ឆ្នាំ ២០២៣
តើ​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ​មាន​ន័យ​ដូចម្តេច ?
ខែ មីនា ឆ្នាំ ២០២៣


« តើ​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ​មាន​ន័យ​ដូចម្តេច ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាថាយ ១២

តើ​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ​មាន​ន័យ​ដូចម្តេច ?

រូបភាព
ព្រះ​យេស៊ូវ និង​អ្នក​ឯ​ទៀត​នៅ​វាល​ស្រែ

Through the Cornfields ( នៅ​វាលស្រែ ) ដោយ ដបបិលយូ ផាហ្គេត © Providence Collection / licensed from Goodsalt.com

ប្រធាន រ័សុល អិម ណិលសុន ប្រាប់​យើង​ពី​របៀប កាល​ដែល​លោក​នៅ​ជា​យុវជន លោក​បាន​សិក្សា​ពីបញ្ជី​ដែល​ត្រូវ​ធ្វើ ឬ មិន ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក ។ ក្រោយមក​លោក​បាន​រៀន​ចេញពី​ព្រះគម្ពីរថា សកម្មភាព និង​ឥរិយាបទ​របស់​លោក​នៅ​ថ្ងៃ​ឈប់សម្រាក​តំណាង​ឲ្យ​និមិត្តសញ្ញា​រវាង​លោក និង​ព្រះវរបិតា​សួគ៌ ( សូមមើល និក្ខមនំ ៣១:១៣ ) ។

ដោយ​បាន​មាន​ប្រសាសន៍​ថា ៖ « ដោយ​មាន​ការយល់​ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួនឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ ? › » ( « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ការបញ្ជាក់​នៅ​ច្បាប់​ដើម ) ។

សកម្មភាព

សូម​អាន​ការបង្រៀន​របស់​ព្រះ​គ្រីស្ទ​អំពី​ថ្ងៃ​ឈប់សម្រាក​នៅក្នុង ម៉ាថាយ ១២:១–១៣ សូម​មើល​ផងដែរ អេសាយ ៥៨:១៣ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៩–១៣ ។ សូម​បំពេញ​នៅក្នុង​តារាង​នេះ​ជាមួយ​គោលការណ៍​ខាង​គោលលទ្ធិ​ដែល​អ្នក​រកឃើញ​នៅក្នុង​ការបង្រៀន​ទាំងនេះ ។ សូម​ពិភាក្សា​ជា​គ្រួសារ​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ការបង្រៀន ទាំងនេះ​នៅ​សព្វថ្ងៃ​នេះ ។ អ្នក​អាច​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​ជួរឈរ « ការអនុវត្ត​នៅ​សម័យ​ទំនើប » ។

ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ

ការអនុវត្ត​នៅ​សម័យ​ទំនើប