ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីកន្លែង​ផ្សេងៗ​ទៀត​ដែល​គួរ​ស្គាល់


ទីកន្លែង​ផ្សេងៗ​ទៀត​ដែល​គួរ​ស្គាល់

ទ្វីប​អាមេរិក

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​ប្រជាជន​នៅ​ទ្វីប​អាមេរិក បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​បាន​ត្រាស់​បង្រៀន​ដំណឹងល្អ​ដល់​ពួកគេ ។ ទ្រង់​បាន​ហៅ​ពួក​សាវក​ដប់ពីរ​នាក់​ដើម្បី​ដឹកនាំ​សាសនាចក្រ​នៅ​ទីនេះ ។ ( ៤០ )

ផែនដី

ភព​ដែល​យើង​ទាំងអស់គ្នា​រស់នៅ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផែនដី​សម្រាប់​យើង ។ ( សេចក្តីផ្ដើម )

អេហ្ស៊ីប

ប្រទេស​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ដែនដី​បរិសុទ្ធ ។ ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ឲ្យ​នាំ​ក្រុមគ្រួសារ​គាត់​ទៅ​ប្រទេស​អេហ្ស៊ីប ដើម្បី​កុំ​ឲ្យ​ស្ដេច​ហេរ៉ូឌ​សម្លាប់​ព្រះឱរស្ឋ​យេស៊ូវ ។ ( ៨ )

ស្ថានសួគ៌

ទីកន្លែង​ដែល​ព្រះវរបិតាសួគ៌​គង់​នៅ ។ ( សេចក្តីផ្ដើម )

ដែនដី​បរិសុទ្ធ

ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​គង់​នៅ ហើយ​បង្រៀន ។ យូដា, សាម៉ារី និង កាលីឡេ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ដែនដី​បរិសុទ្ធ ។ ( សេចក្តីផ្ដើម )

រ៉ូម

ទីក្រុង​ធំ​របស់​ចក្រភព​រ៉ូម ។ ប៉ុល​បាន​បង្រៀន​ដំណឹងល្អ​ខណៈ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ទីក្រុង​រ៉ូម ។ ( ៦៣ )