ឆ្នាំ ២០២៣
ទំនៀម​ទម្លាប់​បញ្ចុះ​សព​សាសន៍​យូដា
ខែ មីនា ឆ្នាំ ២០២៣


« ទំនៀម​ទម្លាប់​បញ្ចុះ​សព​សាសន៍​យូដា » លីអាហូណា ខែមីនា ឆ្នាំ ២០២៣ ។

ទំនៀម​ទម្លាប់​បញ្ចុះ​សព​សាសន៍​យូដា

ឡាសារ ម៉ាថា និងម៉ារា​ជា​បងប្អូន​នឹង​គ្នា ហើយរស់​នៅភូមិ​បេថានី ។ ពួក​គេ​ជា​មិត្ត​ភក្តិ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទ្រង់​បាន​យាង​មក​លេង​ពួកគេ​ជាច្រើន​ដង ។ នៅ​គ្រា​ជាក់លាក់​មួយ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ស្រុក​យូដា ស្ថិត​នៅ​ក្នុង​ភូមិ​បេថានី​ដោយសារ​ពួក​សាសន៍​យូដា​នៅតំបន់​នោះចង់​ធ្វើគត​ទ្រង់ ( សូមមើល យ៉ូហាន ១០:៣៩–៤០ ) ។ ពេល​ព្រះយេស៊ូវ​យាង​ចេញ​ទៅ​ឆ្ងាយ ឡាសារ បាន​ធ្លាក់ខ្លួន​ឈឺ​រហូតដល់​ស្លាប់ ហើយត្រូវ​បាន​យក​ទៅ​បញ្ចុះ​តាម​ទំនៀម​ទម្លាប់​សាសន៍យូដា ( សូមមើល យ៉ូហាន ១១:១–១៧ ) ។

ទាំង​នេះ​គឺ​ជា​ទំនៀម​ទម្លាប់​មួយ​ចំនួន​ដែល​ពួក​គេ​ទំនង​ជា​បាន​ធ្វើ​តាមនៅឯ​ពិធី​បុណ្យសព និង​ពិធី​បញ្ចុះ​សព​របស់​ឡាសារ ។

រូបភាព
គេ​យកទឹក​ទៅ​ចាក់​លើដៃ

ក្រោយពី​មនុស្ស​បាន​ស្លាប់ ភ្នែក​របស់​គាត់បិទ ។ សាកសព​ត្រូវ​បាន​គេ​លាប​នឹង​គ្រឿង​ក្រអូប​ដូចជា ប្រេង​អប់ ជ័រល្វីងទេស និង​គ្រឹស្នា ( សូមមើល លូកា ២៣:៥៦; យ៉ូហាន ១៩:៣៨–៤០ ) ។

រចនា​រូបភាព​ដោយ ណូអា រីហ្គាន

រូបភាព
មនុស្ស​កំពុង​ឈរក្បែរ​សាកសព​ដែល​រុំ​ដោយ​ក្រណាត់

ហើយ​សាកសព​បាន​រុំ​ដោយ​ក្រណាត់ និង​យក​ទៅ​ផ្ទះ​របស់​គ្រួសារ ដើម្បី​ឲ្យ​សាច់ញាតិ និង​អ្នក​ជិតខាង​អាច​មក​មើល ( សូមមើល កិច្ចការ ៩:៣៧ ) ។

រូបភាព
សាកសព​ដាក់លើ​ស្នែង

ជាធម្មតា​នៅពេល​ស្លាប់​រយៈពេល​ប្រាំបី​ម៉ោង សាកសព​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ផ្នូរ​នៅលើ​ស្នែង​ដើម្បី មនុស្ស​ម្នា​អាច​មក​មើល​សាកសព ( សូមមើល លូកា ៧:១២–១៤ ) ។ ពួក​ស្រ្តី​បាន​ដឹកនាំ​ក្បួនហែ សមាជិក​គ្រួសារ​បាន​ហែក​សម្លៀកបំពាក់​របស់​ខ្លួន​ជា​សញ្ញា​នៃ​ការកាន់ទុក្ខ ។

រូបភាព
ស្ត្រី​ចូល​ទៅក្នុង​ផ្នូរ​ដែល​បើក​ចំហ

ផ្នូរ​ខ្លះ​ត្រូវ​បាន​គេ​ដាប់​ក្នុង​ថ្ម ( សូមមើល ម៉ាថាយ ២៧:៥៨–៦០ ) ។ ផ្នូរ​ទាំងនោះ​មាន​ទ្វារចូល​តូច​ដើម្បី​ឲ្យ​មនុស្ស​ត្រូវ​ឱនក្បាល​ដើម្បី​ចូល ។

រូបភាព
សាកសព​ដេក​នៅ​លើ​កៅថ្មី​នៅក្នុង​ផ្នូរ

សាកសព​បាន​ដាក់​នៅលើ​កៅអី​ធ្វើ​ពី​ថ្ម ។ ផ្នូរ​ត្រូវបាន​គ្របដណ្តប់​ដោយ​ថ្ម​ធំៗ​នៅជុំវិញ ដើម្បី​ការពារ​ចោរ និង​សត្វ​ចូល ។

បន្ទាបពី​ព្រះ​យេស៊ូវ​បាន​ប្រោស ឡាសារ​ឲ្យ​រស់​ពី​ស្លាប់ ពួក​សិស្ស​របស់​ទ្រង់​មាន​ហេតុផល​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ត្រូវ​មានក្តី​សង្ឃឹម ជាជាង​មាន​តែ​ទុក្ខ​នៃ​ការបាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ ។ ពួកគេ​មិន​អាច​បដិសេធ​រឿង​នោះ​ទេ ពីព្រោះ​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ « កុំ​ឲ្យ​ផ្នូរ​មាន​ជ័យ​ជម្នះ​លើ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្លាប់​មាន​ទ្រនិច​ទេ » ( ម៉ូសាយ ១៦:៧ ) ។

កំណត់​ចំណាំ

  1. សូមមើល ហ៊ីនរី ដានីយ៉ែល រ៉ូបស៍ Daily Life in Palestine at the Time of Christ ( ផ្ទេរ. ផាត្រីក អូ ប្រេន ឆ្នាំ ១៩៦២ ) ទំព័រ ៣២៨–៣៣ សូមមើល​ផងដែរ Bible Dictionary « Burial » ។