ជំនួយ​ការសិក្សា
ផែនទី ទី​១០ ៖ ស្រុក​កាណាន​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់


ផែនទី ទី​១០

ស្រុក​កាណាន​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់

រូបភាព
ផែនទី​ព្រះ​គម្ពីរ​ប៊ីប ទី​១០

ស៊ីដូន

ដាម៉ាស

ភ្នំ​ល្បាណូន

ភ្នំ​ហ៊ើម៉ូន

លីតានី

ផើផើរ

ទីរ៉ុស

ភីនីស៊ី

ដាន់ (ឡាអ៊ីស)

ហាសោរ

បឹង​ហ៊ូឡេ (ទឹក​មេរ៉ុម)

អាកូរ

បាសាន

សមុទ្រ​គេនេសារ៉ែត (សម​ទ្រ​កាលីឡេ)

គីសុន

ច្រក​ភ្នំ​យេសរាល (អេសដ្រាឡុន)

កាថ-ហេភើរ

ភ្នំ​កើមែល

អេន-ដោរ

ភ្នំ​តាបោរ

យើរមុក

មេគីដោ

ភ្នំ​ម៉ូរេ

យេសរាល

បេត-សាន

ដូថាន់

ភ្នំ​គីលបោ

សាម៉ារី

សាម៉ារី

កាឡាត

វាលទំនាប​សារ៉ុន

ស៊ីគែម

ភ្នំ​អេបាល

ពេនួល

ម៉ាហាណែម

ភ្នំ​កេរិស៊ីម

យ៉ាបុក

យ៉ុបប៉េ

ស៊ីឡូរ

សមុទ្រ​ធំ (សមុទ្រ​មេឌីទែរ៉ាណេ)

អាយ៉ាឡូន

បេត-អែល (លូស)

អៃយ

ទន្លេ​យ័រដាន់

រ៉ាបាត (អាំម៉ាន)

គីបៀន

យេរីខូរ

អាំម៉ូន

សូរេក

យេរូសាឡិម

អាសដូឌ

អេក្រុន

ភ្នំ​ដើម​អូលីវ

ភ្នំ​នេបូរ

កាថ

បេថ្លេហិម

អាសកាឡូន

អេឡា

ត្កូអា

សមុទ្រ​ស្លាប់

កាសា

សេភេឡា

វាលទំនាប​ភីលីស្ទីន

ឡាគីស

ហេប្រុន

អេន-កេឌី

អើណូន

កេរ៉ា

កេរ៉ា

យូដា

ម៉ូអាប់

បេសោរ

បៀរ-សេបា

គារ-ហារ៉ាសែត

អេដំម

តំបន់​នៃ​ក្រុង​សូដុំម និង​កូម៉ូរ៉ា

នេកែវ

អារ៉ាបា

សេរេត

អេដំម

គីឡូម៉ែត្រ

០ ២០ ៤០ ៦០

ក ខ គ ឃ

១ ២ ៣ ៤ ៥ ៦ ៧ ៨

●១

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

●១០

●១១

●១២

●១៣

●១៤

●១៥

●១៥

●១៥

●១៥

●១៥

●១៦

●១៧

●១៨

●១៩

●២០

●២១

  1. ដាន់ (ឡាអ៊ីស) ស្ដេច​យេរ៉ូបោម​បាន​ដំ​ឡើង​កូន​គោ​មាស ដើម្បី​ឲ្យ​ប្រជាជន​នៅ​នគរ​ខាង​ជើង​ថ្វាយ​បង្គំ (១ ពង្សាវ. ១២:២៦–៣៣)។ ដាន់​គឺជា​ទី​ព្រំដែន​ខាង​ជើង​បង្អស់​នៃ​នគរ​អ៊ីស្រាអែល​ពី​បុរាណ។

  2. ភ្នំ​កើមែល លោក​អេលីយ៉ា​បាន​ប្រកួត​ប្រឆាំង​នឹង​ពួក​សង្ឃ​នៃ​ព្រះ ហើយ​បាន​បើក​មេឃ​ឲ្យ​ភ្លៀង (១ ពង្សាវ. ១៨:១៧–៤០)។

