ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤០ ៖ គង្វាល​ល្អ


ជំពូក ៤០

គង្វាល​ល្អ

រូបភាព
Jesus holding a lamb - He is the good shepherd - ch.39-1

គង្វាល​ល្អ​មើលថែ​ហ្វូង​ចៀម ។ គាត់​ជួយ​ពួក​វា​ឲ្យ​ស្វែងរក​អាហារ និង ទឹក ។ គាត់​ពុំ​ទុក​ឲ្យ​វា​ឈឺ ឬ វង្វេង​បាត់​ឡើយ ។ គាត់​ស្គាល់ ហើយ​ស្រឡាញ់​ពួកវា ព្រមទាំង​លះបង់​ជីវិត​ដើម្បី​ជួយ​សង្គ្រោះ​ពួកវា​ផង ។

រូបភាព
Jesus tells the people that the good shepherd gives His life for the sheep - ch.39-2

ព្រះយេស៊ូវគ្រីស្ទ​បាន​ចាត់ទុក​ខ្លួន​ទ្រង់​ថា​ជា​គង្វាល​ល្អ ។ ទ្រង់​គឺ​ជា​គង្វាល​របស់​យើង ។ យើង​គឺ​ជា​ចៀម​របស់​ទ្រង់ ។ ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ជួយ​យើង​ឲ្យ​រៀន​សេចក្ដីពិត ។ ទ្រង់​ត្រាស់​បង្រៀន​យើង​អំពី​របៀប​រស់នៅ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​ឯ​ព្រះវរបិតាសួគ៌​វិញ ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់​ដើម្បី​យើង ។

រូបភាព
Jesus tells the people that He has other sheep - ch.39-3

ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ប្រជាជន​នៅ​ក្រុង​យេរ៉ូសាឡិម​ថា ទ្រង់​មាន​ចៀម​មួយ​ហ្វូង​ទៀត ។ ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​ទៅ​ជួប​ហ្វូង​ចៀម​មួយ​ហ្វូង​ទៀត​នោះ ។ ប្រជាជន​ពុំ​យល់​សេចក្ដី​នេះ​ទេ ។

រូបភាព
Jesus visits the people in the Americas after His resurrection - ch.39-4

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ទ្រង់​បាន​យាង​ទៅ​ជួប​ចៀម​ទ្រង់​មួយ​ហ្វូង​ទៀត​នៅ​ទ្វីប​អាមេរិក ។ ព្រះគម្ពីរមរមន​ប្រាប់​យើង​អំពី​ការយាង​ទៅ​ជួប​នោះ ។ ព្រះយេស៊ូវ​បាន​គង់​នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ ដោយ​ប្រោសព្យាបាល​អ្នក​ឈឺ និង​ប្រសិទ្ធពរ​ដល់​មនុស្ស​ទាំងឡាយ ។ ទ្រង់​បាន​ប្រទាន​បព្វជិតភាព​ដល់​ពួកគេ ហើយ​បាន​រៀបចំ​សាសនាចក្រ​ទ្រង់​ឡើង​នៅ​ទីនោះ ។ ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​អំពី​សេចក្ដី​ដូច​គ្នា​ទៅ​ដល់​ប្រជាជន​នៅ​ទីនោះ ថា​ទ្រង់​បាន​បង្រៀន​ប្រជាជន​នៅ​ឯ​ក្រុង​យេរ៉ូសាឡិម ។