សន្និសីទទូទៅ
ថ្ងៃ​នេះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ថ្ងៃ​នេះ

ព្យាការី​នៅរស់​របស់​យើង​កំពុង​ធ្វើ​ចំណែក​របស់​លោក​ក្នុងការ​ចែកចាយ​ព្រះគម្ពីរ​មរមន​ឲ្យ​ជោរជន់​ពាសពេញ​លើ​ផែនដី ។ យើង​ត្រូវ​ធ្វើ​តាម​ការដឹកនាំ​របស់​លោក ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ នៅក្នុង​ព្រះគម្ពីរ​មរមន ឃ្លា « ថ្ងៃ​នេះ » ត្រូវបាន​ប្រើ​ម្ដងហើយ​ម្ដងទៀត ដើម្បី​អំពាវនាវ​ឲ្យ​យកចិត្ត​ទុកដាក់​ក្នុងការ​ប្រឹក្សា ការសន្យា និង​ការបង្រៀន ។ ស្ដេច​បេនយ៉ាមីន បាន​ដាស់តឿន​ប្រជាជន នៅក្នុង​ការថ្លែង​ជាលើក​ចុងក្រោយ​ថា « ស្ដាប់ឮ​សំឡេង​យើង ដែលយើង​នឹង​និយាយ​ទៅកាន់​អ្នក​នៅ​ថ្ងៃនេះ … សូម​បើក​ត្រចៀក​អ្នក ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ឮ និង​ចិត្ត​អ្នក ដើម្បី​ឲ្យ​រាល់​គ្នា​អាច​បាន​យល់ និង​គំនិត​អ្នក ដើម្បី​ឲ្យ​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ អាច​បាន​លាតត្រដាង​បង្ហាញ​ដល់​អ្នក​ចុះ » ។ សន្និសីទ​ទូទៅ គឺ​មាន​លក្ខខណ្ឌ​ស្រដៀងគ្នា​នេះដែរ ។ យើង​មក​ដើម្បី​ស្តាប់​ការប្រឹក្សា​អំពី « ថ្ងៃនេះ » ដើម្បី​យើង​អាច « ស្មោះត្រង់​គ្រប់​ពេលវេលា » ចំពោះ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ រឿង​ដ៏​ជ្រួតជ្រាប​ក្នុង​គំនិត​ខ្ញុំ « ថ្ងៃ​នេះ » គឺ​សារៈសំខាន់​នៃ​ការតាំងចិត្ត​របស់​យើង​សារ​ជាថ្មី​ចំពោះ​ព្រះគម្ពីរ​មរមន ដែល​យ៉ូសែប ស្ម៊ីធ បាន​ហៅថា « គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​ណា​ទាំងអស់​នៅលើ​ផែនដី​នេះ » ។

រូបភាព
ព្រះគម្ពី​រមរមន​របស់​ អែលឌើរ រ៉ាសបាន

ខ្ញុំ​កាន់​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​នៅក្នុង​ដៃ​របស់ខ្ញុំ ។ នេះ​ជា​កំណែ​បុរាណ​ឆ្នាំ ១៩៧០ របស់​ខ្ញុំ ហើយ​វា​មាន​តម្លៃ​​ចំពោះ​ខ្ញុំណាស់ ។ តាម​រូបរាង​វា ​ចាស់ ហើយ​ទក់​មែន ប៉ុន្តែ​គ្មាន​សៀវភៅ​ណា​ដែល​សំខាន់​ចំពោះ​ជីវិត​ខ្ញុំ និង​ទីបន្ទាល់​ខ្ញុំ ដូច​សៀវភៅ​នេះទេ ។ អំណាន​សៀវភៅ​នេះ ខ្ញុំ​បាន​ទទួល​សាក្សី​តាមរយៈ​ព្រះវិញ្ញាណ​ថា ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ថា​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ថា​បទគម្ពីរ​ទាំងនេះ​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ថា​ដំណឹងល្អ​គឺ​បាន​ស្ដារឡើងវិញ ។ សេចក្ដី​ពិត​ទាំងនោះ​ដក់​ជាប់​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ខ្លួនខ្ញុំ ។ ដូច​ព្យាការី​នីហ្វៃ​បាន​ថ្លែងថា « ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការណ៍​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ។

រូបភាព
អែលឌើរ រ៉ាស់បាន ជាមួយ​ប្រធាន​បេសកកម្ម​របស់​លោក និង អែលឌើរ ហាងស៍

រូប​ពី​ឆ្វេង​ទៅ​ស្ដាំ ៖ អែលឌើរ រ៉ូណល អេ រ៉ាសបាន ជា​អ្នកផ្សព្វផ្សាយ​សាសនា​កាល​ពី​ក្មេង ប្រធាន ហារ៉ូលដ៍ វាលឃីនសុន ជា​ប្រធាន​នៃ​បេសកកម្ម​រដ្ឋ​ភាគខាង​ខាងកើត និង​អែលឌើរ ម៉ារ៉ុន ឌី ហាងស៍ អ្នកមាន​សិទ្ធិអំណាច​ទូទៅ​នៃ​ពួក​ចិតសិប​នាក់ ។