  3. មេគីដោ ជា​កន្លែង​មួយ​ដែល​មាន​ចម្បាំង​ជា​ច្រើន (ពួក​ចៅ. ៤:១៣–១៦; ៥:១៩; ២ របា. ៣៥:២០–២៣; ២ ពង្សាវ. ២៣:២៩)។ ស្ដេច​សាឡូម៉ូន​បាន​កេណ្ឌ​មនុស្ស​ឲ្យ​មក​សង់​ក្រុង​មេគីដោ​ឡើង (១ ពង្សាវ. ៩:១៥)។ ស្ដេច​យ៉ូសៀស​ពី​ស្រុក​យូដា​ត្រូវ​របួស​ជា​ខ្លាំង​នៅ​ក្នុង​ចម្បាំង​តតាំង​នឹង​ផារ៉ោន​នេកោ​ពី​សុក​អេស៊ីព្ទ (២ ពង្សាវ. ២៣:២៩–៣០)។ នៅ​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មាន​ការ​តយុទ្ធ​ចុង​ក្រោយ​បង្អស់​កើត​ឡើង​នៅ​ក្នុង​ច្រក​ភ្នំ​យេសរាល ដែល​ជា​ចំណែក​ចម្បាំង​អើម៉ាគេដូន (យ៉ូអែល ៣:១៤; វិវរ. ១៦:១៦; ១៩:១១–២១)។ រីឯ​ឈ្មោះ​ថា អើម៉ាគេដូន គឺជា​ពាក្យ​ក្រេក​បកប្រែ​មក​ពី​ពាក្យ​ហេព្រើរ Har Megiddon ឬ​ក៏​ភ្នំ​មេគីដោ។

  4. យេសរាល ឈ្មោះ​ទី​ក្រុង​ដែល​នៅ​ក្នុង​ច្រក​ភ្នំ​ដ៏​ធំ ហើយ​ដែល​មាន​ជីជាតិ​បំផុត​នៅ​អ៊ីស្រាអែល ដែល​មាន​ឈ្មោះ​ដូច​គ្នា។ ពួក​ស្ដេច​នៅ​នគរ​ខាង​ជើង​បាន​សង់​វាំង​នៅ​ទី​នេះ (២ សាំយូ. ២:៨–៩; ១ ពង្សាវ. ២១:១–២)។ ព្រះ​នាង​យេសិបិល​ដ៏​ទុច្ចរិត​បាន​គង់នៅ​ទី​នេះ ហើយ​បាន​សុគត​នៅ​ទី​នេះ​ដែរ (១ ពង្សាវ. ២១; ២ ពង្សាវ. ៩:៣០)។

  5. បេត-សាន ពួក​អ៊ីស្រាអែល​បាន​ប្រឈមមុខ​នឹង​ពួក​កាណាន​នៅ​ទី​នេះ (យ៉ូស្វេ ១៧:១២–១៦)។ សព​របស់​ស្ដេច​សូល​នោះ គេ​បាន​បោះ​ភ្ជាប់​នឹង​កំផែង​ទី​ក្រុង​នេះ (១ សាំយូ. ៣១:១០–១៣)។

  6. ដូថាន់ យ៉ូសែប​ត្រូវ​បាន​លក់​ជា​ទាសករ​ដោយ​ពួក​បង​ប្រុស​របស់​លោក (លោកុ. ៣៧:១៧, ២៨; ៤៥:៤)។ លោក​អេលីសេ​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​ភ្នំ​ពោរ​ពេញ​ទៅ​ដោយ​សេះ និង​រាជរថ (២ ពង្សាវ. ៦:១២–១៧)។

  7. សាម៉ារី ជា​រាជធានី​នៃ​នគរ​ខាង​ជើង (១ ពង្សាវ. ១៦:២៤–២៩)។ ស្ដេច​អ័ហាប់​បាន​សង់​ព្រះ​វិហារ​មួយ​ថ្វាយ​ព្រះ​បាល (១ ពង្សាវ. ១៦:៣២–៣៣)។ លោក​អេលីយ៉ា និង​អេលីសេ​បាន​ធ្វើ​ការងារ​បម្រើ​នៅ​ទី​នេះ (១ ពង្សាវ. ១៨:២; ២ ពង្សាវ. ៦:១៩–២០)។ ពួក​អាសស៊ើរ​ច្បាំង​បាន​ទី​ក្រុង ហើយ​បញ្ចប់​នូវ​ការ​ចាប់​ពូជ​ទាំង​១០ អំបូរ (២ ពង្សាវ. ១៨:៩–១០)។

