ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៨ ៖ ស្ដេច​ហេរ៉ូឌ​ដ៏​ទុច្ចរិត


ជំពូក ៨

ស្ដេច​ហេរ៉ូឌ​ដ៏​ទុច្ចរិត

រូបភាព
King Herod's soldiers kill the babies in Bethlehem and vicinity - ch.8-1

ពួកហោរា​បាន​ទូល​ប្រាប់​ស្ដេច​ហេរ៉ូឌ​ថា ព្រះយេស៊ូវ​នឹង​ក្លាយ​ជា​ស្ដេច ។ ស្ដេច​ហេរ៉ូឌ​សព្វ​ព្រះទ័យ​ធ្វើ​ជា​ស្ដេច​តែ​មួយ​អង្គ​ឯង​គត់ ។ ទ្រង់​បាន​បង្គាប់​ពួក​ទាហាន ឲ្យ​សម្លាប់​ទារក​ទាំង​អម្បាលម៉ាន​នៅ​ភូមិ​បេថ្លេហិម និង ដំបន់​ក្បែរៗ​នោះ ។

រូបភាព
An angel appears to Joseph in a dream telling him to take Mary and Jesus to Egypt - ch.8-2

ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ឲ្យ​នាំ​ម៉ារា និង ព្រះយេស៊ូវ​ភៀស​ខ្លួន​ទៅ​អេស៊ីព្ទ ជា​ប្រទេស​មួយ​ឆ្ងាយ​ពី​ភូមិ​បេថ្លេហិម ។ ស្ដេច​ហេរ៉ូឌ​នឹង​មិន​ស្វែងរក​ព្រះយេស៊ូវ​នៅ​ទី​នោះ​ទេ ។

រូបភាព
Joseph, Mary and Jesus travel to Egypt - ch.8-3

យ៉ូសែប​បាន​ធ្វើតាម ។ គាត់ និង ម៉ារា ព្រមទាំង​ព្រះយេស៊ូវ បាន​ស្នាក់នៅ​អេស៊ីព្ទកាល​ពួក​ទាហាន​របស់​ស្ដេច​ហេរ៉ូឌ​សម្លាប់​ទារក​ទាំង​អម្បាលម៉ាន នៅ​ភូមិ​បេថ្លេហិម និង ទីកន្លែង​ក្បែរៗ​នោះ ។

រូបភាព
Joseph, Mary and Jesus return to Nazareth after the death of King Herod - ch.8-7

បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​ចូល​ទីវង្គត់​ទៅ ទេវតា​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ឲ្យ​នាំ​ព្រះយេស៊ូវ និង ម៉ារា​ត្រឡប់​មក​ផ្ទះ​វិញ ។ យ៉ូសែប​បាន​នាំ​អ្នក​ទាំង​ពីរ​ទៅ​ក្រុង​ណាសារ៉ែត ជា​ទី​ដែល​ព្រះយេស៊ូវ​មាន​សុវត្ថិភាព ។