លីអាហូណា
ការស្វែងរក​ពន្លឺ​របស់​ព្រះអង្គ​សង្រ្គោះ​ក្នុង​ព្រះគម្ពីរ​មរមន
ខែ មករា ឆ្នាំ ២០២៤


« ការស្វែងរក​ពន្លឺ​របស់​ព្រះអង្គ​សង្រ្គោះ​ក្នុង​ព្រះគម្ពីរ​មរមន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

សម្រាប់​មាតាបិតា

ការស្វែងរក​ពន្លឺ​របស់​ព្រះអង្គ​សង្រ្គោះ​ក្នុង​ព្រះគម្ពីរ​មរមន

រូបភាព
គ្រួសារ​អាន​ជាមួយ​គ្នា

គោរពជូន​មាតាបិតា ៖

ច្បាប់​ទស្សនាវដ្ដី​ខែ​នេះ​ផ្តល់​នូវ​ការយល់ដឹង​អំពី​ព្រះគម្ពីរ​មរមន​ជា​កម្មវិធី​សិក្សា ចូរ​មក​តាម​ខ្ញុំ សម្រាប់​ឆ្នាំ ២០២៤ ។ អត្ថបទ​ខាងក្រោម​នេះ​ពិភាក្សា​អំពី​គន្លឹះ​សម្រាប់​ស្វែងរក​ពន្លឺ និង​សេចក្ដី​ពិត​នៅ​ក្នុង​ពិភពលោក​ដែល​ជា​ញឹកញាប់​ពោរពេញ​ដោយ​ភាពងងឹត និង​ការច្របូក​ច្របល់ ។

ការពិភាក្សា​អំពី​ដំណឹងល្អ

ការស្វែងរក​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពិចារណា​ចែកចាយ​ជាមួយ​គ្រួសារ​របស់​បងប្អូន​នូវ​គំនិត​មួយ​ចំនួន​ចេញពី​អត្ថបទ​របស់​ប្រធាន អាវរិង នៅ ទំព័រទី ៤ ហើយ​ពិភាក្សា​អំពី​តួនាទី​ដែល​ពន្លឺ​ដើរ​តួនាទី​ក្នុង​ជីវិត​របស់​យើង ។ រំឭក​ឡើងវិញ​នូវ​រឿង​របស់​ខេមរីន អំពី​ការរកឃើញ​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ទីងងឹត ។ តើ​គ្រួសារ​របស់​បងប្អូន​អាច​នឹង​រកឃើញ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ​ដោយ​របៀប​ណា ?

កន្លែង​ស្វែងរក​សេចក្ដីពិត

ព្រះ​ជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ហើយ​យើង​អាច​រៀន​សេចក្ដីពិត​របស់​ទ្រង់​ដោយ​ស្វែងរក​វា​ដោយ​ឧស្សាហ៍​ព្យាយាម ។ អែលឌើរ និង​ស៊ីស្ទើរ ស៊ីលវ៉ា ត្រូវ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​រស់នៅ​កន្លែង​ណា​បន្ទាប់​ពី​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ដូច្នេះ​ពួកគាត់​បាន​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ( សូមមើល ទំព័រទី ២០ ) ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដែល​បងប្អូន​ត្រូវការ​នៅ​ពេល​ណា ?

សូមមើល​បន្ថែម​ទៀត​នៅក្នុង​ការសិក្សា​ដំណឹងល្អ​របស់​បងប្អូន

ពេល​ទៅ​ទស្សនា​សារមន្ទីរ​សិល្បៈ មនុស្ស​តែងតែ​ប្រញាប់​មើល​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន ធ្វើ​ឲ្យ​ពួកគេ​អាច​ខកខាន​ដល់​ភាព​ស្រស់​ស្អាត​នៃ​សិល្បៈ​នោះ ។ ដូច​គ្នា​នេះ​ដែរ អ្នក​អាន​ព្រះគម្ពីរ​មរមន​អាច​នឹង​បាត់បង់​សេចក្ដីពិត​សំខាន់ៗ ប្រសិន​បើ​ពួកគេ​អាន​ដោយ​ប្រញាប់ ។ តើ​មាន​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​អាន​ព្រះគម្ពីរ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ? សូមមើល ទំព័រទី ១២ សម្រាប់​គំនិត​មួយ​ចំនួន ។

ចូរ​មកតាម​ខ្ញុំ ការកម្សាន្ត​សប្បាយ​ប្រចាំ​គ្រួសារ

ផ្លូវ​តូច ហើយ​ចង្អៀត

នីហ្វៃទី១ ៨; ១១; ១៥

ការទទួលទាន​ផ្លៃ​នៃ​ដើម​ជីវិត​គឺជា​និមិត្ត​សញ្ញា​នៃ​ការជ្រើសរើស​ជីវិត​ដ៏​អស់កល្ប​ជានិច្ច តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី១ ១៥:៣៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤:៧ ) ។ សូម​សាកល្បង​សកម្មភាព​នេះ ដើម្បី​រៀន​ពី​របៀប​ដែល​ដំបង​ដែក ( ព្រះបន្ទូល​របស់​ព្រះ ) នាំ​យើង​ទៅ​កាន់​អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ ។

  1. បិទ​រូប​ដើម​ជីវិត​នៅលើ​ជញ្ជាំង ។

  2. បិទ​ខ្សែ​មួយ ( តំណាង​ឲ្យ​ដំបង​ដែក ) ក្រោម​រូបភាព ហើយ​ឲ្យ​មនុស្ស​ម្នាក់​ឈរ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​បន្ទប់​ដោយ​កាន់​ចុង​ខ្សែ​ម្ខាង​ទៀត ។

  3. មើល​ថា​ក្មេង​ដែល​បាន​ចង​ក្រណាត់​ភ្នែក​ត្រូវការ​ពេល​យូរ​ប៉ុណ្ណា ដើម្បី​ដើរ​ពី​ចុង​បន្ទប់​មួយ​ទៅ​ដើម​ជីវិត ដោយមិន កាន់​ខ្សែ​នោះ ។

  4. ឥឡូវ​នេះ មើល​ថា​ត្រូវការ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​ទៅ​ដល់​ដើម​ជីវិត ពេលដែល កាន់​ខ្សែ​នោះ ។

ការពិភាក្សា ៖ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់​ដំបង​ដែក ហើយ​មិន​លែង ?