  8. ស៊ីគែម លោក​អ័ប្រាហាំ​បាន​សង់​អាសនា​មួយ​នៅ​ទី​នេះ (លោកុ. ១២:៦–៧)។ យ៉ាកុប​បាន​នៅ​ជិត​នេះ។ ស៊ីម្មាន និង​លេវី​បាន​សម្លាប់​ពួក​ប្រុស​ទាំង​អស់​នៅ​ទី​ក្រុង​នេះ (លោកុ. ៣៤:២៥)។ យ៉ូស្វេ​បាន​លើក​ទឹក​ចិត្ត​ឲ្យ « ចូរ​រើស…នៅ​ថ្ងៃ​នេះ​ចុះ » ដើម្បី​បម្រើ​ព្រះ កាល​មក​ដល់​ក្រុង​ស៊ីគែម (យ៉ូស្វេ ២៤:១៥)។ នៅ​ទី​នេះ​ហើយ​ដែល​ស្ដេច​យេរ៉ូបោម​បាន​តាំង​រាជធានី​នៃ​នគរ​ខាង​ជើង (១ ពង្សាវ. ១២)។

  9. ភ្នំ​អេបាល និង​ភ្នំ​កេរិស៊ីម យ៉ូស្វេ​បាន​បំបែក​ពួក​អ៊ីស្រាអែល​នៅ​ត្រង់​ភ្នំ​ពីរ​នេះ — ព្រះ​ពរ​ទាំង​ឡាយ​ពី​ក្រឹត្យ​វិន័យ​ត្រូវ​បាន​ប្រកាស​ប្រាប់​ពីលើ​ភ្នំ​កេរិស៊ីម​ក្នុង​កាល​ប្រាប់​ពី​បណ្ដាសា​ពីលើ​ភ្នំ​អេបាល (យ៉ូស្វេ ៨:៣៣)។ ក្រោយ​មក​ពួក​សាម៉ារី​បាន​សង់​ព្រះ​វិហារ​មួយ​នៅ​កេរិស៊ីម (២ ពង្សាវ. ១៧:៣២–៣៣)។

  10. ពេនួល (ព្នីអែល) នៅ​ទី​នេះ​ហើយ​ដែល​យ៉ាកុប​បាន​ចំបាប់​នឹង​សារ​ទូត​ពី​ព្រះ​អម្ចាស់​អស់​មួយ​យប់ (លោកុ. ៣២:២៤–៣២)។ គេឌាន​បាន​បំផ្លាញ​បន្ទាយ​របស់​ពួក​ម៉ាឌាន​ចោល (ពួក​ចៅ. ៨:៥, ៨–៩)។

  11. យ៉ុបប៉េ យ៉ូណាស​បាន​ចុះ​ទូក​ពី​ទី​នេះ​ទៅ​តើស៊ីស ដើម្បី​ចៀសវាង​ឲ្យ​ផុត​ពី​បេសកកម្ម​ទៅ​ក្រុង​នីនីវេ (យ៉ូណាស ១:១–៣)។

  12. ស៊ីឡូរ នៅ​សម័យ​ពួក​ចៅហ្វាយ​រាជធានី​របស់​អ៊ីស្រាអែល និង​រោង​ឧបោសថ​បាន​នៅ​ទី​នេះ (១ សាំយូ. ៤:៣–៤)។

  13. បេត-អែល (លូស) នៅ​ទី​នេះ​ហើយ​ដែល​លោក​អ័ប្រាហាំ​បាន​បែក​ចេញ​ពី​ឡុត (លោកុ. ១៣:១–១១) ហើយ​បាន​ឃើញ​ការ​និមិត្ត​មួយ (លោកុ. ១៣; អ័ប្រា. ២:១៩–២០)។ យ៉ាកុប​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​ជណ្ដើរ​ទៅ​ស្ថាន​សួគ៌ (លោកុ. ២៨:១០–២២)។ រោង​ឧបោសថ​បាន​នៅ​ទី​នៅ​គ្រា​មួយ (ពួក​ចៅ. ២០:២៦–២៨)។ ស្ដេច​យេរ៉ូបោម​បាន​ដំ​ឡើង​កូន​គោ​មាស ដើម្បី​ឲ្យ​ប្រជាជន​នៅ​នគរ​ខាង​ជើង​ថ្វាយ​បង្គំ (១ ពង្សាវ. ១២:២៦–៣៣)។

