ឆ្នាំ ២០២៣
ការបំផុសគំនិត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ
ខែ កក្កដា ឆ្នាំ ២០២៣


« ការបំផុសគំនិត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ការបំផុស​គំនិត​នៅក្នុង ព្រះវិហារ​បរិសុទ្ធ

ដំណាក់​នៃ​ព្រះអម្ចាស់​គឺជា​ដំណាក់​នៃ​វិវរណៈ ។ កាល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ញឹកញាប់ នោះ​យើង​កាន់តែ​ទទួល​បាន​វិវរណៈ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ហូស្តុន តិចសាស

រូបថត​ព្រះវិហារ​បរិសុទ្ធ ហ៊ូស្តុន តិចសាស ដោយ ស្ទីវ ស្កត់ ជេកសាន់

ដំណាក់​របស់​ព្រះអម្ចាស់​មិន​ត្រឹមតែ​ជា​អគារ​ដ៏​ពិសិដ្ឋ​មួយ ដែល​យើង​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទីកន្លែង​ដើម្បី​ទទួល​វិវរណៈ ដែល​បណ្តាល​ឲ្យ​មាន​ការបំផុសគំនិត​ទាំង​ធំ និង​តូច ជា​កន្លែង​ដែល​ស្នាមរបួស​នៅ​លើ​ព្រលឹង​យើង​អាច​ជា​សះស្បើយ ហើយ​ជា​កន្លែង​ដែល​ព្រះ​អម្ចាស់​អាច​ធ្វើ​ឲ្យ​យើង​រំជួលចិត្ត តាម​របៀប​ដែល​​នឹក​ស្មានមិនដល់ ។

ចំណាប់​អារម្មណ៍​ដ៏​វិសេស

ពេល​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​ម្នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហូស្តុន តិចសាស ក្រុម​អ្នក​ជិះ​ម៉ូតូ​មួយ​ក្រុម​បាន​បត់​ចូល​ចំណត​រថយន្ត​របស់​យើង ហើយ​សួរ​ថា តើ​ពួកគេ​អាច​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​បាន​ដែរ​ឬ​ទេ ។ ប្រធាន​ព្រះវិហារ​បរិសុទ្ធ រីឆាត សុតតុន បាន​ពន្យល់​ទៅ​ក្រុម​នេះ​អំពី​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ និង​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ទើប​អាច​ចូល​ទៅក្នុង​អគារ​នេះ​បាន ។ មេ​ក្រុម និង​ដៃ​គូ​របស់​គាត់​រវាសរវៃ​ជា​ខ្លាំង ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​អ្វី​មួយ​នៅ​ពេល​យើង​ឆ្លង​កាត់​អគារ​របស់​លោក » ។ « ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ ប៉ុន្តែ​វា​ជា​ចំណាប់​អារម្មណ៍​ដ៏​វិសេស ដែល​ខ្ញុំ​ចង់​ស្វែងយល់​អំពី​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​បែប​នេះ​កើត​ឡើង » ។

ពួកគេ​ទាំងពីរ​នាក់​ចង់​ដឹង​បន្ថែម​ទៀត ដូច្នេះ​ប្រធាន សុតតុន បាន​រៀបចំ​ឲ្យ​ពួក​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ជួប​គាត់ ។

ជាង​មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក មាន​គេ​មក​គោះទ្វារ​ការិយាល័យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ប្រធាន​សុតតុន ។ « ប្រធាន​មិន​ស្គាល់​ខ្ញុំ​ទេ មួយរយៈ​មុន​ខ្ញុំ​បាន​ជិះម៉ូតូ​ឆ្លងកាត់​ទីនេះ ជាមួយ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មួយ​ក្រុម ។ កាល​នោះ ខ្ញុំ​អាច​មើល​តែ​ពី​ខាងក្រៅ​ប៉ុណ្ណោះ » ។ គាត់​បាន​និយាយ​បន្ត ទាំង​ដៃ​កាន់​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ​ថា « ថ្ងៃ​នេះ​ខ្ញុំ​នឹង​មើល​នៅ​ខាងក្នុង​ហើយ » ។

