២០១៨
របៀប ៤ យ៉ាង​ដើម្បី​បម្រើ​ក្រុមគ្រួសារ​ដែល​ពិការ
ខែ មិថុនា ឆ្នាំ ២០១៨


Digital Only

របៀប ៤ យ៉ាង​ដើម្បី​បម្រើ​ក្រុមគ្រួសារ​ដែល​ពិការ

ក្រុមគ្រួសារ​ដែល​ទទួល​រង​ដោយ​ពិការភាព​ត្រូវការ​សេចក្តីស្រឡាញ់ ជំនួយ និង​ការជ្រោមជ្រែង​របស់​អ្នក ។

រូបភាព
girls hugging at church

ប្រមាណ​ជា ១៥ ភាគ​រយ​នៃ​ប្រជាជន​លើ​ពិភពលោក​រស់នៅ​ដោយ​ពិការភាព​តាមរូបភាព​មួយ​ចំនួន ។​ សម្រាប់​អស់​អ្នក​ដែល​មើលថែ​ដល់​ជន​ពិការ​ទាំង​នោះ កិច្ចការសាមញ្ញៗ​ដូចជា​ការយក​ពួកគេ​ទៅ​ការប្រជុំ​សាក្រាម៉ង់​អាច​ក្លាយ​ជា​កិច្ចការ​លំបាក​ខ្លាំង ។ ជារឿយៗ សមាជិក​វួដ​ចង់​ជួយ ប៉ុន្តែ​ពុំ​ដឹង​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

យោបល់​ទាំង​បួន​មក​ពី​សេវាកម្មជន​ពិការ​របស់​សាសនាចក្រ​ក៏​អាច​ជួយ​បាន​ផងដែរ ៖

  1. ឆ្លៀត​ពេល​ដើម្បី​យល់ដឹង​អំពី​តម្រូវការ​ពិតប្រាកដ​របស់​ពួកគេ ។ សួរ​សំណួរ​ដោយ​រមទម្យ ប៉ុន្តែ​ត្រង់ៗ​អំពី​បុគ្គល​ដែល​ពិការ និង​ស្ថានភាព​ជាក់លាក់​របស់​ពួកគេ ។ សូម​ព្យាយាម​យល់​ដឹង​ទាក់ទង​នឹង​ផ្នែក​រាងកាយ សតិ​អារម្មណ៍ ឬ​ផ្នែក​ផ្លូវ​ចិត្ត​នៃ​រោគវិនិច្ឆ័យ​របស់​បុគ្គល​នោះ ។ ការស្គាល់​សមាជិក​វួដ និង​ការលំបាក​របស់​គាត់​នៅក្នុង​កម្រិត​ផ្ទាល់​ខ្លួន គឺជា​ចំណុច​ដ៏អស្ចារ្យ​មួយ​ដើម្បីចាប់ផ្តើម និង​ផ្តល់​គំនិត​ដល់​អ្នក​អំពី​របៀប​ដើម្បី​ជួយ​បុគ្គល​នោះ និង​អ្នក​មើលថែទាំ ។

  2. ប្រព្រឹត្ត​ចំពោះ​ជន​ពិការ​ដូច​អ្នកប្រព្រឹត្ត​ចំពោះ​មនុស្ស​ផ្សេង​ទៀត ។ ហៅ​ឈ្មោះ​ពួកគេ ហើយ​បញ្ចូល​ពួកគេ​ក្នុង​ការសន្ទនា ។ ចងចាំ​ថា ពួកគេ​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ។ ផ្តោត​ទៅលើ​អ្វី​ដែល​ពួក​ជនពិការ​នោះ​អាច​ធ្វើ​បាន ។

  3. ផ្តល់​ជំនួយ​ពិសេស ។ សូម​ប្តូរ​ពីការនិយាយ​ថា « សូម​ប្រាប់​ខ្ញុំ ប្រសិនបើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ជួយ » ឲ្យ​ទៅជា​ជំនួយ​ជាក់លាក់, ជំនួយ​ផ្ទាល់ខ្លួន​មួយ ។ សូម​គិត​អំពី​សំណួរ​ដូចជា « តើ​ខ្ញុំ​អាច​ជួយ​មើល​កូន​ឲ្យ​អ្នក​បាន​ទេ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ពេល​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ ? »

  4. ចាប់ផ្តើម​ពី​អ្វី​តិចតួច ហើយ​មាន​គំនិត​ច្នៃ​ប្រឌិត ។ ប្រសិនបើ​គ្រួសារ​មួយ​មាន​កូន​ម្នាក់​ដែល​ប្រើ​រទេះ​ជនពិការ អ្នក​អាច​ទុក​ផ្លូវ​ឲ្យរទេះជនពិការ​នោះ​ធ្វើ​ដំណើរ​បាន​នៅ​រៀងរាល់​ការប្រជុំ​សាក្រាម៉ង់ ។ ឬ​ប្រសិនបើ​សមាជិក​ថ្នាក់​មិន​ចូលចិត្ត​ការអាន​ឮៗ សូម​ឲ្យ​ពួកគេជួយ​ហុច​ក្រដាស​ចែក​ទៅ​ពួកគេ​ជំនួស​វិញ ។

នៅពេល​អ្នក​ព្យាយាម​ស្គាល់​អំពី​របៀប​បម្រើ​ក្រុមគ្រួសារ និង​អ្នក​មើល​ថែ​ដល់​អស់​អ្នក​ដែល​ពិការ នោះ​ព្រះវិញ្ញាណ​នឹង​ក្លាយ​ជា​មគ្គុទេស៍​របស់​អ្នក ។

កំណត់​ចំណាំ

  1. សូមមើល World Health Organization « World Report on Disability » ( ឆ្នាំ ២០១១ ) ទំព័រ ២៦១ ។