ជំនួយ​ការសិក្សា
៥. ផ្នូរ​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ


៥. ផ្នូរ​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ

គឺជា​សំណង់​មួយ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ដែនដី​បរិសុទ្ធ។ គឺ​បាន​សង់​នៅ​ហេប្រុន​ដោយ​ស្ដេច​ហេរ៉ូឌ ពីលើ​កន្លែង​ចាស់​បុរាណ​នៅ​ក្នុង​រូង​ភ្នំ ម៉ាក់​ពេឡា ដែល​បាន​ទិញ​ដោយ​លោក​អ័ប្រាហាំ ទុកជា​កន្លែង​កប់​ខ្មោច​គ្រួសារ (លោកុ. ២៣)។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ជា​កន្លែង​កប់​ខ្មោច​នាង​សារ៉ា (លោកុ. ២៣) និង​លោក​អ័ប្រាហាំ (លោកុ. ២៥:៩)។ សព​លោក​អ៊ីសាក នាង​រេបិកា និង​នាង​លេអា ក៏​បាន​កប់​នៅ​ទី​នេះ​ដែរ (លោកុ. ៤៩:៣០–៣១)។ សព​យ៉ូសែប​ក៏​បាន​នាំ​ពី​ស្រុក​អេស៊ីព្ទ មក​ស្រុក​កាណាន ហើយ​បាន​កប់​នៅ​ក្នុង​រូង​ភ្នំ (លោកុ. ៥០)។

រូបភាព
រូបថត ទី៥

៥. ផ្នូរ​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ សំណង់​នេះ​ដែល​នៅ​ឯ​ហេប្រុន គេ​ថា​បាន​សង់​លើ​ផ្នូរ​ខ្មោច​របស់​លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប។