ជំនួយ​ការសិក្សា
១៦. ស៊ីឡូរ


១៦. ស៊ីឡូរ

នៅ​ក្នុង​រូប​ពី​ទិស​ខាង​លិច​នេះ ឃើញ​សំណង់​បែកបាក់​នៃ​ទី​ក្រុង​ពី​បុរាណ​នៅ​ខាង​ឆ្វេង​ប៉ែក​កណ្ដាល។ សំណង់​ដែល​បែកបាក់​ទាំង​នេះ​គឺ​នៅ​ភ្នំ​តូច​មួយ​ដែល​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​កូន​ខ្ពស់។

ព្រឹត្តិការណ៍​សំខាន់ ៖ ពួក​ពូជ​អំបូរ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា ហើយ​បាន​ទទួល​ទី​កន្លែង​របស់​ខ្លួន (យ៉ូស្វេ ១៨–២២)។ រោង​ឧបោសថ និង​ហឹប​នៃ​សេចក្ដី​សញ្ញា​ត្រូវ​បាន​ដំ​ឡើង​នៅ​ទី​នេះ ហើយ​មាន​ត​មក​ជា​ច្រើន​សតវត្ស (យ៉ូស្វេ ១៨:១)។ នៅ​ទី​នេះ​ហើយ​ដែល​នាង ហាណា​បាន​អធិស្ឋាន ហើយ​បាន​ថ្វាយ​កូន​ប្រុស​របស់​នាង​ឲ្យ​ទៅ​ធ្វើ​ការ​បម្រើ​ព្រះ​អម្ចាស់ (១ សាំយូ. ១)។ ពួក​សាសន៍​អ៊ីស្រាអែល​បាន​យក ហឹប​ពី​ក្រុង​ស៊ីឡូរ ហើយ​ត្រូវ​ចាញ់​ពួក​សាសន៍​ភីលីស្ទីន រួច​ហើយ​ត្រូវ​ពួក​ភីលីស្ទីន​រឹប​យក​ហឹប​ទៅ (១ សាំយូ. ៤:១–១១)។

រូបភាព
រូបថត ទី​១៦

១៦. ស៊ីឡូរ រោង​ឧបោសថ​ដែល​ដាក់​ហឹប​នៃ​សេចក្ដី​សញ្ញា ត្រូវ​បាន​ដំឡើង​នៅ​ទី​នេះ ហើយ​នៅ​ទី​នេះ​ត​មក​អស់​ជា​ច្រើន​សតវត្ស។