ជំនួយ​ការសិក្សា
ផែនទី ទី​១៣ ៖ ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា


ផែនទី ទី​១៣

ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា

រូបភាព
ផែនទី​ព្រះ​គម្ពីរ​ប៊ីប ទី​១៣

សំគាល់​នៃ​ផែនទី ទី​១៣

ដំណើរ​ទី​១

ដំណើរ​ទី​២

ដំណើរ​ទី៣

ដំណើរ​ទៅ​ក្រុង​រ៉ូម

អ៊ីតាលី

សមុទ្រ​ខ្មៅ

រ៉ូម

ម៉ាសេដូន

ប៉ុនតុស

ផ្ទះ​សំណាក់​បី​ខ្នង

ប៊ីធូនា

ផ្សារ​អាប់ភាស

ថែស្សាឡូនីច

ភីលីព

ពូទីយ៉ូលី

ទ្រអាស

បេរា

កាឡាទី

សាម៉ូត្រាស

មីស៊ា

អាស៊ី

ពើកាមុម

កាប៉ាដូគា

អាន់ទីយ៉ូក

លូឌ

ព្រីគា

ស្មឺន៉ា

អ៊ីកូនាម

តើសុស

ឃីយ៉ូស

អេភេសូរ

ពីស៊ីឌា

លីស្ត្រា

អាថែន

កូរិនថូស

ឡៅឌីសេ

រេគាម

អាខៃ

មីលេត

ប៉ាមភីលា

ឌើបេ

លូគា

ពើកា

អាន់ទីយ៉ូក

ប៉ាត់ម៉ុស

គីលីគា

ស៊ីរ៉ាគូស

មីរ៉ា

គ្នីដុស

រ៉ូដូស

គីប្រុស

សាឡាមីន

មេលីត (ម៉ាលតា)

ក្រេត

ប៉ាផុស

ស៊ីដូន

ស៊ីរី

ទីរ៉ុស

ទ្វា​សមុទ្រ​លំអ

ភីនីស៊ី

ដាម៉ាស

ផ្ទលេមេ

សមុទ្រ​មេឌីទែរ៉ាណេ

សេសារា

សាម៉ារី

យ៉ុបប៉េ

យេរូសាឡិម

កាសា

គីរេន

អ័លេក្សានទ្រា

អេស៊ីព្ទ

លីប៊ី

គីឡូម៉ែត្រ

០ ១០០ ២០០ ៣០០ ៤០០

ក ខ គ ឃ ង ច ឆ ជ

១ ២ ៣ ៤

●១

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

●១០

●១១

●១២

●១៣

●១៤

●១៥

●១៦

●១៧

●១៨

●១៩

●២០

●២១

●២២

●២៣

●២៤

●២៥

●២៦

●២៧

  1. កាសា ភីលីព​បាន​ផ្សាយ​ពី​ព្រះ​យេស៊ូវ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​កម្រៀវ​ម្នាក់ សាសន៍​អេធីយ៉ូពី តាម​ផ្លូវ​ទៅ​ក្រុង​កាសា (កិច្ចការ ៨:២៦–៣៩)។

  2. យេរូសាឡិម​-សូម​មើល​ផែនទី លេខ ១២ សម្រាប់​ព្រឹត្តិការណ៍​ទាំង​ឡាយ​នៅ​ក្រុង​យេរូសាឡិម។

  3. យ៉ុបប៉េ ពេត្រុស​បាន​ឃើញ​ការ​និមិត្ត​មួយ​ថា ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​អំណោយទាន​ខាង​ការ​ប្រែ​ចិត្ត (កិច្ចការ ១០; ១១:៥–១៨)។ ពេត្រុស​បាន​ប្រោស​នាង​តេប៊ីថា​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ (កិច្ចការ ៩:៣៦–៤២)។

  4. សាម៉ារី ភីលីព​បាន​ធ្វើ​ការងារ​បម្រើ​នៅ​ស្រុក​សាម៉ារី (កិច្ចការ ៨:៥–១៣) ហើយ​ក្រោយ​មក ពេត្រុស និង​យ៉ូហាន​បាន​បង្រៀន នៅ​ទី​នេះ (កិច្ចការ ៨:១៤–២៥)។ បន្ទាប់​ពី​ពួក​គេ​បាន​ប្រទាន​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ស៊ីម៉ូន ជា​គ្រូ​អាប​ធ្មប់ បាន​ខំ​រក​ទិញ​អំណោយទាន​នេះ​ពី​ពួក​គេ (កិច្ចការ ៨:៩–២៤)។

