ជំនួយ​ការសិក្សា
១. ទន្លេ​នីល និង​ស្រុក​អេស៊ីព្ទ


១. ទន្លេ​នីល និង​ស្រុក​អេស៊ីព្ទ

មាន​រុក្ខជាតិ​ដុះ​នៅ​តាម​ច្រាំងទន្លេ​នីល។ នៅ​ត្រើយ​នោះ​មាន​ទីធ្លា​ដែល​ជាទី​រហោស្ថាន​ដែល​រាល​ស្ទើរ​តែ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ជា​ដែនដី​ដែល​បាន​រក​ឃើញ​ដោយ​នាង​អេស៊ីព្ទុស (អ័ប្រា. ១:២៣–២៥)។ លោក​អ័ប្រាហាំ​បាន​ទៅ​ស្រុក​អេស៊ីព្ទ (លោកុ. ១២:១០–២០; អ័ប្រា. ២:២១–២៥)។ យ៉ូសែប​ត្រូវ​បាន​លក់​យក​ទៅ​ស្រុក​អេស៊ីព្ទ បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួតត្រា​ម្នាក់ ហើយ​បាន​ជួយសង្គ្រោះ​គ្រួសារ​របស់​លោក​ឲ្យ​រួច​ផុត​ពី​អំណត់​អត់ (លោកុ. ៣៧; ៣៩–៤៦)។ ពូជ​ពង្ស​របស់​យ៉ូសែប​បាន​រស់នៅ​ស្រុក​អេស៊ីព្ទ (លោកុ. ៤៧; និក្ខ. ១; ១២:៤០)។ បុត្រី​របស់​ផារ៉ោន​បាន​ឃើញ​ទារក​ម៉ូសេ​នៅ​ក្នុង​ទន្លេ ហើយ​បាន​យក​លោក​មក​ចិញ្ចឹម (និក្ខ. ២:១–១០)។ លោក​ម៉ូសេ​បាន​នាំ​ពួក​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ (និក្ខ. ៣–១៤)។ នាង​ម៉ារា យ៉ូសែប និង​ព្រះ​យេស៊ូវ​បាន​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​អស់​មួយ​រយៈ ដើម្បី​ចេញ​ឲ្យ​ផុត​ពី​ស្ដេច​ហេរ៉ូឌ (ម៉ាថាយ ២:១៣–១៥, ១៩–២១)។ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ពួក​អេស៊ីព្ទ​នឹង​ស្គាល់​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​អេស៊ីព្ទ (អេសាយ ១៩:២០–២៥)។ (សូម​មើល សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ, « អេស៊ីព្ទ »)។

រូបភាព
រូបថត ទី​១

១. ទន្លេ​នីល និង​ស្រុក​អេស៊ីព្ទ ដូច​ជា​កន្លែង​នេះ​ហើយ​ដែល​ម្ដាយ​របស់​លោក​ម៉ូសេ​បាន​លាក់​កូន​ប្រុស​របស់​នាង។ បុត្រី​របស់​ផារ៉ោន បាន​ឃើញ​លោក ហើយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​វាំង​ស្ដេច​អេស៊ីព្ទ។