ឆ្នាំ ២០២៣
តើ​ការ​ហៅ​ដោយ​ព្រះអម្ចាស់​មាន​ន័យ​ដូចម្តេច ?
ខែ មីនា ឆ្នាំ ២០២៣


« តើ​ការ​ហៅ​ដោយ​ព្រះអម្ចាស់​មាន​ន័យ​ដូចម្តេច ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាថាយ ១០

តើ​ការ​ហៅ​ដោយ​ព្រះអម្ចាស់​មាន​ន័យ​ដូចម្តេច ?

រូបភាព
ព្រះ​យេស៊ូវ​ព្រះប្រ​ថាប់ និង​បង្រៀន​ដល់​ពួក​អ្នក​ដើរតាម​របស់ទ្រង់

នៅក្នុង ម៉ាថាយ ១០ ព្រះអង្គសង្រ្គោះ​បាន​តែងតាំង​ពួក​សាវក​ដប់ពីរ​នាក់​របស់​ទ្រង់ ហើយ​ប្រទាន​ដល់​ពួកលោក​នូវ​អំណាច សិទ្ធិ​អំណាច និង​ចំណេះដឹង​ដើម្បី​ចាប់ផ្តើម​ការផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់ និង​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់ ។ ទ្រង់​ក៏​បាន​សន្យា​នឹង​ពួកគេ​នូវ​អំណាច​ដើម្បី ព្យាបាល ដេញ​វិញ្ញាណ អាក្រក់ និង​និយាយ​ដោយ​សិទ្ធិ​អំណាច​ផងដែរ ( សូមមើល​ខទី ១, ២០ ) ។ កាល​អ្នក​អាន​នៅក្នុង ម៉ាថាយ ១០ អំពី​ព្រះអម្ចាស់​រៀបចំ​ពួក​សាវក​ដើម្បី​ទទួល​ការហៅ​របស់​ពួកលោក នោះ​សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​អ្នក​សម្រាប់​ការហៅ​របស់ អ្នក​នៅក្នុង​សាសនាចក្រ​នេះ ។

ដំបូន្មាន​មក​ពី​ព្រះអម្ចាស់

ព្រះអម្ចាស់​ក៏​បាន​ប្រទាន​សេចក្តីណែនាំ​សំខាន់ៗ​ដល់​ពួក​សាវក​ដែល​នឹង​ជួយ ហើយ​គាំទ្រ​ដល់​ពួកលោក​នៅក្នុង​ការងារ​បម្រើ​របស់​ពួកលោក ។ ដំបូន្មាន​នេះ ភាគច្រើន​ក៏​អនុវត្ត​ចំពោះ​ការបម្រើ​របស់​យើង​បាន​ផងដែរ ។ កាល​អ្នក​អាន​ខគម្ពីរ​ដូច​តទៅ​នេះ​នៅក្នុង ម៉ាថាយ ១០ កំណត់ចំណាំ​សេចក្តី​ណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកលោក ។

  • ខទី ៨ ៖

    ____________________

  • ខទី ១៩ ៖

    ____________________

  • ខទី ២៩–៣១ ៖

    ____________________

  • ខទី ៣៩ ៖

    ____________________

នៅពេល​អ្នក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ធ្វើ​កិច្ចការ​របស់ទ្រង់ ។ ទ្រង់​នឹង​ប្រទាន​ដល់​អ្នក​នូវ​បទពិសោធន៍ សេចក្តី​ណែនាំ និង​វិវរណៈ ។ អ្នក​នឹង​ត្រូវ​ញែកចេញ ហើយ​ទទួល​សិទ្ធិ​អំណាច​មកពី​ព្រះ​ដើម្បី​បំពេញ​ការហៅ​របស់អ្នក ។

អ្នក​អាច​រៀន​បន្ថែម​អំពី​ទំនួលខុសត្រូវ​នៃ​ការហៅ​របស់​អ្នក​នៅក្នុង ក្បួនខ្នាតទូទៅ នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។