  5. សេសារា នៅ​ទី​នេះ​ហើយ​ដែល​បន្ទាប់​ពី​ទេវតា​បាន​ធ្វើ​ការងារ​បម្រើ​ដល់​មេ​ទ័ព​ម្នាក់ ឈ្មោះ​កូនេលាស នោះ​ពេត្រុស​បាន​អនុញ្ញាត​ឲ្យ​លោក​ទទួល​បុណ្យ​ជ្រមុជ​ទឹក (កិច្ចការ ១០)។ នៅ​ទី​នេះ​ហើយ​ដែល​ប៉ុល​បាន​ដោះ​សា​ខ្លួន​នៅ​ចំពោះ​ស្ដេច​អ័គ្រីប៉ា (កិច្ចការ ២៥–២៦; សូម​មើល​ផង យ.ស.—ប្រវត្តិ ១:២៤–២៥)។

  6. ដាម៉ាស ព្រះ​យេស៊ូវ​ទ្រង់​បាន​លេច​មក​ឲ្យ​សុល​ឃើញ (កិច្ចការ ៩:១–៧)។ បន្ទាប់​ពី​លោក​អាន្ន៉ានាស​បាន​ធ្វើ​ឲ្យ​សុល​មើល​ឃើញ​វិញ នោះ​សុល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ចាប់​ផ្ដើម​ការងារ​បម្រើ​របស់​លោក (កិច្ចការ ៩:១០–២៧)។

  7. អាន់ទីយ៉ូក (នៅ​ស៊ីរី) នៅ​ទី​នេះ​ហើយ​ដែល​ពួក​សិស្ស​ត្រូវ​បាន​ហៅថា​ជា​ពួក​គ្រីស្ទាន​លើក​ទី​មួយ (កិច្ចការ ១១:២៦)។ អ័ក្កាបុស បាន​ព្យាករ​អំពី​អំណត់​អត់ (កិច្ចការ ១១:២៧–២៨)។ ការ​បែកបាក់​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​អាន់ទីយ៉ូក អំពី​ការ​កាត់​ស្បែក (កិច្ចការ ១៤:២៦–២៨; ១៥:១–៩)។ នៅ​អាន់ទីយ៉ូក ប៉ុល​បាន​ចាប់​ផ្ដើម​បេសកកម្ម​របស់​លោក​ជាមួយ​នឹង​ស៊ីឡាស, បាណាបាស, និង​យូដាស-បា​សា​បាស (កិច្ចការ ១៥:២២, ៣០, ៣៥)។

  8. តើសុស ជា​ស្រុក​របស់​ប៉ុល ប៉ុល​ត្រូវ​បាន​ចាត់​ឲ្យ​មក​ទី​នេះ ដើម្បី​រក្សា​ជីវិត​ទុក (កិច្ចការ ៩:២៩–៣០)។

  9. គីប្រុស បន្ទាប់​ពី​បាន​ទទួល​ការ​បៀតបៀន​ពួក​បរិសុទ្ធ​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​នៅ​កោះ​នេះ (កិច្ចការ ១១:១៩)។ ប៉ុល​បាន​ធ្វើ​ដំណើរ​កាត់​កោះ​គីប្រុស កាល​លោក​ធ្វើ​ដំណើរ​ទៅ​ផ្សាយ​សាសនា​លើក​ទី​មួយ (កិច្ចការ ១៣:៤–៥) ដូច​ជា​បាណាបាស និង​ម៉ាកុស​បាន​ធ្វើ​នៅ​ពេល​ក្រោយ (កិច្ចការ ១៥:៣៩)។

  10. ប៉ាផុស ប៉ុល​បាន​ដាក់​បណ្ដាសា​ដល់​គ្រូ​អាប​ធ្មប់​ម្នាក់​នៅ​ទី​នេះ (កិច្ចការ ១៣:៦–១១)។

