២០១៨
កន្លែង​ដ៏​ពិសិដ្ឋ​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង
ខែ មិថុនា ឆ្នាំ ២០១៨


លុះត្រា​ជួប​ទៀត

កន្លែង​ដ៏​ពិសិដ្ឋ​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង

ដកស្រង់​មក​ពី « The Chapel: Our Sabbath Sanctuary » នៅ​គេហទំព័រ prophets.lds.org ។

ប្រសិនបើ​យើង​អាច​ចាប់ផ្តើម​គិត​អំពី​សាលា​ជំនុំ​ថា ជា​កន្លែង​ដ៏​ពិសិដ្ឋ​នៃ​សេចក្តីជំនឿ និង​កន្លែង​ឧទ្ទិស​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ នោះ​យើង​ទាំងអស់​គ្នា​នឹង​មាន​ពរ ។

រូបភាព
church building

ការប្រជុំ​សាក្រាម៉ង់​គឺ​ជា​ពេល​ដ៏​អស្ចារ្យ និង​រុងរឿង ។ ពេល​យើង​ឈាន​ជើង​ចូល​ទៅក្នុង​សាលា​ជំនុំ ហើយ​រៀបចំ​ខ្លួន​ទទួល​សាក្រាម៉ង់ នោះ​យើង​​គួរតែ​គិត​អំពី​ខ្លួន​យើង​ថា យើង​កំពុង​នៅ​កន្លែង​ពិសិដ្ឋ ជា​កន្លែង​ពិសិដ្ឋ និង​ពិសេស ជា​កន្លែង​ដែល​យើង​អាច​សញ្ជឹង​គិត​អំពី​ព្រះគ្រីស្ទ និង​បេសកកម្ម​ដ៏​អស្ចារ្យ និង​រុងរឿង​របស់​ទ្រង់ ។ យើង​ត្រូវ​ទុក​ចោល​នូវ​រឿង​នៃ​លោកិយ​មួយ​អន្លើរ​សិន ហើយ​គិត​ពី​អ្វី​ដែល​អស់កល្ប​ជានិច្ច​វិញ ។ យើង​ត្រូវទុក​ទូរសព្ទ​ដៃ​របស់​យើង​មួយ​កន្លែង​សិន ហើយ​ពិចារណា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

យើង​មាន​ពេលតែ ៧០ នាទី​រៀងរាល់​សប្តាហ៍​ ដើម្បី​ផ្តោត​លើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ។ ប្រសិនបើ​យើង​អាច​ចាប់ផ្តើម​គិត​អំពី​សាលា​ជំនុំ​ថា ជា​កន្លែង​ដ៏​ពិសិដ្ឋ​នៃ​សេចក្តីជំនឿ និង​កន្លែង​ឧទ្ទិស​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ នោះ​យើង​ទាំងអស់​គ្នា​នឹង​មាន​ពរ ។

ពេល​យើង​ស្ថាបនា​នគរ​របស់​ព្រះ នោះ​ខ្ញុំ​ពុំ​អាច​មិន​គិត​អំពី​អ្វីៗ​ដែល​កាន់តែ​សំខាន់​ជាង​ការ​មាន​ការរៀបចំ​ការប្រជុំ​សាក្រាម៉ង់​បាន​ល្អ​ឡើយ ជា​កន្លែង​ដែល​អ្នក​និយាយ​ថ្លែង​អំពី​ព្រះគ្រីស្ទ ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​ចែកចាយ​ទីបន្ទាល់​មក​ពី​ពួកសាវក និង​ពួកព្យាការី​នៅក្នុង​ព្រះគម្ពីរ និង​ធនធាន​ផ្សេង​ទៀត ។

ក្នុងនាម​ជា​សាសនាចក្រ​យើង​បាន​ផ្តោត​ចិត្ត​ទុកដាក់​លើ​ថ្ងៃ​ឈប់​សម្រាក ។ យើង​បាន​រីកចម្រើន ប៉ុន្តែ​យើង​ពុំ​ទាន់​ទៅដល់​ចំណុច​នោះ​នៅឡើយ ។ យើង​នឹង​បន្ត​កិច្ច​ខិតខំ​របស់​យើង​រហូត​ដល់​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ខាង​វិញ្ញាណ​អំឡុងពេល​ថ្វាយ​បង្គំ​នា​ថ្ងៃ​ឈប់​សម្រាក​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​និយាយ​ទៅកាន់​អ្នក​ជិតខាង សាសនាគន់ការី និង​សាច់​ញាត្តិ​របស់​គាត់​ថា « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ។ ចូរមក ហើយ​ថ្វាយ​បង្គំ​ជាមួយ​យើង » ។ នេះ​គឺជា​កន្លែង​ដែល​យើង​ចង់​នៅ ។

ប្រសិនបើ​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​ការណ៍​នេះ​ជា​លក្ខណៈ​សាសនាចក្រ នោះ​អស់​អ្នក​ដែល​ទទួល​យក​ការអញ្ជើញ​របស់​យើង​ដើម្បី « ចូរ​តាម​ខ្ញុំ​ទៅ​មើល » និង​ទទួល​អារម្មណ៍​​ពីឥទ្ធិពល​នៃ​សារលិខិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បានស្តារ​ឡើង​វិញ ។ ពេល​ពួកគេ​ថ្វាយ​បង្គំ​ជាមួយ​យើង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​របស់​យើង នោះ​ដួងចិត្ត​របស់​ពួកគេ​នឹង​រំជួល​ឡើង ហើយ​ពន្លឺ​នៃ​ដំណឹងល្អ​នឹង​បំភ្លឺ​ដួងចិត្ត និង​គំនិត​របស់​ពួកគេ ។