២០១៨
រួម​សាមគ្គី​គ្នា​ក្នុង​ការធ្វើ​កិច្ចការ​ល្អ
ខែ មិថុនា ឆ្នាំ ២០១៨


នៅ​លើ​វេទិកា

រួម​សាមគ្គី​គ្នា​ក្នុង​ការធ្វើ​កិច្ចការ​ល្អ

រូបភាព
Emma Smith

ចូរ​មាន​មហិច្ឆិតា​ក្នុង​ការធ្វើ​ល្អ

[ ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ ]

« ប្រធាន អិមម៉ា ស្ម៊ីធ បាន​ថ្លែង​ថា យើង​នឹង​ធ្វើ​កិច្ចការ​មួយ​ដ៏​អស្ចារ្យ ។ នៅពេល​ទូក​ត្រូវ​បាន​កឿង​នៅ​កន្លែង​គ្រោះ​ថ្នាក់ ដោយ​មាន​ពួក​មរមន​ជាច្រើន​នាក់​កំពុង​ជិះ​ទូក នោះ​យើង​គិត​ថា នឹង​មាន​នូវ​សម្រែក​សុំ​ជំនួយ​ដ៏​ខ្លាំង​មួយ ។ យើង​រំពឹង​ថា មាន​ឱកាស​អស្ចារ្យៗ និង ការហៅ​ជា​បន្ទាន់​ទាំង​នោះ ។…

« [ គាត់​បាន ] ថ្លែង​អំពី​គោលបំណង​នៃ​សមាគមកាតព្វកិច្ច​របស់​សមាគម​ចំពោះ​អ្នកដទៃ ទំនាក់ទំនង​នៃ​កាតព្វកិច្ច​របស់​សមាគម​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​ផងដែរ ដែល​រួមមាន ស្វែងរក និង​ជួយ​ដល់​ជន​ដែល​គេ​ជិះជាន់​សង្កត់សង្កិន ថា​សមាជិក​ម្នាក់ៗ​គួរតែ​មាន​មហិច្ឆិតា​ក្នុង​ការធ្វើ​ល្អ … [ និង ] ទាក់ទង​គ្នា​ដោយ​ស្មោះត្រង់​ » ។

រូបភាព
Painting of Emma Smith caring for the sick in Commerce, Illinois

នៅក្នុង​ខែ កក្កដា និង សីហា ឆ្នាំ ១៨៣៩ ទីក្រុង ខំមើស្ស ( ក្រោយ​មក​ហៅថា ណៅវូ ) រដ្ឋ អិលលីណោយ បាន​ទទួល​រង​ការផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុន​ចាញ់ ។ នៅក្នុង​រូប​គំនូរ​នេះ អិមម៉ា កំពុងនៅ​កណ្តាល​ហ្វូង​ជន​រង​គ្រោះ​ដោយ​ជំងឺ​គ្រុន​ចាញ់ ដោយ​ផ្តល់​ជំនួយ និង​ការលួងលោម ។

អិមម៉ា ស៊្មីធ ស្ត្រី​ជម្រើស ដោយ ស្សើឌ័រ អេស ហ្គរកា ស៊ុម​រូបថត​មកពី Getty Images

មាន​សាមគ្គីភាព

[ ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នាំ ១៨៤២ ]

« ប្រធាន អ៊ី ស៊្មីធ … បាន​ក្រោក​ឡើង ហើយ​ថ្លែង​ថា ផែនការ​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​សាមគ្គី​គ្នា​នៅក្នុង​សមាគម​នេះ​ត្រូវតែ​ផ្តោតចិត្ត​ទុកដាក់​ដោយ​ប្រុង​ប្រយ័ត្ន ។ ថា​សមាជិក​គ្រប់​រូប​គួរតែ​មាន​ការទទួល​ខុសត្រូវ​ក្នុងការ​រាប់អាន​គ្នា​យ៉ាង​ពេញលេញ ។ ក្នុង​សមាគម [ គាត់ ] សង្ឃឹម​ទុក​ថា ពួកគេ​នឹង​ដក​ចេញ​ពី​ខ្លួន​ពួកគេ​នូវ​ការច្រណែន និង​អារម្មណ៍​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា ប្រសិនបើ​មាន​អារម្មណ៍​ទាំង​នោះ ។​ …

… គ្មាន​នរណា​ម្នាក់​ត្រូវ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​សំណួរ​អំពី​សមាគម​នេះ​ឡើយ ។ គ្មាន​អ្វី​ដែល​សម្ងាត់​ឡើយ ។ គោលបំណង​នៃសមាគម​នេះ​គឺ​ការមាន​ចិត្ត​មេត្តា​ដ៏​បរិសុទ្ធ … គោលបំណង​នៃ​សមាគម​នេះ​គឺ​ការ​មាន​ចិត្ត​សប្បុរស ៖ គ្មាន​នរណា​ម្នាក់​ប្រឆាំង​ទាស់​នឹង​ការប្រាប់​រឿង​ល្អ ហើយ​សេចក្តីអាក្រក់​នឹង​ថយ​ចេញ ។ គាត់​រំពឹង​ទុក​ថា ស្ត្រី​ទាំងអស់​គ្នា​នឹង​ទទួល​អារម្មណ៍​ដោយ​ខ្លួន​ពួកគេ​ថា ជាប់​នឹងកាតព្វកិច្ច​ក្នុងការ​គោរព​តាម​ច្បាប់​នេះ ។ … វា [ គឺជា ] កាតព្វកិច្ច​របស់​មនុស្ស​គ្រប់​រូប​ក្នុង​ការស៊ើបអង្កេត​អំពី​ស្ថានភាព​នៃ​ជន​ក្រីក្រ និង​ធ្វើ​ជា​តំណាង​នៃ​ស្ថានភាព​ពិត​របស់​ពួកគេ » ។

