លីអាហូណា
បូហ្គូតា កូឡុំបៀ
ខែ មករា ឆ្នាំ ២០២៤


« បូហ្គូតា កូឡុំបៀ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

បូហ្គូតា កូឡុំបៀ

រូបភាព
ផែនទី​ដែល​មាន​រង្វង់មូល​ជុំវិញ​ប្រទេស កូឡុំបៀ
រូបភាព
ទិដ្ឋភាព​ផ្លូវ​នៅ​ទីក្រុង បូហ្គូតា ប្រទេស កូឡុំបៀ

បូហ្គូតា​គឺ​ជា​រដ្ឋធានី​មួយ​ក្នុង​ចំណោម​រដ្ឋធានី​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ ក្រុមជំនុំ​ដំបូង​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស កូឡុំបៀ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង ឆ្នាំ ១៩៦៦ ។ សព្វថ្ងៃនេះ សាសនាចក្រ​នៅ​កូឡុំបៀ​មាន ៖

  • សមាជិក​ចំនួន ២១៤៤០០ នាក់ ( ចំនួន​ប្រហាក់ប្រហែល )

  • ស្តេក​ចំនួន ៣០ វួដ និង​សាខា​ចំនួន ២៥៧ បេសកកម្ម​ចំនួន ៥

  • ព្រះវិហារ​បរិសុទ្ធ​ចំនួន ២ ( បូហ្គូតា និង បារាន់ហ្គីលឡា ) និង​បាន​ប្រកាស​ចំនួន ១ ( ខាលី )

ទំនុកតម្កើង​យាង​អញ្ជើញ​ព្រះវិញ្ញាណ

ដារីយ៉ូ និង អេសណេដា គ្រូស មក​ពី បូហ្គូតា មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ព្រះ​នៅ​ពេល​ដែល​ពួកគេ​ច្រៀង​ទំនុកតម្កើង ។ ពួកគេ​ពន្យល់​ថា « តាមរយៈ​ទំនុកតម្កើង យើង​ពង្រឹង​ទីបន្ទាល់​របស់​យើង » ។ « អារម្មណ៍​ដែល​ទំនុកតម្កើង​នាំ​មក​ក្នុង​ចិត្ត​យើង​គឺ​ជា​អ្វី​ដែល​ពិសេស​ណាស់ » ។

រូបភាព
សមាជិក​សាសនាចក្រ​ច្រៀង​ចេញពី​សៀវភៅ​ទំនុកតម្កើង​នៅ​ផ្ទះ

មាន​ច្រើន​ទៀត​អំពី​សាសនាចក្រ​នៅ​កូឡុំបៀ

រូបភាព
ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា កូឡុំប៊ី

ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា កូឡុំប៊ី

រូបភាព
សមាជិក​ឈរ​ថតរូប​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

សមាជិក​ឈរ​ថតរូប​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា កូឡុំប៊ី មុន​ពេល​ការឧទ្ទិសឆ្លង​នៅ ខែ ធ្នូ ឆ្នាំ ២០១៨ ។

រូបភាព
ប្រធាន ដាល្លិន អេក អូក និង​អ្នក​ផ្សេង​ទៀត​នៅ​ឯ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ទីមួយ​នៃ​សាសនាចក្រ បាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា កូឡុំប៊ី នៅថ្ងៃ​ទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ។

រូបភាព
ក្រុម​ចម្រៀង​នៅ​ឯ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ

សមាជិក​ប្រមូល​ផ្តុំ​គ្នា​ច្រៀង​នៅ​ក្នុង​ក្រុម​ចម្រៀង​សម្រាប់​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ប្រធាន ដាល្លិន អេក អូក ចាប់​ដៃ​ជាមួយ​យុវជន​ម្នាក់

នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ក្រុង បារាន់ហ្គីលឡា ប្រធាន អូក ចាប់​ដៃ​ជាមួយ​យុវជន​ម្នាក់​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ។