ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១៣ ៖ ព្រះយេស៊ូវ និង ព្រះដំណាក់​របស់​ព្រះវរបិតាសួគ៌​ទ្រង់


ជំពូក ១៣

ព្រះយេស៊ូវ និង ព្រះដំណាក់​របស់​ព្រះវរបិតាសួគ៌​ទ្រង់

រូបភាព
Jesus goes to the temple in Jerusalem - ch.13-1

ព្រះយេស៊ូវ​បាន​យាង​ទៅ​ព្រះវិហារបរិសុទ្ធ​នៅ​ក្រុង​យេរ៉ូសាឡិម ។ មនុស្ស​ជា​ច្រើន​បាន​ទៅ​ទីនោះ ដើម្បី​ថ្វាយ​ដង្វាយ​យញ្ញបូជា​ដោយ​ការសម្លាប់​សត្វ ហើយ​ដុត​នៅ​លើ​អាសនា ។ ដង្វាយ​យញ្ញបូជា​បាន​ជួយ​មនុស្ស​ឲ្យ​គិត​អំពី​ព្រះអង្គសង្គ្រោះ ដែល​បាន​លះបង់​ព្រះអង្គ​ទ្រង់​ដើម្បី​រងទុក្ខ ហើយ​សុគត​ជំនួស​ពួកគេ ។

រូបភាព
Jesus sees men selling animals in the temple - ch.13-2

មនុស្ស​ខ្លះ​គ្មាន​សត្វ​ដើម្បី​ធ្វើ​ជា​ដង្វាយ​យញ្ញបូជា​នោះ​ទេ ។ មាន​មនុស្ស​លក់​សត្វ​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ អ្នក​លក់​ចង់​បាន​ប្រាក់​ចំណេញ​ច្រើន ។ ពួកគេ​ពុំ​បាន​គិត​ដល់​ព្រះ​ឡើយ ។

រូបភាព
Jesus tells the men that the temple is a holy place - ch.13-3

ព្រះយេស៊ូវ​បាន​ទត​ឃើញ​មនុស្ស​លក់​ដូរ​សត្វ​នៅ​ឯ​ព្រះវិហារបរិសុទ្ធ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ព្រះវិហារបរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ព្រះវរបិតាសួគ៌ ជា​ទី​ដ៏​បរិសុទ្ធ ។ ទ្រង់​បាន​មាន​បន្ទូល​ថា យើង​មិន​គួរ​លក់​ដូរ​នៅ​ទីនោះ​ទេ ។

រូបភាព
Jesus uses a whip to drive the money changers from the temple - ch.13-4

ព្រះយេស៊ូវ​បាន​វាយ ហើយ​រុញច្រាន​តុ​លក់​ដូរ គ្រវែង​ប្រាក់​ទៅ​លើ​ដី ហើយ​បាន​បណ្ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះវិហារបរិសុទ្ធ ។ ទ្រង់​ពុំ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​អំពើ​ទុច្ចរិត នៅ​ក្នុង​ដំណាក់​របស់​ព្រះវរបិតាសួគ៌​ឡើយ ។