ឆ្នាំ ២០២៣
តើ​ព្រះអង្គសង្រ្គោះ​អាចជួយ​ខ្ញុំ​ដោយ​របៀប​ណា ?
ខែ មីនា ឆ្នាំ ២០២៣


« តើ​ព្រះអង្កសង្រ្គោះ​អាចជួយ​ខ្ញុំ​ដោយ​របៀប​ណា ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាថាយ ៨; លូកា ៧

តើ​ព្រះអង្គសង្រ្គោះ​អាចជួយ​ខ្ញុំ​ដោយ​របៀប​ណា ?

រូបភាព
បុរស​ម្នាក់​កំពុង​លុតជង្គង់​ចុះ​ចំពោះ​ព្រះ​យេស៊ូវ

Healing the Leper ( ការព្យាបាល​ជំងឺ​ឃ្លង់ ) ដោយអ៊ី. អេស. ហាដឌី © Providence Collection / បាន​ទទួល​អជ្ញាប័ណ្ណ​មកពី Goodsalt.com

ព្រះ​យេស៊ូវ​បាន « ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ( កិច្ចការ ១០:៣៨ ) ៖ ទ្រង់​បាន​ព្យាបាល​អ្នក​កើតជំងឺ​ឃ្លង់ ( សូមមើល ម៉ាថាយ ៨:២–៣ ) ។ ទ្រង់​បាន​ព្យាបាល​អ្នក​បម្រើ​របស់​មេទ័ព ដែល​មាន​អារម្មណ៍​ថា​ខ្វះភាព​ស័ក្តិសម ប៉ុន្តែ​បាន​ជឿ​ថា​ទោះជាយ៉ាងណា​ក៏​ព្រះអង្គសង្រ្គោះ​នឹង​ជួយ​គាត់​ដែរ ( សូមមើល ម៉ាថាយ ៨:៥–១៣ ) ។ ទ្រង់​បាន​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​ពួកសិស្ស​របស់ទ្រង់​នៅពេល​កំពុង​មាន​ព្យុះ ( សូមមើល ម៉ាថាយ ៨:២៣–២៧ ) ។ ពេល​ទ្រង់​បាន​ឃើញ​ស្រ្តី​ម្នាក់​ដែល​សោកសៅ​ដោយ​កូនប្រុស​តែ​ម្នាក់​របស់​គាត់​ស្លាប់ នោះ​ទ្រង់​បាន​លួងលោម​នាង និង​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​នាង បន្ទាប់មក​បាន​ប្រោស​កូន​របស់​នាង​ឲ្យ​មាន​ជីវិត​ឡើងវិញ ( សូមមើល លូកា ៧:១១–១៥ ) ។

សកម្មភាព

យើង​អាច​ទទួល​អារម្មណ៍​ពី​អានុភាព​របស់​ព្រះអង្គសង្រ្គោះ​នៅ​សព្វថ្ងៃ​នេះ​កាល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។ សូម​អាន​ដំណើររឿង​មួយ​មកពី​អំណាន ចូរ​មក​តាម​ខ្ញុំ នៅ​សប្តាហ៍​នេះ ។ សូម​កត់សម្គាល់​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​បាន​ឆ្លើយតប​ដល់​ប្រជាជន​ដែល​ខ្វះខាត និង​មាន​សេចក្តីជំនឿ ។

សូម​ពិចារណា ឬ​ពិភាក្សា​នូវ​សំណួរ​ដូច​ខាងក្រោម​ដើម្បី​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​បាន​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ៖

  • តើ​នៅពេល​ណា​ដែល​ខ្ញុំ​ដាក់​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះអង្គសង្រ្គោះ និង​ទទួល​អារម្មណ៍​នៃ​ការព្យាបាល​របស់​ទ្រង់ ( ទាំង​ផ្លូវអារម្មណ៍ ផ្លូវចិត្ត ឬ​ផ្លូវកាយ ) ?

  • តើ​នៅពេល​ណា​ដែល​ខ្ញុំ​បាន​ទទួល អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត​របស់​ទ្រង់ ?

  • តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​បាន​ទទួល​ជំនួយ​ដោយ​មិន​រំពឹង​ទុក​មកពី​ព្រះអង្គសង្រ្គោះ ?

  • តើ​នៅពេល​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ព្រះហស្ត​របស់ទ្រង់​តាមរយៈ​អព្ភូតហេតុ ឬ​សេចក្តី​មេត្តាករុណា​ដ៏​ទន់ភ្លន់ ?

  • នៅក្នុង​ជីវិត​របស់​ខ្ញុំ តើ​ខ្ញុំ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​នៅលើ​ទ្រង់ ហើយ​ទទួលជំនួយ​របស់ ទ្រង់​ដោយ​របៀប​ណា ?