ឆ្នាំ ២០២៣
តើ​ព្រះ​គ្រីស្ទ​អាច​ប្រទាន​អំណាច​ដល់​ខ្ញុំ​ដើម្បី​ធ្វើ​ការណ៍ដ៏អស្ចារ្យ​ដោយ​របៀប​ណា ?
ខែ មីនា ឆ្នាំ ២០២៣


« តើ​ព្រះ​គ្រីស្ទ​អាច​ប្រទាន​អំណាច​ដល់​ខ្ញុំ​ដើម្បី​ធ្វើ​ការណ៍ដ៏អស្ចារ្យ​ដោយ​របៀប​ណា ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាថាយ ១៤

តើ​ព្រះ​គ្រីស្ទ​អាច​ប្រទាន​អំណាច​ដល់​ខ្ញុំ​ដើម្បី​ធ្វើ​ការណ៍ដ៏អស្ចារ្យ​ដោយ​របៀប​ណា ?

នៅក្នុង​ឆាកជីវិត​របស់​យើង កាល​ដែល​យើង​ខិត​កាន់តែ​ជិត​ព្រះ​គ្រីស្ទ និង​រៀន​ស្តាប់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ យើង​អាច​នឹង​ត្រូវ​បាន​បង្គាប់​ឲ្យធ្វើ​អ្វី​ដែល​យើង​មាន​អារម្មណ៍​មិនប្រាកដ​ចិត្ត​អំពី​រឿងនោះ ។ ដូចជា​ពេត្រុស​ដើរ​នៅលើ​ទឹក យើង​ក៏​អាច​ទទួល​បាន​អំណាច​ដើម្បី​ធ្វើ​អ្វី​ដែល​យើង​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​ទៅ​បាន​ជា​យូរ​មក​ហើយ កាល​ដែល​យើង​ផ្តោត​លើ​ព្រះ​គ្រីស្ទ ដូចជា​អ្វីដែល អែលឌើរ​ឃ្វិនថិន អិល ឃុក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា « រស់នៅ​ដោយ​សេចក្តី​ជំនឿ កុំ​រស់នៅ​ដោយ​សេចក្តី​ភ័យខ្លាច​ឡើយ » ( « Live by Faith and Not by Fear » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៧០ ) ។

សកម្មភាព

សូម​អាន ម៉ាថាយ ១៤:២២–៣៣ និង​គូសបញ្ជាក់​ពី​បទពិសោធន៍​របស់​ពេត្រុស ។

រូបភាព
ពេត្រុស​ដើរ​នៅលើ​ទឹក​ឆ្ពោះទៅ​រក​ព្រះ​យេស៊ូវ

តើ​ពេត្រុស​ដើរ​នៅលើ​ទឹក​ដោយ​របៀប​ណា ?

រចនា​រូបភាព​ដោយ ប៉ុល ម៉ាន

រូបភាព
ពេត្រុស​ចាប់ផ្តើម​លិច​ចូល​ក្នុង​ទឹក

ហេតុអ្វី​គាត់​ចាប់ផ្តើម​លិច ?

រូបភាព
ព្រះយេស៊ូវ​ ជួយ​ពេត្រុស​ត្រឡប់​ទៅ​សំពៅ​វិញ

តើ​ព្រះ​អម្ចាស់​សង្រ្គោះ​គាត់​ដោយ​របៀប​ណា ?

រូបភាព
ព្រះ​យេស៊ូវ​នៅលើ​ទឹក

នៅពេល​យើង​ផ្តោត​លើ​ព្រះ​គ្រីស្ទ ទ្រង់​នឹង​គង់​នៅ​ទីនោះ​ដើម្បី​ជួយ​យើង​ជានិច្ច ។