ជំនួយ​ការសិក្សា
៣. ទី​រហោស្ថាន​នៅ​ខេត្ត​យូដា និង​សមុទ្រ​ស្លាប់


៣. ទី​រហោស្ថាន​នៅ​ខេត្ត​យូដា និង​សមុទ្រ​ស្លាប់

មើល​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត គឺ​ជាទី​រហោស្ថាន​នៅ​ខេត្ត​យូដា។ ដែល​ឃើញ​នៅ​ខាង​ក្រោយ គឺជា​សមុទ្រ​ស្លាប់។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ទី​រហោស្ថាន​នៅ​ខេត្ត​យូដា គឺ​ជាទី​ជម្រក​ដ៏​សំខាន់​មួយ នៅ​ច្រើន​សម័យ​នៃ​ប្រវត្តិសាស្ត្រ​ដើម។ ដាវីឌ​បាន​ពួន​ពី​ស្ដេច​សូល (១ សាំយូ. ២៦:១–៣)។ ព្រះ​យេស៊ូវ​បាន​តម​អាហារ​អស់ ៤០ ថ្ងៃ ៤០ យប់ (ម៉ាថាយ ៤:១–១១; ម៉ាកុស ១:១២–១៣)។ ព្រះ​យេស៊ូវ​បាន​យាង​តាម​ផ្លូវ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​យេរីខូរ កាត់​ទី​រហោស្ថាន​នៅ​ខេត្ត​យូដា ទុកជា​បរិ​យា​ការ​សម្រាប់​ពាក្យ​ប្រៀប​ប្រដូច​អំពី​សាសន៍​សាម៉ារី​ដែល​ល្អ ពី​ព្រោះ​ពួក​អ្នក​ធ្វើ​ដំណើរ​តែឯង ងាយ​មាន​គ្រោះថ្នាក់​នៅ​ទី​នោះ (លូកា ១០:២៥–៣៧)។ (សូម​មើល សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ, « សមុទ្រ​ស្លាប់ »)។

រូបភាព
រូបថត ទី៣

៣. ទី​រហោស្ថាន​នៅ​ខេត្ត​យូដា និង​សមុទ្រ​ស្លាប់ ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​យាង​ទៅ​ទី​រហោស្ថាន ដើម្បី​ទៅ​ទូល​ជាមួយ​ព្រះ​វរបិតា​របស់​ទ្រង់។