នេះ​គឺ​ជា​ប្រវត្តិ​នៃ​រឿង​នេះ ។ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​មួយ​រូប ខ្ញុំ​បាន​ទទួល​ការទូន្មាន​ពី​អែលឌើរ ម៉ារ៉ុន ឌី ហាងស៍​ ដែល​បាន​មក​សួរសុខទុក្ខ​យើង​នៅ​ក្នុងបេសកកម្ម​ រដ្ឋ​ភាគ​ខាងកើត ។ លោក​គឺ​ជា​អតីត​ប្រធាន​បេសកកម្ម​ចក្រភព​អង់គ្លេស ហើយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​រូប​របស់​លោក​គឺ​ឈរ​នៅ​លើ​វេទិកា​ថ្ងៃនេះ ៖ បងប្អូន​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ នោះគឺ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង​អែលឌើរ ឃ្វីនថិន អិល ឃុក ។១០ លោក​បាន​អញ្ជើញ​យើង​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពីរ​ចប់ ដូចជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​លោក​នៅ​អង់គ្លេស​ផងដែរ ។ ខ្ញុំ​ទទួល​យក​ការអញ្ជើញ​នោះ ។ អំណាន​លើក​ទីមួយ ខ្ញុំ​បាន​គូសចំណាំ ឬ​គូស​បន្ទាត់ពីក្រោម​គ្រប់កន្លែង​ដែល​បាន​ចង្អុល​ប្រាប់ ឬ​ធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បាន​ប្រើ​ខ្មៅដៃ​ពណ៌​ក្រហម ហើយ​ខ្ញុំ​គូសបន្ទាត់​ពីក្រោម​វគ្គ​បទ​គម្ពីរ​ជាច្រើន ។ លើក​ទីពីរ អែលឌើរ ហាងស៍ ប្រាប់ឲ្យ​គូស​ពណ៌​ចំណាំ​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ ហើយ​លើក​នេះ ខ្ញុំ​បានប្រើ​ពណ៌ខៀវ​គូស​លើ​ខគម្ពីរ​ម្ដង។ ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ពីរ​ដង ដូច​ដែល​បាន​ស្នើសុំ ហើយ​អាន​ពីរ​ដង​ទៀត ដោយ​ប្រើ​ពណ៌លឿង និង​ពណ៌ខ្មៅ​ដើម្បី​គូស​ចំណាំ​វគ្គ​ដែល​សំខាន់​ចំពោះ​ខ្ញុំ ។១១ ដូច​ដែល​បងប្អូន​បាន​ឃើញ​ខ្ញុំ​បាន​ធ្វើ​កំណត់​ចំណាំ​ជាច្រើន ។

រូបភាព
កំណត់​ចំណាំ​នៅ​លើ​ព្រះគម្ពីរ​មរមន

ការអាន​របស់​ខ្ញុំ​សំខាន់​ជាង​ការ​គ្រាន់តែ​គូស​ចំណាំ​ខគម្ពីរ​ទៅ​ទៀត ។ រាល់​លើក​ដែល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ពី​ដើម​ដល់​ចប់ ខ្ញុំ​បាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ចំពោះ​ព្រះអម្ចាស់ ។ ខ្ញុំ​ទទួល​អារម្មណ៍​ចាក់ឫស​យ៉ាងជ្រៅ​នូវ​សាក្សី​នៃ​សេចក្ដី​ពិត​ចំពោះ​ការបង្រៀន​របស់​ទ្រង់ និង​របៀប​ដែល​វា​អនុវត្ត​ចំពោះ « ថ្ងៃ​នេះ » ។ ចំណងជើង​ពិត​ជា​ត្រូវ​ជាមួយ​នឹង​ព្រះគម្ពីរ​ណាស់ ៖ « សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ។១២ តាមរយៈ​ការសិក្សា និង​សាក្សី​ខាងវិញ្ញាណ​ដែល​ខ្ញុំ​បាន​ទទួល នោះ​ខ្ញុំ​បាន​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ព្រះគម្ពីរ​មរមន និង​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ម្នាក់ ។១៣

« ថ្ងៃ​នេះ » អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប​ក្នុង​ចំណោម​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​បំផុត​នៃ​ព្រះគម្ពីរ​មរមន​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ នៅពេល​លោក​ទើប​បាន​ហៅ​ឲ្យ​ធ្វើជា​សាវក​ថ្មីៗ លោក​បាន​ផ្ដល់​ការបង្រៀន​ពិសេស​មួយ​នៅ អាក់រ៉ា ប្រទេស​ហ្គាណា ។១៤ មាន​ការចូលរួម​ពី​ឥស្សរជន​ជា​ច្រើន រួមមាន​ស្តេច​ក្នុង​កុលសម្ព័ន្ធ​អាហ្វ្រិក ដែល​ទ្រង់​មាន​បន្ទូល​ដោយ​មាន​អ្នក​បកប្រែ ។ ទ្រង់​គឺ​ជា​អ្នក​សិក្សា​ព្រះគម្ពីរ​ប៊ីប​យ៉ាង​ឧស្សាហ៍ ហើយ​មាន​សេចក្តីស្រឡាញ់​ដល់ព្រះអម្ចាស់ ។ បន្ទាប់ពី​សុន្ទរកថា​របស់​ប្រធាន​ណិលសុន ស្ដេច​អង្គ​នោះ​បាន​យាង​មក​ជួប​នឹង​លោក ហើយ​ទ្រង់​បាន​សួរ​ជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ថា « តើ​លោក​ជា​នរណា ? » ប្រធាន​ណិលសុន​បាន​រៀបរាប់​ថា លោក​គឺ​ជា​សាវក​ដែល​បាន​តែងតាំង​មួយរូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។១៥ សំណួរ​បន្ទាប់​ទៀត​របស់​ទ្រង់​គឺ « តើ​លោក​អាច​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? »១៦

