ជំនួយ​ការសិក្សា
៨. យេរូសាឡិម


៨. យេរូសាឡិម

មើល​ទៅ​ខាង​ជើង ៖ នៅ​ចំ​កណ្ដាល​រូបថត មាន​ចេតិយ​នៃ​ពួក​មូស្លីម​ដែល​មាន​ដោម​លាប​មាស ហៅថា ដោម​ធ្វើ​ពី​ថ្ម។ ពួក​សាសន៍​យូដា​បាន​ថ្វាយ​បង្គំ​ពី​បុរាណ​នៅ​ក្នុង​ព្រះ​វិហារ​ទាំង​ឡាយ​ដែល​មាន​ទី​នេះ។ កំផែង​ដែល​នៅ​ក្បែរ​ដោម​ធ្វើ​ពី​ថ្ម​នោះ​ព័ទ្ធជុំវិញ​ទី​ក្រុង​យេរូសាឡិម​ចាស់។ នៅ​ខាង​ស្ដាំ​កំផែង គឺជា​ច្រក​ភ្នំ​កេដ្រុន។ នៅ​ស្ដាំ​ដៃ​ឆ្ងាយ គឺជា​ភ្នំ​ដើម​អូលីវ។ ទៅ​ខាង​ជើង ត្រើយ​ដោម​ធ្វើ​ពី​ថ្ម គឺ​ប្រហែល​ជា​ទី​គាល់កូថា ឬ​កាល់វ៉ារី។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ក្រុង​យេរូសាឡិម​ត្រូវ​បាន​ហៅថា ក្រុង​សាឡិម​ពី​បុរាណ (ទំនុក. ៧៦:២)។ លោក​អ័ប្រាហាំ​បាន​ថ្វាយ​ដង្វាយ​១ ភាគ​១០ ដល់​លោក​ម៉ិលគីស្សាដែក (លោកុ. ១៤:១៨–២០)។ លោក​អ័ប្រាហាំ​បាន​យក​អ៊ីសាក​មក​ធ្វើ​យញ្ញ​បូជា (លោកុ. ២២:២–១៤)។ ស្ដេច​ដាវីឌ​បាន​វាយ​យក​ក្រុង​យេរូសាឡិម​ពី​ពួក​សាសន៍​យេប៊ូស (២ សាំយូ. ៥:៤–៩)។ ស្ដេច​សាឡូម៉ូន​បាន​សង់​ព្រះ​វិហារ​មួយ (១ ពង្សាវ. ៦–៧)។ លីហៃ​បាន​ចេញ​ពី​ទី​នេះ ដើម្បី​ទៅ​ឯ​ដែនដី​សន្យា (១ នីហ្វៃ ១:៤; )។ ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ការងារ​បម្រើ បាន​ធ្វើ​ឲ្យ​ធួន​នឹង​បាប​ទាំង​ឡាយ​របស់​យើង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (ម៉ាថាយ ២១–២៨)។ ដូចដែល​ព្រះ​អម្ចាស់​បាន​ព្យាករ​ទុក​ថា ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ពេល​ឆាប់ៗ​បន្ទាប់​ពី​ការ​សុគត​របស់​ទ្រង់។ យ.ស.—ម៉ាថាយ ១:៣–២០)។ ក្រុង​យេរូសាឡិម​នឹង​ត្រូវ​គេ​វាយ​យក​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ (អេសេ. ៣៨–៣៩; យ៉ូអែល ២–៣; វិវរ. ១១; ១៦)។ ព្រះ​អម្ចាស់​ទ្រង់​នឹង​លេច​មក​ឯ​ទី​នេះ មុន​ការ​យាង​មក​លើក​ទី​ពីរ​បន្តិច (សាការី ១២–១៤; គ. និង ស. ៤៥:៤៨–៥៣)។ (សូម​មើល សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ, « យេរូសាឡិម », « សាឡិម »)។

រូបភាព
រូបថត ទី៨

៨. យេរូសាឡិម — ទី​ក្រុង​នេះ​គិត​ថា​បរិសុទ្ធ​ដល់​សាសនា​បី សាសនា​គ្រីស្ទាន សាសនា​យូដា សាសនា​ឥស្លាម។