ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៦ ៖ ការបង្រៀន​នៅ​ឯ​ព្រះវិហារបរិសុទ្ធ


ជំពូក ៦

ការបង្ហាញ​ខ្លួន​នៅ​ឯ​ព្រះវិហារបរិសុទ្ធ

រូបភាព
The baby Jesus is taken to be presented at the temple - ch.6-1

នៅ​ពេល​ព្រះយេស៊ូវ​មាន​ព្រះជន្ម​ទើបតែ​បាន​ប៉ុន្មាន​សប្ដាហ៍ ឪពុក​ម្ដាយ​ទ្រង់​បាន​នាំ​ទ្រង់​ទៅ​ក្រុង​យេរ៉ូសាឡិម​ដើម្បី​បង្ហាញ​ទ្រង់​នៅ​ឯ​ព្រះវិហារបរិសុទ្ធ ។

រូបភាព
The Holy Ghost reveals to Simeon that he will see Christ - ch.6-2

ស៊ីម្មាន​ជា​បុរស​សុចរិត​ម្នាក់​ដែល​បាន​រស់នៅ​ក្រុង​យេរ៉ូសាឡិម បាន​នៅ​ឯ​ព្រះវិហារបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ​បាន​មាន​បន្ទូល​ប្រាប់​ថា គាត់​នឹង​ឃើញ​ព្រះគ្រីស្ទ​ពី​មុន​គាត់​អស់​ជីវិត​ទៅ ។

រូបភាព
Simeon holds Jesus and praises God - ch.6-3

ស៊ីម្មាន​បាន​ឃើញ​ព្រះ​ឱរស្ធ​យេស៊ូវ​នៅ​ឯ​ព្រះវិហារបរិសុទ្ធ ។ លោក​បាន​បី​ត្រកង​ទ្រង់​ក្នុង​ដៃ ហើយ​បាន​សរសើរ​តម្កើង​ព្រះ ។

រូបភាព
Simeon speaks while holding Jesus with Joseph and Mary looking on and marvelling at his words - ch.6-4

ស៊ីម្មាន​បាន​ពោល​ថា បុត្រ​នេះ​នឹង​នាំ​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​លោក​ទាំងអស់ ។ យ៉ូសែប និង ម៉ារា មាន​សេចក្ដីអស្ចារ្យ​ចំពោះ​សេចក្ដី​ដែល​លោក​បាន​ថ្លែង ។

រូបភាព
Anna sees the baby Jesus in the temple - ch.6-5

ស្ត្រី​មេម៉ាយ​មួយ​រូប​ឈ្មោះ អាណ ក៏​បាន​ឃើញ​ព្រះយេស៊ូវ ហើយ​បាន​ដឹង​ថា​ទ្រង់​ជា​នរណា ។ គាត់​បាន​ថ្លែង​អំណរគុណ ហើយ​បាន​ប្រាប់​មនុស្ស​ជា​ច្រើន​អំពី​ទ្រង់ ។