ជំនួយ​ការសិក្សា
២៤. កាពើណិម


២៤. កាពើណិម

កាពើណិម​នៅ​ខាង​ឆ្នេរសមុទ្រ​កាលីឡេ​ជ្រុង​ខាង​ជើង គឺ​ទី​កណ្ដាល​នៃ​ការងារ​បម្រើ​របស់​ព្រះ​យេស៊ូវ​នៅ​ស្រុក​កាលីឡេ (ម៉ាថាយ ៩:១–២; ម៉ាកុស ២:១–៥)។ ជា​កន្លែង​លក់​ដូរ និង​កន្លែង​នេសាទ​ដ៏​សំខាន់ និង​ដ៏​ជោគជ័យ​មួយ ជាទី​លំនៅ​របស់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ពួក​សាសន៍​យូដា។ នៅ​សតវត្ស​ទី​មួយ ប្រហែល​ជា​មាន​ប្រជាជន​មិន​លើស​ពី​មួយ​ពាន់​នាក់​ទេ។ កាពើណិម​នៅ​ចំ​ផ្លូវ​លក់​ដូរ​ដ៏​សំខាន់ៗ ដោយ​មាន​ដីធ្លី​ដែល​មាន​ជីជាតិ​នៅ​ជុំវិញ​ផង។ ពួក​ទាហាន​សាសន៍​រ៉ូម​បាន​សង់​កន្លែង​ងូតទឹក និង​ឃ្លាំង​សម្រាប់​ដាក់​របស់​របរ​នៅ​ទី​នេះ ដែល ផ្ដល់​នូវ​សំណង់​សាធារណៈ​ដែល​មាំមួន​ទៅ​នឹង​សំណង់​ខាង​សង្គម​ដែល​បាន​រៀបចំ​ឡើង។ ទោះ​បី​មាន​អព្ភូតហេតុ​ជា​ច្រើន​ដែល​សម្ដែង​នៅ​ទី​នេះ​ក្ដី គង់តែ​ប្រជាជន​តែងតែ​បដិសេធ​ការងារ​បម្រើ​របស់​ព្រះ​អង្គ​សង្គ្រោះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ ទើប​ព្រះ​យេស៊ូវ​ដាក់​បណ្ដាសា​ដល់​ទី​ក្រុង (ម៉ាថាយ ១១:២០, ២៣–២៤)។ តាម​រយៈ​ពេល​តម​ក ក្រុង​កាពើណិម​ក៏​បាន​បែកបាក់ ហើយ​នៅ​ស្ងាត់​សូន្យឈឹង​ដោយ​គ្មាន​មនុស្ស​នៅ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ កាពើណិម​ត្រូវ​បាន​ស្គាល់​ថា​ជា « ទី​ក្រុង » របស់​ព្រះ​អង្គ​សង្គ្រោះ​ផ្ទាល់ (ម៉ាថាយ ៩:១–២; ម៉ាកុស ២:១–៥)។ ទ្រង់​បាន​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន​នៅ​កន្លែង​នេះ។ ជា​ឧទាហរណ៍ ទ្រង់​បាន​ប្រោស​មនុស្ស​ជា​ច្រើន (ម៉ាកុស ១:៣២–៣៤), ព្រម​ទាំង​ប្រោស​បាវ​បម្រើ​របស់​មេ​ទ័ព​ម្នាក់​ផង (លូកា ៧:១–១០), បាន​ប្រោស​ម្ដាយ​ក្មេក​របស់​ពេត្រុស (ម៉ាកុស ១:២១, ២៩–៣១), ប្រោស​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដែល​គេ​សម្រូត​គ្រែ​ចុះ​ពី​ដំបូល​ផ្ទះ​មក (ម៉ាកុស ២:១–១២), ប្រោស​មនុស្ស​ម្នាក់​មាន​ដៃ​ស្វិត (ម៉ាថាយ ១២:៩–១៣)។ នៅ​ទី​នេះ​ហើយ​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បណ្ដេញ​អារក្ស​អសោចិ៍​ជា​ច្រើន​ឲ្យ​ចេញ (ម៉ាកុស ១:២១–២៨, ៣២–៣៤), បាន ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស​ឲ្យ​មាន​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ (ម៉ាកុស ៥:២២–២៤, ៣៥–៤៣), ហើយ​បាន​ប្រទាន​នូវ​បទ​បង្រៀន​អំពី​នំប៉័ង​ជីវិត​នៅ​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​កាពើណិម (យ៉ូហាន ៦:២៤–៥៩)។ ព្រះ​អង្គ​សង្គ្រោះ​បាន​បង្គាប់​ពេត្រុស​ឲ្យ​ស្ទូចត្រី​ពី​សមុទ្រ​កាលីឡេ បើក​មាត់​វា ហើយ​យក​ប្រាក់​ទៅ​បង់​ពន្ធ (ម៉ាថាយ ១៧:២៤–២៧)។

រូបភាព
រូបថត ទី​២៤

២៤. កាពើណិម មាន​សំណង់​បាក់​បែក​បន្តិចបន្តួច​ទេ​ដែល​សំគាល់​ប្រាប់​ពី​កន្លែង​នៃ​ទី​ក្រុង ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​សម្ដែង​អព្ភូតហេតុ​របស់​ទ្រង់​ជា​ច្រើន។