ជំនួយ​ការសិក្សា
២៩. អាថែន


២៩. អាថែន

រូបថត​នេះ​បង្ហាញ​នូវ​សំណង់​បាក់​បែក​នៃ​ប៉ារថេណុន នៅ​ក្រុង​អាថែន។ ក្រុង​អាថែន គឺជា​រាជធានី អ័ត្តិកា នៅ​ប្រទេស​ក្រេក​ពី​បុរាណ ហើយ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គឺជា​ទី​ក្រុង​នៅ​ក្នុង​ខេត្ត​អាខៃ នៅ​ប្រទេស​រ៉ូម។ ក្រុង​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​នោះ ដើម្បី​ឲ្យ​កិត្តិយស​ដល់​ព្រះ​នៃ​ពួក​ក្រេក​នាម អា​ថែ​ណា។ ដល់​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ក្រុង​អាថែន​បាន​បាត់បង់​នូវ​អានុភាព និង​សិរី​ល្អ​ពី​ដើម​ច្រើន​ណាស់​ទៅ ហើយ ប៉ុន្តែ​នៅ​តែ​មាន​រូប​ចម្លាក់ និង​វិមាន​នៃ​អាទិទេព និង​ទេពធីតា​ជា​ច្រើន ព្រម​ទាំង​មាន « ព្រះ​ដ៏​ពុំ​ស្គាល់ » (កិច្ចការ ១៧:២៣)។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ សាវក​ប៉ុល​បាន​ទៅ​ឯ​ទី​ក្រុង​នេះ ហើយ​បាន​ផ្សាយដំណឹង​ល្អ​នៅ​ឯ​ភ្នំ​អើ​រី​យ៉ូស នៅ​ក្បែរ​ប៉ារថេណុន (កិច្ចការ ១៧:១៥–៣៤)។ ពួក​អ្នក​ផ្សាយ​សាសនា​ត្រូវ​បាន​ចាត់​ពី​ក្រុង​អាថែន​ឲ្យ​ទៅ​ប៉ែក​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ក្រេក (១ ថែស្សា. ៣:១–២)។

រូបភាព
រូបថត ទី​២៩

២៩. អាថែន រូបថត​នេះ​ជា ប៉ារថេណុន ដែល​នៅ​ក្បែរ​ភ្នំ​អើរីយ៉ូស ជា​កន្លែង​ដែល​ប៉ុល​បាន​ផ្សាយ​សាសនា​អំពី « ព្រះ​ដ៏​ពុំ​ស្គាល់ » (សូម​មើល​គម្ពីរ​កិច្ចការ ១៧:១៥–៣៤)។