ប្រធាន​ណិលសុន​បាន​យក​ព្រះគម្ពីរ​មរមន ហើយ​បាន​បើក​ទៅ នីហ្វៃ​ទី៣ ១១ ។ ប្រធាន​ណិលសុន និង​ស្ដេច​អង្គ​នោះ​បាន​អាន​រួមគ្នា​នូវ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាសន៍​នីហ្វៃ ៖ « មើល​ចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកព្យាការី​បាន​ធ្វើ​បន្ទាល់​ថា នឹង​យាង​មក​ឯ​លោកិយ ។… យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ។១៧

ប្រធាន​ណិលសុន​បាន​ថ្វាយ​ព្រះគម្ពីរ​មរមន​ជូន​ព្រះអង្គ ហើយ​ទ្រង់​បាន​មាន​បន្ទូល​តប​ថា « លោក​អាច​ជូន​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​ខ្ញុំ​បាន ប៉ុន្តែ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ខ្ញុំ​ជាង​ចំណេះ​ដឹង​បន្ថែម​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ » ។១៨

នោះ​មិន​មែន​ជា​គំរូ​តែ​ម្ដង​ពី​របៀប​ដែល​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​ចែកចាយ​ព្រះគម្ពីរ​មរមន​នោះ​ទេ ។ លោក​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​កាន់​មនុស្ស​រាប់រយ​នាក់ លោក​តែងតែ​ថ្លែង​ទីបន្ទាល់​របស់​លោក​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។ ពេល​ប្រធាន​ណិលសុន​ជួប​ជាមួយ​ភ្ញៀវ ប្រធានាធិបតី ស្ដេច ប្រមុខរដ្ឋ និង​អ្នកដឹកនាំ​អាជីវកម្ម និង​អង្គការ​នានា និង​អ្នកដឹកនាំ​នៃ​ជំនឿ​ផ្សេង​គ្នា មិន​ថា​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​នៅ​ទីតាំង​របស់​ពួកគេ​នោះ​ទេ លោក​ជូន​សៀវភៅ​នៃ​ការបើក​សម្តែង​ព្រះគម្ពីរ​នេះ ដោយ​គារវភាព​ជានិច្ច ។ លោក​អាច​ជូន​អំណោយ​ជាច្រើន​ដល់​ពួកគេ ដែល​រុំ​នឹង​ខ្សែ​បូរ ដែល​វត្ថុ​នោះ​អាច​ដាក់តាំង​លើ​តុ ឬ​ក្នុង​ទូ​ទុក​ជា​ការរំឭក​ដល់​ទស្សនកិច្ច​របស់​លោក​បាន ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​ជូន​អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​លោក ដែល​លើស​ពី​ពេជ្រ និង​ត្បូង​ទទឹម​ទៅ​ទៀត ដូច​ដែល​ស្តេច​ក្នុង​កុលសម្ព័ន្ធ​បាន​ពិពណ៌នា ។

ប្រធាន​ណិលសុន​បាន​ថ្លែង​ថា « សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​មរមន មាន​នូវ អំណាចដើម្បី​ព្យាបាល លួងលោម ស្ដារ​ឡើងវិញ ជួយ ពង្រឹង លើក​ទឹកចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​យើង​រីករាយ » ។១៩ ខ្ញុំ​បាន​ឃើញ​ព្រះគម្ពីរ​មរមន​ទាំង​នេះ​ត្រូវ​បាន​កាន់​យ៉ាង​ណែន​នៅក្នុង​ដៃ​អស់​អ្នក​ដែល​បាន​ទទួល​វា​ពី​ព្យាការី​នៃ​ព្រះ​របស់់​យើង ។ ពុំ​មាន​អំណោយ​ណា​ដែល​មាន​តម្លៃ​ជាង​នេះ​នោះ​ទេ ។

រូបភាព
ប្រធាន​ណិលសុន​ជាមួយ​ស្រ្តីទីមួយ​នៃ​ប្រទេស ហ្គាំប៊ី

ថ្មីៗ​នេះ លោក​បាន​ជួប​ជា​មួយ​ស្ត្រីទីមួយ​នៃ​ប្រទេស​ហ្គាំប៊ី​នៅ​ការិយាល័យ​របស់​លោក ហើយ​បាន​ជូន​ព្រះគម្ពីរ​មរមន​ទៅ​ស្ត្រី​ទីមួយ​ដោយ​រាបសា ។ លោក​ពុំ​បាន​ឈប់​នៅ​ត្រឹម​នេះ​ទេ ។ លោក​បាន​បើក​គម្ពីរ​នេះ​អាន​ជា​មួយ​ស្ត្រីទី​មួយ ដើម្បី​បង្រៀន និង​ធ្វើ​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ពី​ដង្វាយ​ធួន​របស់​ទ្រង់ និង​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់—នៅ​គ្រប់​ទីកន្លែង ។

ព្យាការី​នៅរស់​របស់​យើង​កំពុង​ធ្វើ​ចំណែក​របស់​លោក​ក្នុងការ​ចែកចាយ​ព្រះគម្ពីរ​មរមន​ឲ្យ​ជោរជន់​ពាសពេញ​លើ​ផែនដី ។២០ ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​ឲ្យ​ជោរជន់​តែ​ម្នាក់​លោក​បាន​ទេ ។ យើង​ត្រូវ​ធ្វើ​តាម​ការដឹកនាំ​របស់​លោក ។

ដោយ​បាន​បំផុស​គំនិត​តាមរយៈ​គំរូ​របស់​លោក ខ្ញុំ​បាន​ព្យាយាម​បន្ទាប​ខ្លួន និង​ចែកចាយ​ព្រះគម្ពីរ​មរមន​កាន់​តែ​ក្លាហាន​ជាង​មុន ។