  14. គេឌាន ប្រជាជន​ហេវី​ពី​ក្រុង​នេះ​បាន​បញ្ឆោត​យ៉ូស្វេ​ឲ្យ​ចូល​ក្នុង​ការ​សំបថ (យ៉ូស្វេ ៩)។ ថ្ងៃ​នៅ​នឹងន​កាល​យ៉ូស្វេ​ឈ្នះ​ចម្បាំង (យ៉ូស្វេ ១០:២–១៣)។ នេះ​គឺជា​ទី​បណ្ដោះ​អាសន្ន​នៃ​រោង​ឧបោសថ (១ របា. ១៦:៣៩)។

  15. កាសា, អាសដូឌ, អាសកាឡូន, អេក្រុន, កាថ (ទី​ក្រុង​ទាំង​ប្រាំ​របស់​ពួក​ភីលីស្ទីន) ពី​ទី​ក្រុង​ទាំង​នេះ​ហើយ​ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​អ៊ីស្រាអែល។

  16. បេថ្លេហិម សព​នាង​រ៉ាជែល​ត្រូវ​បាន​បក់​នៅ​ជិត​ទី​នេះ (លោកុ. ៣៥:១៩)។ នាង​រស់ និង​បូអូស​បាន​នៅ​ទី​នេះ (នាង​រស់ ១:១–២; ២:១, ៤)។ ទី​នេះ​ត្រូវ​បាន​ហៅថា ក្រុង​របស់​ហ្លួង​ដាវីឌ (លូកា ២:៤)។

  17. ហេប្រុន លោក​អ័ប្រាហាំ (លោកុ. ១៣:១៨), អ៊ីសាក, យ៉ាកុប (លោកុ. ៣៥:២៧), ដាវីឌ (២ សាំយូ. ២:១–៤), និង អាប់​សា​ឡំ​ម (២ សាំយូ. ១៥:១០) បាន​នៅ​ទី​នេះ។ នេះ​គឺជា​រាជធានី​ទី​មួយ​នៃ​ស្រុក​យូដា នៅ​ក្រោម​ស្ដេច​ដាវីឌ (២ សាំយូ. ២:១១)។ ហើយ​គេ​ជឿ​ថា​ទី​នេះ​ហើយ​ដែល​គេ​បាន​កប់​សព​អ័ប្រាហាំ, នាង​សារ៉ា, អ៊ីសាក, នាង​រេបិកា, យ៉ាកុប, និង នាង​លេអា នៅ​ក្នុង​រូង​ថ្ម ម៉ាក់​ពេឡា (លោកុ. ២៣:១៧–២០; ៤៩:៣១, ៣៣)។

  18. អេន-កេឌី ដាវីឌ​បាន​ពួន​ពី​សូល ហើយ​បាន​ប្រណី​ជីវិត​ដល់​សូល (១ សាំយូ. ២៣:២៩; ២៤:១–២២)។

  19. កេរ៉ា លោក​អ័ប្រាហាំ និង​អ៊ីសាក​បាន​នៅ​ទី​នេះ​មួយ​គ្រា (លោកុ. ២០–២២; ២៦)។

  20. បៀរ-សេបា លោក​អ័ប្រាហាំ​បាន​ជីក​អណ្ដូង​មួយ​នៅ​ទី​នេះ ហើយ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​អ័ប៊ីម្ម៉ាឡិច (លោកុ. ២១:៣១)។ អ៊ីសាក​បាន​ឃើញ​ព្រះ​អម្ចាស់ (លោកុ. ២៦:១៧, ២៣–២៤) ហើយ​យ៉ាកុប​បាន​នៅ​ទី​នេះ (លោកុ. ៣៥:១០; ៤៦:១)។

  21. សូដុំម និង​កូម៉ូរ៉ា ឡុត​បាន​សុខ​ចិត្ត​នៅ​ក្រុង​សូដុំម (លោកុ. ១៣:១១–១២; ១៤:១២)។ ព្រះ​ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ចោល​ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត (លោកុ. ១៩:២៤–២៦)។ ក្រោយ​មក ព្រះ​យេស៊ូវ​ទ្រង់​បាន​យក​ទី​ក្រុង​ទាំង​នេះ​មក​ធ្វើ​ជា​និមិត្តរូប​អំពី​សេចក្ដី​ទុច្ចរិត (ម៉ាថាយ ១០:១៥)។