លីអាហូណា
តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ជា « ប្រយោជន៍​ជា​អតិបរមា » ?
ខែ មករា ឆ្នាំ ២០២៤


« តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ជា « ប្រយោជន៍​ជា​អតិបរមា » ? លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី១ ៣–៥

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ជា « ប្រយោជន៍​ជា​អតិបរមា » ?

រូបភាព
ផ្ទាំង​លង្ហិន និង​ព្រះគម្ពីរ​សម័យ​ទំនើប

ព្រះគម្ពីរ « ព្រម​ទាំង​មាន​ប្រយោជន៍​ជា​អតិបរមា » ( នីហ្វៃទី ៥:២១ ) ចំពោះ​គ្រួសារ​របស់​លីហៃ ។ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​កូនប្រុស​របស់​លីហៃ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​យក​ផ្ទាំង​លង្ហិន ( សូមមើល នីហ្វៃទី១ ៣:២–៥ ) ជា​ភារកិច្ច​ដែល​ពួកគេ​ប្រថុយ​ជីវិត​របស់​ពួកគេ​ដើម្បី​ធ្វើ​វា ។ ព្រះគម្ពីរ ( ជាពិសេស​ព្រះគម្ពីរ​មរមន ) មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​សព្វថ្ងៃ​នេះ ។ ថ្មីៗ​នេះ​តើ​បងប្អូន​បាន​គិត​ថា​មូលហេតុ​អ្វី​ដែរ​ឬ​ទេ ?

តើ​ផ្ទាំង​លង្ហិន​ផ្តល់​អ្វី​ឲ្យ​គ្រួសារ​របស់​លីហៃ ?

តើ​ព្រះគម្ពីរ​មរមន​ផ្ដល់​អ្វី​ដល់​យើង​នៅ​សព្វថ្ងៃ​នេះ ?

ពាក្យ​សម្ដី​របស់​ព្យាការី ( នីហ្វៃទី១ ៣:២០ )

មូលដ្ឋានគ្រឹះ​សម្រាប់​ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ ការស្តារឡើងវិញ និង​ព្យាការី​ដែល​នៅរស់ ( បុព្វកថា​ព្រះគម្ពីរ​មរមន )

បញ្ជី​អំពី​ការបង្កើត ព្រមទាំង​អ័ដាម និង​អេវ៉ា ( នីហ្វៃទី១ ៥:១១ )

ការបញ្ជាក់​គោលលទ្ធិ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ( នីហ្វៃទី២ ២; អាលម៉ា ១២; ៣៤ )

ច្បាប់​ម៉ូសេ ( នីហ្វៃទី១ ៤:១៥–១៦ ) និង​បញ្ញត្តិ​ផ្សេងៗ​ទៀត ( នីហ្វៃទី១ ៥:២១ )

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​បទបញ្ញត្តិ​ផ្សេងៗ​ទៀត ( នីហ្វៃទី២ ៣១; នីហ្វៃទី៣ ១១; ២៧ )

កំណត់ត្រា​នៃ​ពួក​សាសន៍​យូដា និង​សាក្សី​របស់​ពួកគេ​អំពី​ព្រះគ្រីស្ទ ( នីហ្វៃទី១ ៥:១២ )

សាក្សី​បន្ថែម​អំពី​ព្រះគ្រីស្ទ​ពី « ចៀម​ឯទៀត » ( នីហ្វៃទី៣ ១៥:២១–២៤ )

កំណត់ត្រា​ដែល​បាន​រក្សា​ទុក​នូវ​ភាសា​របស់​ឪពុក​របស់​ពួកគេ ( នីហ្វៃទី១ ៣:១៩ ) និង​វង្សត្រកូល​របស់​ពួកគេ ( នីហ្វៃទី១ ៥:១៤ )

កំណត់ត្រា​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​ប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ( នីហ្វៃទី៣ ២១:៦–៧ )