ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣៨ ៖ ពួក​ផារ៉ាស៊ី និង​ពួក​អ្នក​យកពន្ធ


ជំពូក ៣៨

ពួក​ផារីស៊ី និង ពួក​អ្នក​យក​ពន្ធ

រូបភាព
Jesus tells a parable to some people who think they are better and more righteous than others - ch.40-1

ថ្ងៃ​មួយ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ជាមួយ​មនុស្ស​មួយ​ចំនួន ដែល​គិត​ថា​ខ្លួន​គេ​សុចរិត​ជាង​មនុស្សដទៃ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​រឿង​មួយ​ដល់​ពួកគេ ។

រូបភាព
A Pharisee and a publican go to the temple to pray - ch.40-2

មាន​បុរស​ពីរ​នាក់​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​អធិស្ឋាន ។ ម្នាក់​គឺ​ជា​ពួក​ផារិស៊ី ។ ម្នាក់​ទៀត​គឺ​ជា​អ្នក​យក​ពន្ធ ជា​អ្នក​ដែល​ប្រមូល​ពន្ធ ។ ប្រជាជន​មិន​ចូលចិត្ត​អ្នក​ប្រមូល​ពន្ធ​ឡើយ ។ ពួកគេ​បាន​គិត​ថា អ្នក​ប្រមូល​ពន្ធ​មិន​មែន​ជា​មនុស្ស​ស្មោះត្រង់​នោះ​ទេ ។

រូបភាព
The Pharisee thanks God that he is better than other people - The publican prays for mercy on himself as a sinner - ch.40-3

ពួក​ផារិស៊ី​បាន​ឈរ​នៅ​មុខ​គេ​ឯង​ដើម្បី​អធិស្ឋាន ។ គាត់​បាន​ថ្លែង​អំណរគុណ​ព្រះ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​បាន​ល្អ​ជាង​មនុស្សដទៃ ។ គាត់​បាន​ទូល​ថា គាត់​អធិស្ឋាន​ពីរ​ដង​រាល់​សប្ដាហ៍ ហើយ​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់ ។ រីឯ​អ្នក​យក​ពន្ធ​បាន​ឈរ​តែ​ឯង ឱន​ក្បាល​របស់​គាត់​អធិស្ឋាន​ថា « ឱ​ព្រះអង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង » ។

រូបភាព
Jesus explains that the Pharisee thought he did not sin or need help from God, but the publican admitted sinning and wanted to repent - ch.40-4

ពួក​ផារិស៊ី​បាន​គិត​ថា​គាត់​ល្អ​ឥតខ្ចោះ ហើយ​មិន​ត្រូវការ​ជំនួយ​ពី​ព្រះ​ទេ ។ ប៉ុន្តែ​អ្នក​យក​ពន្ធ​វិញ​បាន​ដឹង​ថា គាត់​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ ទើប​គាត់​ត្រូវការ​ជំនួយ​ពី​ព្រះ ។ គាត់​បាន​ចិត្ត​រាបសា ហើយ​បាន​ទូល​អង្វរ​ព្រះ​ឲ្យ​អត់ទោស​ដល់​គាត់ ។

រូបភាព
Jesus tells the people to be like the publican because he, not the Pharisee, would be forgiven - ch.40-5

ព្រះយេស៊ូវ​មាន​បន្ទូល​ថា មនុស្ស​ទាំងឡាយ​គួរតែ​ប្រព្រឹត្ត​ឲ្យ​ដូច​អ្នក​យក​ពន្ធ​នោះ ។ ពួកគេ​មិន​គួរ​គិត​ថា​ខ្លួន​គេ​ប្រសើរ​ជាង​មនុស្សដទៃ​ឡើយ ។ ពួកគេ​គួរតែ​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្លួន ហើយ​ទូល​សូម​ការអភ័យទោស​ពី​ព្រះ ។