ជំនួយ​ការសិក្សា
១២. សួនច្បារ​គែតសេម៉ានី


១២. សួនច្បារ​គែតសេម៉ានី

រូបថត​នៃ​ដើម​អូលីវ​ចាស់​នេះ​បាន​ថត​នៅ​កន្លែង​បុរាណ​នៃ​សួនច្បារ​គែតសេម៉ានី។ ព្រះ​អង្គ​សង្គ្រោះ​បាន​អធិស្ឋាន​នៅ​ជិត​កន្លែង​នេះ ក្រោយ​ពី​ចេញ​ពី​បន្ទប់​ខាង​លើ​នៅ​យប់​ដែល​ទ្រង់​ត្រូវ​គេ​ក្បត់។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ នៅ​ទី​នេះ​ហើយ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​រង​ទុក្ខ​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក (ម៉ាថាយ ២៦:៣៦–៤៤; ម៉ាកុស ១៤:៣២–៤១; គ. និង ស. ១៩:១៦–១៩)។ បន្ទាប់​ពី​ទ្រង់​បាន​អធិស្ឋាន នោះ​ទ្រង់​ត្រូវ​យូដាស-អ៊ីស្ការីយ៉ុត​ក្បត់ ហើយ​ពួក​សិស្ស​របស់​ទ្រង់​បាន​លះបង់​ទ្រង់ បន្ទាប់​ពី​គេ​ចាប់​ទ្រង់​នៅ​ក្នុង​សួនច្បារ (ម៉ាកុស ១៤:៥០)។ (សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ, « គែតសេម៉ានី »)។

រូបភាព
រូបថត ទី​១២

១២. សួនច្បារ​គែតសេម៉ានី ដើម​អូលីវ​ពី​បុរាណ​ប្រហែល​ជាត​មក​ពី​ដើម​ទាំង​នោះ​ដែល​មាន​នៅ​ក្នុង​សួនច្បារ កាល​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​អធិស្ឋាន ហើយ​ស្រក់​ញើស​ដូច​ជា​ឈាម នៅ​ពេល​ទ្រង់​ចាប់​ធ្វើ​ដង្វាយ​ធួន។