ជំនួយ​ការសិក្សា
១៨. ដូថាន់ នៅ​ស្រុក​សាម៉ារី


១៨. ដូថាន់ នៅ​ស្រុក​សាម៉ារី

ភូមិភាគ​ដែល​នៅ​ក្នុង​ដែនដី​បរិសុទ្ធ​នេះ គឺ​មាន​ទៅ​ដោយ​ជួរ និង​ច្រក​ភ្នំ​ទាំង​ឡាយ។ វា​ជាទី​ដែល​មាន​វាលស្មៅ​ល្អ។ កាល​ពួក​សាសន៍​អ៊ីស្រាអែល​មក​តាំងទី​នៅ​ភូមិភាគ​នេះ​ត្រូវ​បាន​ប្រគល់​ដល់​ម៉ាន៉ាសេ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ នៅ​ក្នុង​ច្រក​ភ្នំ​ដូថាន់​នេះ​ហើយ​ដែល​យ៉ូសែប​ត្រូវ​បាន​លក់​ទៅ​ស្រុក​អេស៊ីព្ទ (លោកុ. ៣៧:១២–២៨)។ អូបាឌា បាន​ជួយសង្គ្រោះ​ពួក​ព្យាការី ១០០ នាក់ ដោយ​បាន​លាក់​ពួក​គេ​ទុក​នៅ​ក្នុង​រអាង​ថ្ម កាល​នាង​យេសិបិល​ខំ​រក​សម្លាប់​ពួក​ព្យាការី​នៃ​ពួក​អ៊ីស្រាអែល​ចោល (១ ពង្សាវ. ១៨:១៣)។ កងទ័ព​នៃ​ពួក​ស៊ីរី​បាន​ហ៊ុម​លោក​អេលីយ៉ា និង​បាវ​បម្រើ​លោក ជា​អ្នក​ដែល​ព្រះ​អម្ចាស់​បាន​ជួយ​សង្គ្រោះ​ដោយ​អព្ភូតហេតុ (២ ពង្សាវ. ៦:១៣–២៣)។

រូបភាព
រូបថត ទី ១៧

១៨. ដូថាន់ នៅ​ស្រុក​សាម៉ារី នៅ​ច្រក​ភ្នំ​ដ៏​មាន​ជីជាតិ​នេះ​ហើយ​ដែល​ពួក​បង​ប្រុស​របស់​យ៉ូសែប​បាន​មក​ឃ្វាល​ចៀម កាល​ពួក​គេ​លក់​ប្អូន​ប្រុស​ទៅ​ពួក​អ្នក​ជំនួញ​សាសន៍​ម៉ាឌាន និង​សាសន៍​អ៊ី​ស្មា​អែល។