រូបភាព
ស្ត្រី​ដើរ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

ជាភាសា​ទីពីរ

នៅ​ពេល​ដែល ឌីន និង បូនី ហីល បាន​ហៅ​បម្រើ​ការ​ជា​អ្នកផ្សាយសាសនា​រៀមច្បង​នៅ​ព្រះ​វិហារ​បរិសុទ្ធ កូចាបាមបា បូលីវី នោះ​បូនី​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ នាង​មិន​ដែល​បាន​សិក្សា​ភាសា​អេស្ប៉ាញ និង​មិន​ប្រាកដ​ពី​សមត្ថភាព​របស់​នាង​ក្នុង​ការធ្វើ​ពិធីបរិសុទ្ធ​ដែល​ចាំបាច់ ឬ​ទាក់ទង​អ្នក​ដទៃ​ជា​ភាសា​ដែល​មិន​សូវ​ចេះ​នោះ​ទេ ។ ការប្រសិទ្ធពរ​នៃ​បព្វជិតភាព​បានសន្យា​នឹង​នាង​ថា នាង​អាច​សន្ទនា​ទាំង​ខាង​ភាសា​និយាយ និង​ខាង​វិញ្ញាណ​ជា​ភាសា​អេស្ប៉ាញ ។

នាង​និយាយ​ថា « ខ្ញុំ​ពិត​ជា​មិន​អាច​និយាយ​ភាសា​អេស្ប៉ាញ​បាន​ច្រើន​នៅក្រៅ​ព្រះ​វិហារ​បរិសុទ្ធ​ឡើយ » ។ « ប៉ុន្តែ​នៅក្នុង​ដំណាក់​របស់​ព្រះ​ជាម្ចាស់​វា​ហាក់​ដូច​ជា​ងាយ​ស្រួល​សម្រាប់​ខ្ញុំ » ។

ទោះបី​ជា​បន្ទាប់ពី​នាង និង​ស្វាមី​របស់​នាង​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ចូលរួម​វគ្គ​ជា​ភាសា​អេស្ប៉ាញ នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ អ័ហ្គឌិន រដ្ឋ យូថាហ៍ នោះ​អ្នក​ចូលរួម​ព្រះវិហារ​បរិសុទ្ធ បាន​ស្ងប់ស្ងែង​ចំពោះ​ការបញ្ចេញ​សំឡេង​ដ៏​អស្ចារ្យ​របស់​នាង ។

ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​អំណរ

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « យើង​អាច​ទទួល​បាន​ការបំផុស​គំនិត​ពេញ​មួយ​ថ្ងៃ​អំពី​បទពិសោធន៍​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ពី​អ្នក​ដទៃ ។ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​អំណរ​នោះ​ដោយ​ខ្លួន​យើង​ផ្ទាល់ » ។

ទាំង​អំណរ និង​ការបំផុសគំនិត​ក៏ដូច​ជា​ការជំរុញ​ចិត្ត និង​ការ​ធានា​ដែល​រង់ចាំ​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ មាន​ភាសា​ស្ថានសួគ៌​មួយ​ដែល​បាន​ប្រើប្រាស់ និង​ចំណេះ​ដឹង​ដែល​មិន​អាច​រក​បាន​នៅ​កន្លែង​ផ្សេង​ទៀត​នៅលើ​ផែនដី​នេះ​ទេ ។ យើង​អាច​ទទួល​វិវរណៈ​ដែល​ព្រះ​អម្ចាស់​មាន​ព្រះ​រាជបំណង​ប្រទាន​ឲ្យ​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​មិន​ត្រឹមតែ​ចូលរួម​ព្រះវិហារសុទ្ធ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទៅ​ទីនោះ​ដោយ​រំពឹង​ថា នឹង​ទទួល​បាន​វិវរណៈ​ផង​ដែរ ។ នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការបំផុសគំនិត​ដែល​បានទទួល ៖

  • ម៉ាទីន ហ្គូរី នៃ​ខូត អ៊ីវ័រ បាន​ស្វែងរក​ការណែនាំ​នៅក្នុង​ព្រះវិហារ​អំពី​បញ្ហា​ជីវិត​ដ៏​សំខាន់​មួយ និង​មាន​ការបញ្ជាក់​ដ៏​អស្ចារ្យ​មួយ​ថា គាត់​បាន​ទទួល​ចម្លើយ​ពី​ការអធិស្ឋាន​នេះ​រួច​ទៅហើយ ។ នេះ​ជា​គោលការណ៍​ដែល​ព្រះអម្ចាស់​បាន​បង្រៀន អូលីវើរ ខៅឌើរី ថា ៖ « ចូរ​ដាក់​គំនិត​ទៅ​លើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​ក្នុង​ដួង​ចិត្ត​របស់​អ្នក ។ … តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាព​សុខសាន្ត​ដល់​គំនិត​របស់​អ្នក អំពី​ការណ៍​នោះ​ទេ​ឬ​អី ? » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:២២,​២៣ ) ។