រូបភាព
អែលឌើរ រ៉ាសបាន​ជាមួយ​នឹង​​ប្រធានាធិបតី​របស់​ប្រទេស ម៉ូហ្សំប៊ិក<nb/>។

ថ្មីៗ​នេះ​ខ្ញុំ​បាន​ចាត់តាំង​ឲ្យ​ទៅ​ប្រទេស​ម៉ូហ្សំប៊ិក ។ ប្រជាជន​នៃ​ប្រទេស​ដ៏​ស្រស់ស្អាត​នេះ​កំពុង​ពុះពារ​នឹង​ភាពក្រីក្រ សុខភាព​មិន​ល្អ គ្មាន​ការងារ​ធ្វើ រងព្យុះ​ភ្លៀង និង​ភាព​ចលាចល​ខាង​នយោបាយ ។ ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការ​ជួប​ជាមួយ លោក ហ្វីលីព ណៃយ៉ូស៊ី ដែល​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ ។ តាម​ការស្នើសុំ​របស់​លោក ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​លោក និង​ប្រជាជាតិ​របស់​លោក ខ្ញុំ​បាន​ជម្រាប​លោក ថា​យើង​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ២១ក្នុង​ប្រទេស​របស់​លោក ។ នៅ​ចុង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​យើង ខ្ញុំ​បាន​ជូន​ព្រះគម្ពីរ​មរមន​ជា​ភាសា​ព័រទុយហ្គាល់​មួយ​ក្បាល​ដល់​លោក ដែល​ជា​ភាសា​កំណើត​របស់​លោក ។ កាល​ដែល​លោក​ទទួល​យក​ព្រះគម្ពីរ​ដោយ​អំណរគុណ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ថា​សេចក្ដីសង្ឃឹម និង​ការសន្យា​សម្រាប់​ប្រជាជន​របស់​លោក មាន​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​នៅ​លើ​សន្លឹក​ទំព័រ​នៃ​ព្រះគម្ពីរ​នេះ ។២២

រូបភាព
អែលឌើរ រ៉ាស់បាន ជាមួយ ស្តេច និង​ម្ចាស់ក្សត្រី​នៃ​អាណាចក្រ ឡិតស៊ូថូ

មាន​គ្រា​មួយ​ទៀត ភរិយា​របស់​ខ្ញុំ មេឡានី និង​ខ្ញុំ​បាន​ចូល​គាល់​ស្ដេច ឡិតស៊ី ទី​III នៃ​អាណាចក្រ ឡិតស៊ូថូ និង​ម្ចាស់ក្សត្រី​របស់​ទ្រង់​នៅ​ព្រះដំណាក់​របស់​ទ្រង់ ។២៤ សម្រាប់​ពួក​ខ្ញុំ គោលបំណង​នៃ​ទស្សនកិច្ច​របស់​យើង​គឺ​ថ្វាយ​ព្រះគម្ពីរ​មរមន​ទៅ​ទ្រង់​ទាំងពីរ​អង្គ បន្ទាប់​មក​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​គិត​ពី​បទ​ពិសោធន៍​នោះ និង​បទពិសោធន៍​ផ្សេង​ទៀត ខគម្ពីរ​មួយ​ក្នុង​បទគម្ពីរ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផុស​ឡើង​ក្នុង​គំនិត ៖ « ភាព​ពោរពេញ​នៃ​ដំណឹងល្អ​របស់​យើង អាចបាន​ប្រកាស​ប្រាប់ ដោយ​ពួក​កម្សោយ និង​ពួក​រាបទាប ដល់អស់​ចុង [ ផែនដី ] និង​នៅ​ចំពោះ​ពួក​មហាក្សត្រ និង​ពួក​អ្នក​ត្រួតត្រា​ទាំងឡាយ » ។២៤

រូបភាព
អែលឌើរ រ៉ាសបាន​ជាមួយ​ឯកអគ្គ​រដ្ឋទូត ផានឌីយ<nb/>។
រូបភាព
ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជាមួយ​ជាមួយ​លោក​អយ្យកោ បាថូឡូមេវ ដ៏​បរិសុទ្ធ​របស់​លោក

ខ្ញុំ​បាន​ចែកចាយ​ព្រះគម្ពីរ​មរមន​ជូន​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា លោក​ផានឌីយ២៥​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ និង​លោកអយ្យកោ​ដ៏​បរិសុទ្ធ​របស់​លោក គឺលោក​បាថូឡូមីវ២៦នៃ​ព្រះវិហារ​អូស្សូ​ដក់​ខាងកើត និង​មនុស្ស​ជាច្រើន​ទៀត ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង នៅ​ពេល​ខ្ញុំ​បាន​ថ្វាយ​ដោយ​ផ្ទាល់​ដៃ​នូវ « មូលដ្ឋាន​នៃ​សាសនា​របស់យើង »២៧ហើយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ថ្មជ្រុង​យ៉ាង​ឯក​នៃ​ជំនឿ​របស់​យើង ។២៨

ឥឡូវ បងប្អូន​ប្រុសស្រី បងប្អូន​មិន​ចាំបាច់​ទៅ​ប្រទេស​ម៉ូហ្សំប៊ិក ឬ​ឥណ្ឌា ឬ​គាល់​មហាក្សត្រ និង​អ្នក​គ្រប់គ្រង​ទាំងឡាយ ដើម្បី​ជូន​ព្រះគម្ពីរ​នៃ​ការបង្រៀន​ដ៏​ពិសិដ្ឋ និង​ការសន្យា​នេះ ទៅ​នរណា​ម្នាក់​នោះទេ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន ថ្ងៃ​នេះ ឲ្យ​ជូន​ព្រះគម្ពីរ​មរមន​ទៅ​មិត្តភក្ដិ និង​គ្រួសារ មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា គ្រូបង្វឹក​បាល់ទាត់ ឬ​អ្នក​លក់ដូរ​នៅ​ផ្សារ​របស់​បងប្អូន ។ ពួកគាត់​ត្រូវការ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​នេះ ។ ពួកគាត់​ត្រូវការ​ចម្លើយ​ចំពោះ​សំណួរ​ជីវិត​ប្រចាំថ្ងៃ និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នា​ពេល​ខាងមុខ ។ ពួកគាត់​ត្រូវ​តែ​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែល​លាត​សន្ធឹង​នៅ​ចំពោះ​មុខ​ពួកគាត់ និង​សេចក្ដី​ស្រឡាញ់​ដ៏​ឋិតថេរ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគាត់ ។ វា​មាន​ទាំងអស់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