  11. ឌើបេ ប៉ុល និង​បាណាបាស​បាន​ផ្សាយដំណឹង​ល្អ​នៅ​ទី​ក្រុង​នេះ (កិច្ចការ ១៤:៦–៧, ២០–២១)។

  12. លីស្ត្រា កាល​ប៉ុល​បាន​ប្រោស​មនុស្ស​មាន​ជើង​ពិការ​ម្នាក់ នោះ​លោក និង​បាណាបាស​ត្រូវ​គេ​បាន​ហៅថា​ជា​ព្រះ។ ប៉ុល​ត្រូវ​គេ​ចោល​ថ្ម ហើយ​គិត​ថា​លោក​ស្លាប់ ប៉ុន្តែ​បាន​មាន​ស្មារតី​ឡើង​វិញ ហើយ​បាន​ផ្សាយដំណឹង​ល្អ​ត​ទៅ​ទៀត (កិច្ចការ ១៤:៦–២១)។ ជា​ស្រុក​របស់​ធីម៉ូថេ (កិច្ចការ ១៦:១–៣)។

  13. អ៊ីកូនាម នៅ​បេសកកម្ម​លើក​ទី​មួយ​របស់​ពួក​គេ នោះ​ប៉ុល និង​បាណាបាស​បាន​ផ្សាយដំណឹង​ល្អ​នៅ​ទី​នេះ ហើយ​ត្រូវ​បាន​គំរាម​កំហែង​ថា​នឹង​ចោល​ថ្ម (កិច្ចការ ១៣:៥១–១៤:៧)។

  14. ឡៅឌីសេ និង​កូល៉ុស ក្រុង​ឡៅឌីសេ​គឺជា​សាខា​មួយ​នៃ​សាសនាចក្រ ដែល​ប៉ុល​បាន​ទៅ​ជួប ហើយ​បាន​ទទួល​សំបុត្រ (កូល៉ុស ៤:១៦)។ ក៏​ជាទី​ក្រុង​មួយ​ក្នុង​ទី​ក្រុង​ប្រាំពីរ​ដែល​បាន​រាយ​ឈ្មោះ​ប្រាប់​នៅ​ក្នុង​គម្ពីរ​វិវរណៈ (ទី​ក្រុង​ឯ​ទៀត​គឺ ៖ ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង ពើកាម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស និង​ក្រុង​ភីឡាដិលភា សូម​មើល​គម្ពីរ​វិវរណៈ ១:១១)។ ក្រុង​កូល៉ុស​នៅ​ខាង​កើត​ក្រុង​ឡៅឌីសេ ១៨ គ.ម.។ ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​ដែល​នៅ​ទី​នោះ។

  15. អាន់ទីយ៉ូក (នៅ​ពីស៊ីឌា) នៅ​បេសកកម្ម​លើក​ទី​មួយ​របស់​ពួក​គេ នោះ​ប៉ុល និង​បាណាបាស​បាន​បង្រៀន​ពួក​សាសន៍​យូដា​ថា ព្រះ​គ្រីស្ទ​បាន​កើត​មក​ពី​ព្រះ​វង្ស​ហ្លួង​ដាវីឌ។ ប៉ុល​បាន​ប្រគល់​ដំណឹង​ល្អ​ដល់​ពួក​អ៊ីស្រាអែល រួច​ហើយ​ដល់​ពួក​សាសន៍​ដទៃ។ ប៉ុល និង​បាណាបាស​ត្រូវ​គេ​បៀតបៀន ហើយ​ត្រូវ​គេ​បណ្ដេញ​ចេញ (កិច្ចការ ១៣:១៤–៥០)។

  16. មីលេត កាល​លោក​មក​ធ្វើ​បេសកកម្ម​លើក​ទី​បី នោះ​ប៉ុល​បាន​ព្រមាន​ពួក​អែលឌើរ​នៃ​សាសនាចក្រ​អំពី « ឆ្កែ​ព្រៃ​ដ៏​សាហាវ » ដែល​នឹង​ចូល​មក​ក្នុង​ហ្វូង​ចៀម (កិច្ចការ ២០:២៩–៣១)។

