ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣៦ ៖ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​រឿង​ប្រដូច​ចំនួន​បី


ជំពូក ៣៦

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​រឿង​ប្រៀបប្រដូច​ចំនួន​បី

រូបភាព
Jesus is eating with some publicans and sinners - ch.35-1

ថ្ងៃ​មួយ ព្រះយេស៊ូវ​បាន​សោយ ហើយ​ជជែក​ជាមួយ​មនុស្ស​ទាំងឡាយ ដែល​មាន​គេ​ច្រើន​គិត​ថា​ជា​មនុស្ស​មាន​បាប ។ ពួក​ផារិស៊ី​មួយ​ចំនួន​បាន​ឃើញ​ទ្រង់ ។

រូបភាព
The Pharisees murmured about Jesus eating with sinners - ch.35-2

ពួក​ផារិស៊ី​បាន​ជឿ​ថា មនុស្ស​ល្អ​មិន​គួរ​និយាយ​ជាមួយ​មនុស្ស​មាន​បាប​ទេ ។ ពួកគេ​បាន​គិត​ថា ព្រះយេស៊ូវ​មិន​មែន​ជា​មនុស្ស​ល្អ​ទេ ព្រោះ​ទ្រង់​បាន​ជជែក​ជាមួយ​មនុស្ស​មាន​បាប ។

រូបភាព
Jesus tells the Pharisees three parables to help them understand why he was eating with sinners - ch.35-3

ព្រះអង្គសង្គ្រោះ​សព្វ​ព្រះទ័យ​ចង់​ជួយ ពួក​ផារិស៊ី​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ទ្រង់​គង់​ជាមួយ​មនុស្ស​មាន​បាប ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួកគេ​នូវ​រឿង​ប្រៀបប្រដូច​ចំនួន​បី ។ រឿង​ទី​មួយ គឺ​អំពី​កូន​ចៀម​វង្វេង ។

លូកា ១៥:៣, Teachings of the Prophet Joseph Smith ទំព័រ ២៧៧