ឆ្នាំ ២០២៣
តើ​ការ​ធ្វើ​ជា​គ្រីស្ទាន​មាន​ន័យ​ដូចម្ដេច ?
ខែ កក្កដា ឆ្នាំ ២០២៣


« តើ​ការ​ធ្វើ​ជា​គ្រីស្ទាន​មាន​ន័យ​ដូចម្ដេច ? »​លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កិច្ចការ ១១

តើ​ការ​ធ្វើ​ជា​គ្រីស្ទាន​មាន​ន័យ​ដូចម្ដេច ?

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀនបណ្តាជន

Christ Teaching His Disciples [ ព្រះគ្រីស្ទ​បង្រៀន​សិស្ស​របស់​ទ្រង់ ] សាលា​អង់គ្លេស​ទស្សវត្សរ៍ទី១៩ © Look and Learn / Bridgeman Images

នៅក្នុង​គម្ពីរ​កិច្ចការ​យើង​រៀនថា ពួក​សិស្ស​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ នៅក្នុង​សាសនាចក្រ​ពីជំនាន់​បុរាណ « គេហៅ​ពួក​សិស្ស​ថា ពួក​គ្រីស្ទាន » ( កិច្ចការ ១១:២៦ ) ។ ដូច្នេះ​ហើយ បាន​ជា​សមាជិក​នៃសាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ ខិតខំ​ព្យាយាម​ធ្វើ​ជា​គ្រីស្ទាន​ដ៏ល្អ ។ ប៉ុន្តែ​តើ​ការ​ធ្វើ​ជា​គ្រីស្ទាន​មាន​ន័យ​ដូចម្ដេច ?

វា​មិន​មែន​ជា​ការ​ប្រកាស​ដ៏​សាមញ្ញ​មួយ​នៃ​សេចក្តី​ជំនឿ​នោះ​ទេ ។ ការធ្វើ​ជា​គ្រីស្ទាន​មិនមែន​គ្រាន់តែ​មាន​ឈ្មោះ​ដែល​ហៅ​ថា​គ្រីស្ទាន​តែ​ប៉ុណ្ណោះ​នោះ​ទេ ។ អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​សួរ​ថា ៖ « តើ​យើង​ជា​គ្រីស្ទាន​បែប​ណា ? និយាយ​ម្យ៉ាង​ទៀត តើ​យើង​មាន​ឥរិយាបទ​បែប​ណា​ដើម្បី​ធ្វើ​តាម​ព្រះ​គ្រីស្ទ ? »

គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ

អែលឌើរ ហែល បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​វាយ​តម្លៃ​ការ​រីក​ចម្រើន​របស់​យើង​ក្នុង​ការ​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ​ដូច​ខាង​ក្រោម​នេះ ៖

  • ស្រឡាញ់

  • សេចក្តី​ជំនឿ

  • ពលិកម្ម

  • ការ​ខ្វល់​ខ្វាយ

  • ការបម្រើ

  • ការអត់ធ្មត់

  • ភាពសុខសាន្ត

  • ការអភ័យទោស

  • ការប្រែចិត្តជឿ

  • កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

កំណត់​ចំណាំ

  1. រ៉ូបឺត ឌី ហែល « Being a More Christian Christian » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩០ ។

  2. សូមមើល អែលឌើរ រ៉ូបឺត ឌី ហែល « Being a More Christian Christian »​ទំព័រ ៩១–៩២ ។

  3. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។