  17. ប៉ាត់ម៉ុស យ៉ូហាន​ត្រូវ​ជាប់​គុក​នៅ​កោះ​នេះ កាល​លោក​បាន​ឃើញ​ការ​និមិត្ត​ទាំង​ឡាយ ដែល​ឥឡូវ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​វិវរណៈ (វិវរ. ១:៩)។

  18. អេភេសូរ អ័ប៉ុឡូស​បាន​ផ្សាយដំណឹង​ល្អ​នៅ​ទី​នេះ​ដោយ​មាន​អំណាច (កិច្ចការ ១៨:២៤–២៨)។ កាល​មក​ធ្វើ​បេសកកម្ម​លើក​ទី​បី នោះ​ប៉ុល​បាន​បង្រៀន​នៅ​ក្រុង​អេភេសូរ​អស់​ពីរ​ឆ្នាំ ដោយ​ប្រែ​ចិត្ត​មនុស្ស​ជា​ច្រើន (កិច្ចការ ១៩:១០, ១៨)។ នៅ​ទី​នេះ​ហើយ ដែល​លោក​បាន​ប្រទាន​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ការ​ដាក់​ដៃ​លើ (កិច្ចការ ១៩:១–៧) ហើយ​បាន​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន ព្រម​ទាំង​បណ្ដេញ​អារក្ស​អសោចិ៍​ចេញ​ផង (កិច្ចការ ១៩:៨–២១)។ នៅ​ទី​នេះ​ហើយ​ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ឌី​អាន​បាន​បះ​បោរ​ទាស់​នឹង​ប៉ុល (កិច្ចការ ១៩:២២–៤១)។ ផ្នែក​នៃ​គម្ពីរ​វិវរណៈ គឺ​ស្ដី​ដល់​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ (វិវរ. ១:១១)។

  19. ទ្រអាស កាល​ប៉ុល​មក​ទី​នេះ​ក្នុង​ដំណើរ​មក​ផ្សាយ​សាសនា​លើក​ទី​ពីរ នោះ​លោក​បាន​ឃើញ​ការ​និមិត្ត​អំពី​មនុស្ស​ម្នាក់ នៅ​ស្រុក​ម៉ាសេដូន​អង្វរ​សូម​ជំនួយ (កិច្ចការ ១៦:៩–១២)។ កាល​លោក​មក​ធ្វើ​បេសកកម្ម​លើក​ទី​បី​នៅ​ទី​នេះ នោះ​ប៉ុល​បាន​ប្រោស​អ៊ើទីកុស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ (កិច្ចការ ២០:៦–១២)។

  20. ភីលីព ប៉ុល, ស៊ីឡាស, និង​ធីម៉ូថេ​បាន​ប្រែ​ចិត្ត​ស្ត្រី​ម្នាក់ ឈ្មោះ​លីឌា, បាន​បណ្ដេញ​អារក្ស​អសោចិ៍​មួយ​ចេញ ហើយ​ត្រូវ​គេ​វាយ (កិច្ចការ ១៦:១១–២៣)។ ពួក​គេ​បាន​ទទួល​ជំនួយ​ដ៏​ឧត្ដម​ឲ្យ​រួច​ពី​គុក (កិច្ចការ ១៦:២៣–២៦)។

  21. អាថែន កាល​ប៉ុល​ទៅ​ធ្វើ​បេសកកម្ម​លើក​ទី​ពីរ​នៅ​ក្រុង​អាថែន នោះ​លោក​បាន​ផ្សាយ​នៅ​ភ្នំ​អើរីយ៉ូស​អំពី « ព្រះ​ដ៏​ពុំ​ស្គាល់ » (កិច្ចការ ១៧:២២–៣៤)។

  22. កូរិនថូស ប៉ុល​បាន​ទៅ​ឯ​កូរិនថូស កាល​ទៅ​ធ្វើ​បេសកកម្ម​លើក​ទី​ពីរ ដែល​លោក​បាន​ស្នាក់​នៅ​ជាមួយ​នឹង​អ័គីឡា និង​នាង​ព្រីស៊ីល។ លោក​បាន​ផ្សាយដំណឹង​ល្អ​នៅ​ទី​នេះ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន (កិច្ចការ ១៨:១–១៨)។ ចេញ​ពី​ក្រុង​កូរិនថូស នោះ​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​រ៉ូម។

