ឆ្នាំ ២០២៣
ទីក្រុង ផ្លូវឌីវ ប្រទេស ប៊ុលហ្គារី
ខែ កក្កដា ឆ្នាំ ២០២៣


« ទីក្រុង ផ្លូវឌីវ ប្រទេស ប៊ុលហ្គារី » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

ទីក្រុង ផ្លូវឌីវ ប្រទេស ប៊ុលហ្គារី

រូបភាព
ផែនទី​ពិភពលោក​ដែល​មាន​គូស​រង្វង់​ជុំវិញ​ប្រទេស ប៊ុលហ្គារី
រូបភាព
ទិដ្ឋភាព​នៃទីក្រុង ផ្លូវឌីវ

ទីក្រុង ផ្លូវឌីវ ស្ថិតនៅ​ក្បែរ​ទន្លេ​ម៉ារីតសា ជា​ទីក្រុង​ធំ​ជាងគេ​ទីពីរ​នៅ​ប្រទេស ប៊ុលហ្គារី និង​ជា​មជ្ឈមណ្ឌល​វប្បធម៌​នៃ​ប្រទេស​នេះ ។ សាលាប្រជុំ​ដំបូង​គេ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស ប៊ុលហ្គារី ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅ​ទស្សវត្សរ៍​ឆ្នាំ ២០០០ ។ សព្វថ្ងៃនេះ​សាសនាចក្រ​នៅ​ប្រទេស ប៊ុលហ្គារី​មាន ៖

  • សមាជិក ២,៤០០​នាក់ ( ចំនួន​ប្រហាក់ប្រហែល )

  • ៧ សាខា និង​បេសកកម្ម ១

  • មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ចំនួន ៤

ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

ស្វែតធឺលីន ម៉ូនីវ៉ា រៀបចំ​កូនៗ​របស់គាត់​ដើម្បី​ទទួល​បទពិសោធន៍​ខាងវិញ្ញាណ​ក្នុង​អំឡុង​ពេល​សន្និសីទ​ទូទៅ ។ គាត់​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​បាន​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​តាមរយៈ​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ និង​ភាពសុខសាន្ត ព្រមទាំង​​អំណរ​ដែល​ពួកលោក​នាំ​មក​ឲ្យ​យើង » ។

រូបភាព
ស្ត្រី​ម្នាក់​កំពុងអធិស្ឋាន​ជាមួយ​កូនស្រី

មានច្រើន​ទៀត​អំពី​សាសនាចក្រ​នៅ​ប្រទេស ប៊ុលហ្គារី

រូបភាព
placeholder​altText

សាលា​ប្រជុំនៅ សូហ្វីយ៉ា ប្រទេស​ប៊ុលហ្គារី បម្រើ​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​សមាជិក​នៅ​ទី​នោះ ។

រូបភាព
placeholder​altText

អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចាប់​ដៃ​ជាមួយ​សមាជិក​ម្នាក់​ក្នុង​អំឡុងពេល​ទស្សនកិច្ច​ទៅ​ប្រទេស​ប៊ុលហ្គារី​ក្នុង​ឆ្នាំ ២០១៩ ។

រូបភាព
placeholder​altText

មិត្តភក្តិ និង​គ្រួសារ​ប្រមូលផ្តុំ​គ្នា​ចូលរួម​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នកផ្លាស់ប្រែចិត្ត​ថ្មី​នៅ​ប្រទេស ប៊ុលហ្គារី ។