នៅពេល​បងប្អូន​ជូន​ព្រះគម្ពីរ​មរមន​ទៅ​ពួកគាត់ បងប្អូន​កំពុង​បើក​គំនិត និង​ដួងចិត្ត​របស់​ពួកគាត់​ឲ្យ​ទទួល​យក​ព្រះបន្ទូល​របស់​ព្រះ​ហើយ ។ បងប្អូន​មិន​ចាំបាច់​យក​ព្រះគម្ពីរ​ដែល​បាន​បោះពុម្ព​តាមខ្លួន​បងប្អូន​នោះ​ទេ ។ បងប្អូន​គ្រាន់​តែ​ចែកចាយ​វា​ចេញពី​ទូរសព្ទ​ដៃ​របស់​បងប្អូន ពី​ផ្នែក​ព្រះគម្ពីរ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ប៉ុណ្ណោះ ។២៩

សូម​គិត​ដល់​អស់អ្នក​ដែល​អាច​បាន​ទទួល​ពរជ័យ​តាមរយៈ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគាត់ រួច​ផ្ញើ​ព្រះគម្ពីរ​មរមន​ពី​ទូរសព្ទ​របស់​បងប្អូន​ទៅ​ពួកគាត់ ។ សូម​កុំ​ភ្លេច​បញ្ចូល​ទីបន្ទាល់​របស់​បងប្អូន និង​របៀប​ដែល​ព្រះគម្ពីរ​នេះ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន​ផងដែរ ។

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ក្នុង​នាម​ជា​សាវក​នៃ​ព្រះអម្ចាស់​មួយរូប ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើតាម​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន​ណិលសុន ក្នុងការ​ចែកចាយ​ព្រះគម្ពីរ​មរមន​ឲ្យ​ជោរជន់​ពាសពេញ​លើ​ផែនដី ។ តម្រូវការ​នេះ​គឺ​ធំធេង​ណាស់ យើង​ត្រូវ​តែ​ចូលរួម​ឥឡូវ​នេះ ។ ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​ចូលរួម​ក្នុង « កិច្ចការ​ដ៏​ធំ​បំផុត ​លើ​ផែនដី » ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអ៊ែល ៣០កាល​ដែល​បងប្អូន​បាន​បំផុស​គំនិត​ឲ្យ​ឈោង​ទៅរក​អស់​អ្នក​ដែល​ត្រូវ​បាន « លាក់​ពី​សេចក្ដី​ពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដី​ពិត​ឯ​ណា​ទេ » ។៣១ ពួកគាត់​ត្រូវការ​សាក្សី និង​ទីបន្ទាល់​របស់​បងប្អូន ពី​របៀប​ដែល​ព្រះគម្ពីរ​នេះ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន ហើយ​នាំ​បងប្អូន​ឲ្យ​ខិត​ទៅជិត​ព្រះ ភាព​សុខសាន្ត​របស់​ទ្រង់ ៣២និង « ដំណឹង​ពី​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ » របស់​ទ្រង់ ។៣៣

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ការរចនា​ដ៏​ទេវភាព ព្រះគម្ពីរ​មរមន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទ្វីប​អាមេរិក​កាល​ពី​បុរាណ ដើម្បី​ចេញ​មក​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ ដើម្បី​នាំ​ព្រលឹង​ជាច្រើន​មក​រក​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ « ថ្ងៃ​នេះ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល យ៉ាកុប ២:២–៣; ម៉ូសាយ ២:១៤, ៣០; ៥:៧; អាលម៉ា ៧:១៥; និង​ខ​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

  2. ម៉ូសាយ ២:៩ ។

  3. អាលម៉ា ៥៣:២០ ។

  4. Teachings of Presidents of the Church: Joseph Smith( ឆ្នាំ ២០០៧ ) ទំព័រ ៦៤ ។ សេចក្តី​ថ្លែងការណ៍​ពេញលេញ​ដែល​ផ្ដល់​ឲ្យ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៨៤១ ក្នុង​ការប្រឹក្សា​ជាមួយ​សាវក​ដប់ពីរ​នាក់ ៖ « ខ្ញុំ​បាន​ប្រាប់​បងប្អូន​ទាំង​ឡាយ​ថា ព្រះគម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុតជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅជិត​ព្រះ​បាន ដោយសារ​ការធ្វើតាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។ សេចក្ដីយោង​សំខាន់​ចំពោះ​ពាក្យ « ត្រឹមត្រូវ » សំដៅ​លើ​វិវរណៈ​ដែលបាន​ទទួល​នៅក្នុង​ការបកប្រែ​ព្រះគម្ពីរ​នេះ ហើយ​គោលលទ្ធិ​ដែលបាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន​អំពី​សេចក្ដីពិត « ដ៏​ច្បាស់ និង​ពិសេសៗ » នៃ​ដំណឹងល្អ បង្កើត​ឡើង​ប្រសើរ​ជាង​គម្ពីរ​ដទៃ​ទៀត​ទាំងអស់ ( សូមមើល នីហ្វៃទី ១ ១៣:៤០ ) ។

  5. សូមមើល « The Living Christ: The Testimony of the Apostles »​សេចក្ដី​ប្រកាស​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០ ៖ « ក្នុង​នាម​ជា​ពួក​សាវក​របស់​ទ្រង់​ដែល​បាន​តែងតាំង​ឡើង​ដោយ​ត្រឹមត្រូវ ពួកយើង​សូម​ថ្លែង​ទីបន្ទាល់​ថា —ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះរាជបុត្រា​អមតភាព​របស់​ព្រះ ។ ព្រះអង្គ​គឺជា​ព្រះរាជា​អេម៉ាញូអែល​ដ៏​មហិមា ដែល​សព្វថ្ងៃនេះ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់ ។ ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក ។ មាគ៌ា​របស់​ទ្រង់​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ជីវិត​អស់កល្ប​ជានិច្ច​នៅក្នុង​លោក​ដែល​នឹង​មក​ដល់ ។ សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម » ( គេហទំព័រ ChurchofJesusChrist.org ) ។

  6. សូមមើល អេសាយ ៤៩:២៦; នីហ្វៃទី ១ ២១:២៦; ២២:១២; គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦:១ ។

  7. ព្រះបន្ទូល​របស់​ព្រះ​មាន​នៅក្នុង​បទគម្ពីរ​ទាំងឡាយ ។ ឧទាហរណ៍ ក្នុង​ព្រះគម្ពីរ​មរមន លេមិន និង​លេមយួល​បាន​សួរ​ថា « តើ​ដំបង​ដែក​មាន​ន័យ​យ៉ាងណា ? » សំដៅ​ទៅ​លើ​សុបិន​របស់​លីហៃ ។ នីហ្វៃ​បាន​ឆ្លើយ​ថា « ជា ព្រះបន្ទូល​នៃព្រះ ហើយ​អស់អ្នកណា​ដែល​ប្រុង​ស្តាប់តាម​ព្រះបន្ទូល​នៃព្រះ ហើយ​តោងជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ នោះ​នឹង​មិនត្រូវ​វិនាស​ឡើយ សូម្បី​តែ​ការល្បួង​ទាំងឡាយ និង​ព្រួញភ្លើង​ទាំងឡាយ​របស់​មារសត្រូវ ក៏​មិនអាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេខា្វក់ ដើម្បី​នាំគេ​ទៅឯ​សេចក្តី​បំផ្លិច​បំផ្លាញ​បានដែរ » ( នីហ្វៃ ទី ១ ១៥:២៣–២៤ ) ។

  8. សូមមើល « The Restoration of the Fulness of the Gospel of Jesus Christ: A Bicentennial Proclamation to the World » ដែល​រួម​មាន​ដូច​តទៅ​នេះ ៖ « យើង​សូម​ប្រកាស​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ គឺជា​ព្រះវិហារ​របស់​ព្រះគ្រីស្ទ​ក្នុង​សញ្ញាថ្មី​ដែល​បាន​ស្ដារឡើងវិញ ។ សាសនាចក្រ​នេះ​គឺ​ជា​យុថ្កា​នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ​នៃ​ថ្មជ្រុង​យ៉ាងឯក គឺ​ព្រះយេស៊ូវគ្រីស្ទ និង​នៅក្នុង​ដង្វាយធួន​ដ៏​និរន្ដរ៍ និង​ការ​រស់ឡើងវិញ​ដ៏ពិត​របស់ទ្រង់ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួកសាវក​ជា​ថ្មី​ម្ដងទៀត ហើយ​បាន​ប្រគល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់​ពួកគេ ។ ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ដើម្បី​ទទួល​បាន​អំណរ​ដ៏​ខ្ជាប់ខ្ជួន ។ … យើង​រីករាយ​នឹង​ប្រកាស​ថា ការស្ដារឡើងវិញ​ដែលបាន​សន្យា​នោះ បន្ដ​ឆ្ពោះទៅ​មុខ​តាមរយៈ​វិវរណៈ​ជា​បន្ដបន្ទាប់ ។ ផែនដី​នឹង​ពុំ​នៅ​ដដែល​ឡើយ នៅពេល​ព្រះ​នឹង ‹ បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ › ( អេភេសូរ ១:១០ ) » ( គេហទំព័រ ChurchofJesusChrist.org ) ។

  9. នីហ្វៃទី​២ ៤:១៦ ។

  10. សូមមើល ឃ្វីនថិន អិល ឃុក « Be Not Weary in Well-Doingការប្រជុំ ធម្មនិដ្ឋាន​សាកលវិទ្យា​ព្រិកហាំ យ៉ង់ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ) គេហទំព័រ speeches.byu.edu អេលីហ្សា ស៊្មីធ ឌ្រីគស៍ « This Week on Social: How to Develop a Love for the Lord, Yourself and Others » Church Newsថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ គេហទំព័រ thechurchnews.com ។

  11. អំណាន​លើកទី​បី ពណ៌​លឿង ៖ ធរណីវិទ្យា ឬ​ភូមិសាស្ត្រ, អំណាន​លើកទី​បួន ពណ៌ខ្មៅ ៖ ដំណើររឿង​នៃ​ព្រះគម្ពីរ​មរមន ។

