លីអាហូណា
តើ​ខ្ញុំ​ជា « អ្នកជ្រលក់ » ឬ​ក៏​ជា​ « អ្នកជ្រមុជ » ?
ខែ មករា ឆ្នាំ ២០២៤


« តើ​ខ្ញុំ​ជា ‹ អ្នកជ្រលក់ › ឬ ‹ អ្នកជ្រមុជ › ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី១ ៦–១០

តើ​ខ្ញុំ​ជា « អ្នកជ្រលក់ » ឬ​ក៏​ជា​ « អ្នកជ្រមុជ » ?

រូបភាព
មនុស្ស​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក

នៅ​ក្នុង​សុបិន​របស់​លីហៃ​អំពី​ដើម​ជីវិត ( សូមមើល នីហ្វៃទី១ ៨ ) ហេតុ​អ្វី​បាន​ជា​បងប្អូន​គិត​ថា មនុស្ស​មួយ​ចំនួន​បាន​ចាកចេញ​ពី​ដើម​នោះ ខណៈ​អ្នក​ផ្សេង​ទៀត​បន្ត​នៅ​ក្បែរ​ដើម​នោះ ដើម្បី​ទទួលទាន​ផ្លែ​ឈើ​នោះ ? មនុស្ស​មួយ​ចំនួន​ដែល​បាន​ទទួលទាន​ផ្លែ​ឈើ​បាន​ដួល​ចុះ ដោយ​អៀនខ្មាស​ព្រោះ​ហ្វូង​មនុស្ស​នៅ​ក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​ចំអក​ពួកគេ ។ ភាពខុសគ្នា​ដ៏​សំខាន់​មួយ​រវាង​ក្រុម​មនុស្ស​ទាំង​នោះ​ទាក់ទង​នឹង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ មុន​ពេល ពួកគេ​ទៅ​ដល់​ទី​នោះ ៖ របៀប​ដែល​ពួកគេ​កាន់​ដំបង​ដែក—ដែល​ជា​ព្រះបន្ទូល​របស់​ព្រះ ។

ការដើរ​សួរតាម ឬ​ការកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច

លីហៃ​បាន​ឃើញ​ពួកអ្នក​ដែល​កំពុង « កំពុងតែ​ប្រជ្រៀត​ទៅ​មុខ … ការដើរ​សួរតាម ដំបង​ដែក » និង​ពួកអ្នក​ដែល « បាន​ប្រជ្រៀត​គ្នា​ទៅ​មុខ ដោយ កាន់​ដំបង​ដែក យ៉ាង​ខ្ជាប់​ជានិច្ច » ( នីហ្វៃទី១ ៨:២៤, ៣០ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់ បាន​កត់សម្គាល់​ថា មាន​មនុស្ស​បី​ក្រុម​បាន​ចាប់ផ្ដើម​នៅ​លើ​ផ្លូវ ប៉ុន្តែ​មាន​តែ​ពីរ​ក្រុម​ប៉ុណ្ណោះ​ដែល​កាន់​ដំបង​ដែក ៖

« [ ក្រុមទី ២ ] ក៏​បាន​ពរជ័យ​នៃ​ដំបងដែក​បន្ថែម​ទៀត​ដែរ ហើយ​ពួកគេ​បាន​កំពុងតែ​ដើរ​សួរ​តាម​វា ! … ការដើរ​សួរតាម​ដំបងដែក​ណែនាំ​ដល់​ខ្ញុំ​ឲ្យ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​តែមួយ ‹ សន្ទុះ › ប៉ុណ្ណោះ ឬ​សិក្សា​មិន​ជាប់លាប់ ជាជាង​ការសិក្សា ព្រះបន្ទូល​របស់​ព្រះ​ជាប់លាប់ ។ …

« ក្រុម​ទី​បី​ក៏​បាន​ប្រជ្រៀត​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ និង​ការជឿជាក់ ប៉ុន្ដែ​វា​គ្មាន​ការបង្ហាញ​ថា ពួកគេ​បាន​ខ្ចាត់​ខ្ចាយ​ទេ ។ … ប្រហែល​ជា​មនុស្ស​ក្រុម​ទី​បី​នេះ​បាន​អាន និង បាន​សិក្សា ហើយ បាន​ស្រាវជ្រាវ​បទគម្ពីរ យ៉ាងទៀងទាត់ ។ … បងប្អូន និង​ខ្ញុំ​គួរតែ​ព្យាយាម​ដើម្បី​ចូលរួម​ជាមួយ​ក្រុមនេះ » ។

តើ​យើង​ជា « អ្នកជ្រលក់ » ឬក៏ជា « អ្នកជ្រមុជ » នៅ​ពេល​និយាយ​ដល់​ការដកពិសោធន៍​ព្រះបន្ទូល​នៃ​ព្រះ ? ទោះបី​ជា​ទាំង​អ្នកជ្រលក់ និង​អ្នកជ្រមុជ​សើម​ក៏​ដោយ ក៏​អ្នកជ្រមុជ​មាន​បទ​ពិសោធន៍​កាន់តែ​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន​ដែល​អាច​នាំ​ឲ្យ​មាន​ការរីករាយ​ជា​បន្ត​បន្ទាប់ ។