  • រ៉ានឌី ប្រោនសុន រស់នៅ​ក្បែរ​ព្រះ​វិហារសុទ្ធ ភេសុន រដ្ឋ យូថាហ៍ និង​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​ស្រាវជ្រាវ​ពង្សប្រវត្តិ ។ « ប៉ុន្តែ​ខ្ញុំ​មាន​កូនប្រុស​ដែល​មិន​សូវ​សកម្ម ហើយ​ខ្ញុំ​មិន​ប្រាកដ​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​សម្រាប់​គាត់​បាន​ទេ ។ ដូច្នេះ​ខ្ញុំ​មិន​គ្រាន់តែ​ដាក់​ឈ្មោះ​របស់គាត់​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ធ្វើការអធិស្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​អធិស្ឋាន​យ៉ាង​ស្មោះត្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​ព្យាយាម​ស្វែងយល់​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​សម្រាប់​គាត់ ។ ខ្ញុំ​ទទួល​បាន​គំនិត​បន្តិចបន្តួច​អំពី​អ្វី​ដែល​ខ្ញុំអាច​និយាយ ឬ​ធ្វើ​សម្រាប់​គាត់ » ។

  • ស្តេហ្វានី ហ្រករិល​ហីល បាននិយាយ​ទៅ​កាន់​អ្នក​ដែល​មិនដែល​ស្គាល់​គ្នា​ម្នាក់​នៅ ព្រះវិហារ​បរិសុទ្ធ លូហ្គែន យូថាហ៍ « អ្នក​ជា​ម្តាយ​ដ៏​ល្អ » ។ អ្នក​ម្តាយ​វ័យ​ក្មេង​ម្នាក់​បាន​សួរ​ដោយ​ស្ទាក់ស្ទើរ​ថា « តើ​បងស្រី​ដឹង​ដោយ​របៀបណា ? » ស៊ីស្ទើរ ហីល បាន​និយាយ​ថា « ខ្ញុំ​បាន​ឃើញ ប្អូន​កាន់​គំនូរ​កូន​ៗ​របស់​ប្អូន ហើយ​ខ្ញុំ​ក៏​ធ្វើ តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញា​ដើម្បី​ប្រាប់​ប្អូន » ។ ម្តាយ​វ័យ​ក្មេង​បាន​ព្យាយាម​លាក់​ដៃ​របស់​នាង ។ ឥឡូវ​នេះ​នាង​បាន​ធូរស្បើយ ដោយ​មាន​អារម្មណ៍​ទទួល​យក ជា​ជាង​ចង់បាន​តែភាពលេចធ្លោ ។

ព្រះវិហារ​បរិសុទ្ធ​មិនត្រឹម​តែ​ជា​កន្លែង​សម្រាប់​ជួយ​សង្គ្រោះ​បុព្វការីជន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាកន្លែង​ដែល​ទទួល​វិវរណៈ ដែល​អាច​ណែនាំ​យើង និង​អ្នក​ដទៃ​ទៀត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ផង​ដែរ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ថា « យើង​ម្នាក់ៗ​ត្រូវការ​កម្លាំង និង​ការ​បង្រៀន​ខាង​វិញ្ញាណ​ជានិច្ច ដែល​វា​អាច​មាន តែ នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ប៉ុណ្ណោះ » ។ ការបំផុសគំនិត និង​ចំណាប់​អារម្មណ៍​ទាំងនេះ​ដែល​បានទទួល​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ បង្រៀន​យើង​ឲ្យ​មើលឃើញ​ដូចជា​ព្រះ​យេស៊ូវ​បាន​ទតឃើញ ឮ​ដូច​ទ្រង់​បានឮ ហើយ​រស់នៅ​ដូច​ទ្រង់​បាន​រស់នៅ ។ 

អ្នកនិពន្ធ​រស់នៅ រដ្ឋ យូថាហ៍ ស.រ.អា. ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Open the Heavens through Temple and Family History Work » Liahona ខែ តុលា ឆ្នាំ ២០១៧ ទំព័រ ១៩ ។

  2. រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ ។