ជំនួយ​ការសិក្សា
១៥. យេរីខូរ


១៥. យេរីខូរ

រូបថត​នេះ​បង្ហាញ​រុក្ខជាតិ​ដែល​មាន​នៅ​ក្រុង​យេរីខូរ​សព្វ​ថ្ងៃ​នេះ។ កាលពី​បុរាណ យេរីខូរ​គឺជា​ទី​ក្រុង​មួយ​ដែល​មាន​កំផែង​ព័ទ្ធជុំវិញ​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ទន្លេ​យ័រដាន់ គឺ​នៅ ២៥២ ម. ក្រោម​ផ្ទៃ​សមុទ្រ។ យេរីខូរ​គឺជា​កន្លែង​ដែល​មាន​ជីជាតិ​ខាង​ដំណាំ ដែល​មាន​ដើម​ត្នោត និង​ដើម​ក្រូច​លូតលាស់​ជា​បរិបូរ។ នៅ​ខាង​ក្រោយ គឺជា​ភ្នំ​នៃ​ការ​ប្រែ​រូប​ពី​បុរាណ (ម៉ាថាយ ៤:១–១១)។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ នៅ​ក្បែរ​ទី​នេះ​ហើយ​ដែល​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឆ្លងទន្លេ​យ័រដាន់​មុនដំបូង​ចូល​ទៅ​ឯ​ដែនដី​សន្យា (យ៉ូស្វេ ២:១–៣; ៣:១៤–១៦)។ ព្រះ​អម្ចាស់​ទ្រង់​បាន​បណ្ដាល​ឲ្យ​កំផែង​រលំ​ដោយ​អព្ភូតហេតុ​នៅ​មុខ​កងទ័ព​អ៊ីស្រាអែល (យ៉ូស្វេ ៦; សូម​មើល​ផង ហេព្រើរ ១១:៣០)។ យ៉ូស្វេ​បាន​ដាក់​បណ្ដាសា​ដល់​ទី​ក្រុង (យ៉ូស្វេ ៦:២៦), ដែល​បាន​សម្រេច (១ ពង្សាវ. ១៦:៣៤)។ លោក​អេលីសេ​បាន​ប្រោស​ទឹក​យេរីខូរ (២ ពង្សាវ. ២:១៨–២២)។ ព្រះ​អង្គ​សង្គ្រោះ​បាន​យាង​កាត់​ទី​នេះ កាល​ទ្រង់​យាង​ទៅ​ក្រុង​យេរូសាឡិម​លើក​ក្រោយ​បង្អស់, បាន​ប្រោស​បារ​ទី​មេ​ជា​មនុស្ស​ខ្វាក់, ហើយ​បាន​ស្នាក់​នៅ​ជាមួយ​សា​ខេ ជា​អ្នក​យកពន្ធ (ម៉ាកុស ១០:៤៦–៥២; លូកា ១៨:៣៥–៤៣; ១៩:១–១០)។ ផ្លូវ​ទៅ​ក្រុង​យេរីខូរ ពី​ក្រុង​យេរូសាឡិម គឺ​បាន​យក​មក​ប្រើ​ក្នុង​ពាក្យ​ប្រៀប​ប្រដូច អំពី​សាសន៍​សាម៉ារី​ដែល​ល្អ​ម្នាក់ (លូកា ១០:៣០–៣៧)។

រូបភាព
រូបថត ទី​១៥

១៥. យេរីខូរ នេះ​គឺជា​ទី​ក្រុង​ទី​មួយ​ដែល​យ៉ូស្វេ​វាយ​បាន (សូម​មើល​គម្ពីរ យ៉ូស្វេ ៦:២–២០); ក្រុង​យេរីខូរ​គឺជា​ទី​ក្រុង​មួយ​ដ៏​ចាស់​បុរាណ​បំផុត។