ជំនួយ​ការសិក្សា
២០. យ៉ុបប៉េ


២០. យ៉ុបប៉េ

មើល​ទៅ​ខាង​ជើង​ឆៀង​ខាង​លិច គឺជា​ទី​ក្រុង​យ៉ុបប៉េ ដែល​នៅ​ឯ​កំពង់។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ យ៉ូណាស​បាន​ទៅ​ក្រុង​យ៉ុបប៉េ ដោយ​ចុះ​សំពៅ​ទៅ​ក្រុង​តើស៊ីស (យ៉ូណាស ១:១–៣)។ ក្រុង​យ៉ុបប៉េ​គឺជា កំពង់​សាឡូម៉ូន ហើយ​ក្រោយ​មក សូរ៉ូបាបិល​បាន​ប្រើ​ជា​ផ្លូវ​នាំ​ឈើ​តាត្រៅ​ពី​ព្រៃ​ល្បាណូន ដើម្បី​ទៅ​សង់​ព្រះ​វិហារ​ទាំង​ឡាយ​របស់​ពួក​គេ (២ របា. ២:១៦; អែសរ៉ា ៣:៧)។ នៅ​ទី​នេះ​ហើយ​ដែល​ពេត្រុស​បាន​ប្រោស​នាង​តេប៊ីថា ហើយ​នាង​ក៏​ស្គាល់​ថាជា នាង​ក្ដាន់ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ (កិច្ចការ ៩:៣៦–៤៣)។ ពេត្រុស​ក៏​បាន​ឃើញ​ការ​និមិត្ត​អំពី​សត្វ​ដែល​ស្អាត និង​មិន​ស្អាត ដែល​បើក​សម្ដែង​ដល់​លោក​នូវ​សេចក្ដី​ត្រូវ​ការ​ឲ្យ​ចាប់​ផ្ដើម​ការងារ​បម្រើ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ (កិច្ចការ ១០)។ អួរសុន ហៃឌ៍ បាន​មក​ទី​នេះ ដើម្បី​ធ្វើ​ពិធី​ឆ្លង​ដែនដី​បរិសុទ្ធ​នៅ​ឆ្នាំ ១៨៤។

រូបភាព
រូបថត ទី​២០

២០. យ៉ុបប៉េ នៅ​ទី​នេះ​ហើយ​ដែល​ពេត្រុស​បាន​ឃើញ​ការ​និមិត្ត​មួយ បង្គាប់​ឲ្យ​លោក​យក​ដំណឹង​ល្អ​ទៅ​ពួក​សាសន៍​ដទៃ (សូម​មើល​គម្ពីរ កិច្ចការ ១០)។