  12. « សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ត្រូវ​បាន​បន្ថែម​ជា​ចំណងជើង​រង​សម្រាប់​ការបោះពុម្ព​ទាំងអស់​នៃ​ព្រះគម្ពីរ​មរមន ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើការ​ផ្លាស់ប្តូរ​ឈ្មោះ​ដើម្បី​បញ្ជាក់​បន្ថែម​ទៀត​អំពី​គោល​បំណង​នៃ​ព្រះគម្ពីរ​ដែល​មាន​ចែង​នៅ​លើ ទំព័រ​ចំណងជើង​« ដើម្បី​បញ្ចុះបញ្ចូល​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏នៅ​អស់កល្ប​ជានិច្ច ដែល​បាន​សម្តែង​រូប​អង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » ។

  13. ការ​ធ្វើ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការបង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​បុណ្យជ្រមុជទឹក, ពួកគេ​លើក​ដាក់​មកលើ​ខ្លួន​គេផ្ទាល់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ខិតខំ​ធ្វើតាម​ទ្រង់ តាមរយៈ​ការទទួលយក​នូវ​គុណ​លក្ខណៈ​របស់​ទ្រង់ ដូចដែល​សាវក​ពេត្រុស​បាន​ពិពណ៌នា ៖ « បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​តម្រិះ ឲ្យ​តម្រិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ​បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្តី​រាប់​អាន​គ្នា​បាន​សេចក្តី​ស្រឡាញ់​ថែម​ទៀត ( ពេត្រុស ទី​២ ១:៥–៧ សូមមើល​ផងដែរPreach My Gospel: A Guide to Missionary Service [ ឆ្នាំ ២០១៩ ], ទំព័រ ១២១–៣២ ) ។

  14. ប្រធាន រ័សុល អិម ណិលសុន ត្រូវបាន​ស្គាល់​ជា​អន្តរជាតិ​ថាជា​គ្រូពេទ្យ​វះកាត់​បេះដូង មុន​ពេល​ការហៅ​របស់​លោក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ១៩៨៤ លោក​បាន​ផ្ដល់​ការបង្រៀន​ពិសេស​មួយ​នៅ​សាលា​វេជ្ជសាស្រ្ដ​អាក់រ៉ា ប្រទេស​ហ្គាណា ក្នុង​ឆ្នាំ ១៩៨៦​អំពី​ប្រវត្តិ​នៃ​ការវះកាត់​បេះដូង ។ ដោយ​បាន​សម្ភាស​ពី​អ្នកសារព័ត៌មាន​ក្រោយមក លោក​បាន​រៀបរាប់​ថា លោក​នៅទីនោះ « ក្នុង​នាម​ជា​អ្នកបម្រើ​នៃ​ព្រះអម្ចាស់​ដើម្បី​ជួយ [ មនុស្ស ] ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ប្រសើរ ដើម្បី​កសាង​ក្រុមគ្រួសារ​ដ៏​រឹងមាំ ដើម្បី​ទទួល​បាន​សុភមង្គល​ដ៏​ពិត និង​រីកចម្រើន​លើ​ផែនដី » ។ លោក​បាន​ត្រឡប់​ទៅ​អាក់រ៉ា ប្រទេស​ហ្គាណា​វិញ ក្នុង​ឆ្នាំ ២០០១ ដើម្បី​សម្ភោធ​ការដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​អាក់រ៉ា ហ្គាណា ( សូមមើល « Ground Broken for First Temple in West Africa » Church News​ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០១ គេហទំព័រ thechurchnews.com ) ។

  15. សូមមើល General Handbook: Serving in The Church of Jesus Christ of Latter-day Saintsផ្នែក ៥.១.១.១នៅ​ជំនាន់​យើង ព្រះអម្ចាស់​ហៅ​បុរសៗ​តាម​រយៈ​ប្រធាន​នៃ​សាសនាចក្រ ដើម្បី​បាន​តែងតាំង​ជា​សាវក និង​ដើម្បី​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២៦–២៨គេហទំព័រ ChurchofJesusChrist.org ) ។

  16. សូមមើល​ប្រធាន រ័សុល អិម ណិលសុន «The Book of Mormon: What Would Your Life Be Like Without It?Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០ ។

  17. នីហ្វៃទី ៣ ១១:១០–១១ ។

  18. សូមមើល​រ័សុល អិម ណិលសុន «The Book of Mormon: What Would Your Life Be Like Without It?ទំព័រ ៦១ ។

  19. រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? »ទំព័រ ៦២ ។

  20. សូមមើល ម៉ូសេ ៧:៦២ ។

  21. ការប្រកាស​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ប៊ីរ៉ា ប្រទេស​ម៉ូហ្សំប៊ិក​នៅ​ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២១ ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ ប្រជាជន​ជាង​កន្លះ​លាន​នាក់​រស់​នៅ​ក្នុង​ទីក្រុង ប៊ីរ៉ា ដែល​ស្ថិត​នៅ​លើ​ឆ្នេរ​នៃ​មហា​សមុទ្រ​ឥណ្ឌា ។

  22. ឧទាហរណ៍​នៃ​សេចក្ដី​សង្ឃឹម និង​ការសន្យា​នានា​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន រួមមាន នីហ្វៃ ទី២ ៣១:២០យ៉ាកុប ៤:៤–៦អាលម៉ា ១៣:២៨–២៩២២:១៦៣៤:៤១អេធើរ ១២:៣២មរ៉ូណៃ ៧:៤១៨:២៦ ។

  23. អែលឌើរ និង​ស៊ីស្ទើរ រ៉ាសបាន​បាន​ចូល​គាល់​រាជវង្ស​ក្សត្រ នៅ​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅពេល​ហៅបម្រើ​នៅ​អាហ្វ្រិក ដើម្បី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ឌូរបាន អាហ្វ្រិក​ខាងត្បូង ។

