ឆ្នាំ ២០២៣
តើ​ព្រះ​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា?
ខែ កក្កដា ឆ្នាំ ២០២៣


« តើ​ព្រះ​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កិច្ចការ ៩

តើ​ព្រះ​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា?

រូបភាព
សុល បាន​ខ្វាក់ អង្គុយ​លើ​ដី

On the Road to Damascus [ នៅ​លើ​ផ្លូវ​ទៅ​កាន់ទីក្រុង​ដាម៉ាស ] Lifeway​Collection​/​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​Goodsalt.com

នៅពេល​យើង​អាន​ដំណើររឿង​នៃ​ការប្រែចិត្តជឿ​របស់​សុល យើង​ទទួល​បាន​ការបំផុសគំនិត​ដោយ​ការឆ្លើយតប​របស់​លោក​ទៅកាន់​ព្រះ​អង្គ​សង្គ្រោះ​ថា ៖​« ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ?» ( កិច្ចការ ៩:៦ ) ។ ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​តែងតែ​សួរ​សំណួរ​ស្រដៀង​គ្នា​មួយ​នៅពេល​យើង​ព្យាយាម​ចូលរួម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

ប៉ុន្ដែ​តើមាន​អ្វី​កើតឡើង​បន្ទាប់ពី​យើង​សួរ​សំណួរ​នោះ ? តើ​យើង​ទទួលបាន​ការណែនាំ​ដើម្បី​ដឹង​ពី​ព្រះទ័យ​របស់​ព្រះ​ចំពោះ​ការងារ​របស់​យើង​យ៉ាង​ដូចម្ដេច ?

មាន​ឆន្ទៈ​ដើម្បី​ធ្វើ​តាម

ជា​ការឆ្លើយ​សំណួរ​របស់ សុល អំពី​អ្វី​ដែល​លោក​គួរ​ធ្វើ នោះ​ព្រះ​អម្ចាស់​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​ណែនាំ​ឲ្យ​លោក​ទៅកាន់ ស្រុក ដាម៉ាស ។ ពេល​ខ្លះ​យើង​សង្ឃឹម​ថា​ព្រះអម្ចាស់​នឹង​ផ្ដល់​ការណែនាំ​ច្បាស់ៗ​ដូច​គ្នា​នេះ​ដល់​យើង ។ ប៉ុន្តែ​យើង​មិន​ចាំបាច់​រង់ចាំ​ការណែនាំ​មួយ​ជំហាន​ម្តងៗ​មុន​ពេល​យើង​ចូលរួម​ធ្វើ​កិច្ចការ​របស់​ព្រះ​នោះ​ទេ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន បង្រៀនថា « ជា​ញឹកញាប់​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង​មិន​បានទទួល​នៅពេល​យើង​កំពុងលុត​ជង្គង់​ចុះ​នោះ​ទេ ប៉ុន្តែ​នឹង​ទទួល​បាន​ខណៈពេល​ដែល​យើង​កំពុង​បម្រើ​ព្រះ​អម្ចាស់ និង​មនុស្ស​ជុំវិញ​ខ្លួន​យើង » ( « Waiting on the Road to Damascus » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៦ ) ។

សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​មនុស្ស​ទាំង​ពីរ​នេះ ទៅកាន់​ឱកាស នៃ​ការបម្រើដោយសារ​ពួកគេ​មាន​ឆន្ទៈ​ដើម្បី​ប្រព្រឹត្តិ​តាម ៖