  23. ថែស្សាឡូនីច ប៉ុល​បាន​ផ្សាយដំណឹង​ល្អ​នៅ​ទី​នេះ នៅ​ដំណើរ​ទៅ​ធ្វើ​បេសកកម្ម​លើក​ទី​ពីរ​របស់​លោក។ ក្រុម​ផ្សាយ​សាសនា​ជាមួយ​លោក​បាន​ចេញ​ពី​ក្រុង​បេរា បន្ទាប់​ពី​ពួក​សាសន៍​យូដា​បាន​រក​ធ្វើ​ទុក្ខ​ដល់​ពួក​គេ (កិច្ចការ ១៧:១–១០)។

  24. បេរា ប៉ុល ស៊ីឡាស និង​ធីម៉ូថេ បាន​ឃើញ​មនុស្ស​ដែល​មាន​ចិត្ត​ល្អ​ដើម្បី​បង្រៀន​នៅ​ដំណើរ​ទៅ​ធ្វើ​បេសកកម្ម​លើក​ទី​ពីរ​របស់​លោក។ ពួក​សាសន៍​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដើរ​តាម ហើយ​បៀតបៀន​ពួក​គេ (កិច្ចការ ១៧:១០–១៣)។

  25. ម៉ាសេដូន ប៉ុល​បាន​បង្រៀន​នៅ​ទី​នេះ នៅ​ដំណើរ​ទៅ​ធ្វើ​បេសកកម្ម​លើក​ទី​ពីរ និង​លើក​ទី​បី​របស់​លោក (កិច្ចការ ១៦:៩–៤០; ១៩:២១)។ ប៉ុល​បាន​សរសើរ​ដល់​ចិត្ត​សប្បុរស​របស់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ម៉ាសេដូន ដែល​បាន​ជូន​ដល់​លោក និង​ដល់​ពួក​បរិសុទ្ធ​ដែល​ក្រីក្រ នៅ​ក្រុង​យេរូសាឡិម (រ៉ូម ១៥:២៦; ២ កូរិន. ៨:១–៥; ១១:៩)។

  26. មេលីត សំពៅ​ដែល​ប៉ុល​ជិះ​បាន​បែកបាក់​នៅ​កោះ​នេះ តាម​ផ្លូវ​លោក​ទៅ​ក្រុង​រ៉ូម (កិច្ចការ ២៦:៣២; ២៧:១, ៤១–៤៤)។ លោក​គ្មាន​គ្រោះថ្នាក់​អ្វី​ទេពី​ពស់​ចឹក ហើយ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ដែល​ឈឺ​នៅ​កោះ​មេ​លី​ត (កិច្ចការ ២៨:១–៩)។

  27. រ៉ូម ប៉ុល​បាន​ផ្សាយដំណឹង​ល្អ​នៅ​ទី​នេះ​អស់​ពីរ​ឆ្នាំ កាល​គ្មាន​ស្និទ្ធ​ចេញ​ទៅ​ណា​មក​ណា (កិច្ចការ ២៨:១៦–៣១)។ លោក​ក៏​បាន​សរសេរ​សំបុត្រ ឬ​លិខិត​ពីរ​ក្បាល​ទៅ​ពួក​អេភេសូរ ពួក​ភីលីព និង​ពួក​កូល៉ុស និង​ទៅ​ធីម៉ូថេ និង​ភីលេម៉ូន កាល​ជាប់​គុក​នៅ​ក្រុង​រ៉ូម។ ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​មួយ​របស់​លោក​ពី « បាប៊ីឡូន » ប្រហែលជា​ពី​ក្រុង​រ៉ូម គឺ​ក្រោយ​ពី​ការ​បៀតបៀន​របស់​នេរ៉ូ​ដល់​ពួក​គ្រីស្ទាន​នៅ​ឆ្នាំ ៦៤ គ.ស.។ គេ​ជឿ​ទូ​ទៅ​ថា ពេត្រុស និង​ប៉ុល​ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម​នៅ​ទី​នេះ។