  24. គោលលទ្ធិ និង សេចក្ដី សញ្ញា 1:23 ។

  25. អែលឌើរ រ៉ាសបាន បានជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត អ៊ីនដ្រា ម៉ានី ផានឌីយ តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេស​ឥណ្ឌា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេងៗទៀត​នៅ​ទីក្រុង​ហ្សឺណែវ ខណៈពេល​ធ្វើ​ការចាត់តាំង​នៅក្នុង​កម្មវិធី​វេទិកា​អន្តរ​ជំនឿ នៅទីក្រុង បូឡូញ៉ា ប្រទេស​អ៊ីតាលី នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ ។

  26. អែលឌើរ រ៉ាសបាន បានជួប​ជាមួយ​លោក​អយ្យកោ បាថូឡូមីវ នៃ​ព្រះវិហារ​អូស្សូដក់​ភាគ​ខាងកើត ខណៈពេល​ធ្វើការ​ចាត់តាំង​នៅក្នុង​កម្មវិធី​វេទិកា​អន្តរជំនឿ​នៅ​ទីក្រុង​បូឡូញ៉ា ប្រទេស​អ៊ីតាលី នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ។

  27. សូមមើលTeachings: Joseph Smith ទំព័រ ៦៤ ។ សីលាគន្លឹះ​គឺ​ជា​កំបោរឥដ្ឋ​ដែល​មាន​វាង​ស្រួច​នៅ​គែមៗ​នៅ​កំពូល​នៃ​កំណោង​ទ្រ​សំណង់ ដែល​ភ្ជាប់​ថ្ម​ផ្សេងៗ​ទៀត​ជាមួយ​គ្នា ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​អំពី​ព្រះ​គម្ពីរ​មរមន​ដូចជា​« មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ពីព្រោះ​សាៈសំខាន់​របស់​វា ក្នុងការ​បង្រួប​បង្រួម​សាសនាចក្រ​តាមរយៈ​គោលការណ៍ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ ។ ព្រះ​គម្ពីរ​មរមន ដូចជា « មូលដ្ឋាន »​សម្រាប់​ជីវិត​របស់​សមាជិក​ដែរ គឺ​ជួយ​ពួកគេ​ឲ្យ​ឈរ​រឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

  28. សូមមើល អេភេសូរ ២:១៩–២០ ។ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ថ្មជ្រុង​យ៉ាងឯក​នៃ​សាសនាចក្រ​របស់​យើង ដែល​កាន់​តាម​ព្រះ​នាម​ទ្រង់ ។ ដូចគ្នា​ទៅនឹង​ការ​ដាក់​ថ្ម​ជ្រុង​នៅ​ព្រះវិហារ​បរិសុទ្ធ ជា​និមិត្ត​រូប​នៃ​ថ្ម​ដ៏​សំខាន់​ដែល​ជា​ជ្រុង​នៃ​គ្រឹះ​នៃ​ដំណាក់​របស់​ព្រះ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏ជា​ថ្ម​ជ្រុង​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្គ្រោះ​របស់​យើង​ដែរ ។ ទ្រង់​បាន​ប្រទាន​ព្រះជន្ម​ទ្រង់ ដើម្បី​ឲ្យ​យើង​មាន​ជីវិត គ្មាន​អ្នក​ណា​ប្រៀប​ស្មើ​នឹង​ទ្រង់​ឡើយ ទាំង​កម្លាំង ទាំង​បំណង ឬ​ទាំង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

  29. បងប្អូន​អាច​ចែកចាយ​ព្រះគម្ពីរ​តាម​ទូរសព្ទ​ដៃ​របស់​បងប្អូន​បាន ។ របៀប​មួយ​គឺ​តាមរយៈ​ការបើក​កម្មវិធី បណ្ណាល័យ​ដំណឹង​ល្អ ចូល​ទៅកាន់​បណ្ដុំ « ព្រះគម្ពីរ » រួច​ចុច « Share Now » ដែល​នៅ​ខាងលើ ។ ឬ​ពី​ក្នុង​កម្មវិធី ព្រះគម្ពីរ​មរមន បងប្អូន​អាច​ចុចលើ​រូបតំណាង « ចែករំលែក » ដែល​បង្ហាញ​កូដ​ឌីជីថល ដែល​មិត្តភក្តិ​អាច​ស្កេន​បាន​យ៉ាង​ងាយស្រួល ដោយប្រើ​ទូរសព្ទ​របស់​គាត់​បាន ។

  30. ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែលការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។ « នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន និង​ភរិយា​របស់​លោក វេនឌី ដ័បុលយូ ណិលសុន បាន​អញ្ជើញ​យុវវ័យ​ឲ្យ​‹ ចូល​បម្រើ​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ › ហើយ​ចូលរួម​ក្នុង ‹ ឧបសគ្គដ៏​ធំ​បំផុតបុព្វហេតុ ដ៏​ធំ​បំផុតនិង​កិច្ចការ ដ៏​ធំ​បំផុតនៅលើ​ផែនដី​នេះ › ។ ហើយ​អ្វី​ទៅ​ជា​ឧបសគ្គដ៏​ធំ​បំផុត​នោះ ? ការប្រមូលផ្ដុំ​នៃ​វង្ស​អ៊ីស្រាអ៊ែល » ( Charlotte Larcabal «A Call to Enlist and Gather Israel » New Era ខែ មីនា ឆ្នាំ ២០១៩ ទំព័រ ២៤ ) ។

  31. គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១២៣:១២ ។

  32. សូមមើល នីហ្វៃទី​២ ៤:២៧ម៉ូសាយ ៤:៣១៥:១៨អាលម៉ា ៤៦:១២ ។

  33. នីហ្វៃទី​១ ១៣:៣៧ ។