ឆ្នាំ ២០២១
ពិភពលោក​នេះ​ត្រូវការ​ស្ត្រី​ដ៏​ស្មោះត្រង់
ខែ មីនា ឆ្នាំ ២០២១


សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ពិភពលោក​នេះ​ត្រូវការ​ស្ត្រី​ដ៏​ស្មោះត្រង់

រូបភាព
illustration of Jane Manning James

រចនា​រូបភាព​ដោយ ថូនី អូកា

តាំង​ពី​ថ្ងៃ​ទី​មួយ​របស់​អ្នក​ម្ដាយ​អេវ៉ា ស្ត្រី​មាន​តួនាទី​ដ៏​ចាំបាច់​នៅក្នុង​ការជួយ​នាំ​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ខែ​នេះ យើង​មាន​ឱកាស​រៀន​បន្ថែម​ទៀត​អំពី​ស្ត្រី​មួយ​ចំនួន ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ជំនាន់​ដំបូង​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ ឧទាហរណ៍ នៅ​ទំព័រ ១៦ យើង​អាច​អាន​អំពី ជេន ម៉ែននីង ជេមស៍ និង​គំរូ​របស់​នាង​អំពី​ការតស៊ូ​ដ៏​ក្លាហាន​របស់​នាង ។ កាលដែល​យើង​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ យើង​ឮ​ព្រះបន្ទូល​របស់​ព្រះ​ទៅកាន់ អេមម៉ា ស្ម៊ីធ ស្នើ​ឲ្យ​គាត់​បង្កើត​កម្រង​ទំនុក​តម្កើង​ដ៏​ពិសិដ្ឋ ។

ការស្ដារ​ឡើងវិញ​បន្ត​នៅក្នុង​ជំនាន់​របស់​យើង ហើយ​ពិភពលោក​ត្រូវការ​ការរួម​ចំណែក​យ៉ាង​ចាំបាច់​របស់​ស្ត្រី​ដ៏​ស្មោះត្រង់​ទាំងឡាយ​ជាង​ពេល​ណាៗ​ទាំងអស់ ។ នៅ​ទំព័រ ១២ អ្នក​អាច​អាន​អំពី​របៀប​ដែល​ពួក​យើង​ដែល​បម្រើ​ជា​អ្នក​កាន់​តំណែង​ទូទៅ​នៅក្នុង​សាសនាចក្រ បាន​ឃើញ​អំណាច​នៃ​បព្វជិតភាព​ដំណើរការ​នៅក្នុង​ជីវិត​របស់​យើង ។ អំណាច​បព្វជិតភាព​នេះ មាន​ដល់​ទាំង​បុរស និង​ស្ត្រី ជា​អ្វី​ដែល​អនុញ្ញាត​ឲ្យ​កិច្ចការ​របស់​ព្រះ​បន្ត​នៅលើ​ផែនដី ។

ដោយ​មិន​គិត​ពី​ភេទ អាយុ ពូជអំបូរ ឬ​ស្ថានភាព​ផ្សេងៗ​ទៀត​របស់​យើង យើង​ទាំងអស់​គ្នា​គឺ​ជា​បុត្រា​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះ ជាមួយ​នឹង​មរតក និង​សក្ដានុពល​ដ៏​ទេវភាព ។

ដោយ​ស្មោះស្ម័គ្រ

ប្រធាន ចយ ឌី ចូនស៍

ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