សូម​ចាប់ផ្តើម​ពី​ក្នុង​ផ្ទះ

[ ថ្ងៃ​ទី ១៤ ខែ មេសា ឆ្នាំ ១៨៤២ ]

« បំណង​ប្រាថ្នា [ របស់ ] ប្រធាន អ៊ី ស្ម៊ីធ គឺ​ដើម្បី​ធ្វើ​ល្អ ។ បាន​ប៉ង​ប្រាថ្នា​ថា សមាជិក​គ្រប់​រូប​នៃ​សមាគម​នេះ​ជួយ​គាត់ ។ បាន​ថ្លែង​ថា វា​ចាំបាច់​ដើម្បី​ចាប់ផ្តើម​ពី​ក្នុង​ផ្ទះ ដើម្បី​កម្ចាត់​ចោល​នូវ​សេចក្តីអាក្រក់​ចេញ​ពី​ដួងចិត្តផ្ទាល់​របស់​យើង ។… បាន​ពង្រឹង​ដល់​ភាព​ចាំបាច់​នៃ​ការដើរ​ក្នុង​លក្ខណៈ​មួយ​ដែល​ព្រះអនុញ្ញាត »។

ប្រែចិត្ត ហើយ​លះបង់ចោល

[ ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ១៨៤២ ]

« លោកស្រី​ប្រធាន​បាន​បន្ត​ទៀត​ដោយ​និយាយ​ដាស់តឿន​មនុស្ស​ទាំងអស់​ដែល​មាន​កំហុស​ឲ្យ​ប្រែចិត្ត ហើយ​លះបង់​ចោល​នូវ​អំពើ​បាប​របស់​ពួកគេ ។ បាន​ថ្លែង​ថា ឥទ្ធិពល​របស់​សាតាំង​គឺ​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ​នេះ » ។

ចូរ​រស់នៅ​ដោយ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ

[ ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ១៨៤២ ]

« លោក​ស្រី​ប្រធាន​បាន​ថ្លែង​ថា គាត់​រីករាយ​ដែល​ឃើញ​សាមគ្គីភាព​នៃ​សមាគម​មាន​កាន់តែ​រឹងមាំ​ឡើង ។ សង្ឃឹម​ថា យើង​គប្បី​រស់នៅ​ដោយ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ ក្នុង​ចំណោម​ខ្លួន​យើង និង​ចំពោះ​ពិភពលោក ។ … បាន​ថ្លែង​ថា យើង​ពុំ​ធ្វើ​អ្វី​ឡើយ តែ​មាន​ចិត្ត​កោត​ខ្លាច​ព្រះ និង​រក្សា​បទបញ្ញត្តិ ហើយ​តាមរយៈ​ការធ្វើ​ដូច្នោះ យើង​នឹង​ចម្រុងចម្រើន​ឡើង »។

ពង្រឹង​គ្នា​ទៅវិញទៅមក

[ ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ ១៨៤៤ ]

« លោកស្រី​ប្រធាន … បាន​ថ្លែង​សុន្ទរកថា​ក្នុង​អង្គប្រជុំ​ស្តីពី​ភាព​ចាំបាច់​នៃ​ការមាន​សាមគ្គីភាព​ក្នុង​ចំណោម​ពួកយើង និង​ការពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ ដែល​យើង​អាច​ធ្វើ​ល្អ​កាន់តែ​ច្រើន​ឡើង​ក្នុង​ចំណោម​ជន​ក្រីក្រ ។ … យើង​ត្រូវបង្ហាញ​សេចក្តីសប្បុរស ដើម្បី​ធ្វើជា​ខែល​ដល់​អស់​អ្នក​ដែល​នឹង​ប្រែចិត្ត ហើយមិន​ធ្វើ​បាប​ទៀត​ឡើយ ។ … គាត់​បាន​ទូន្មាន​ឲ្យ​មនុស្ស​ទាំងអស់​ធ្វើ​តាម​ព្រះគម្ពីរ​មរមន និង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា » ។

កំណត់​ចំណាំ

  1. « Lucy Mack Smith, History ឆ្នាំ ១៨៤៥ » ទំព័រ ១៩០ josephsmithpapers.org ។

  2. ដកស្រង់ពី​សៀវភៅ​កត់ចំណាំ​របស់​សមាគម​សង្គ្រោះ​ទីក្រុង ណៅវូ ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ១៨៤២–ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ ១៨៤៤ ទំព័រ ៨–[១២៦] អក្សរធំ និង​វណ្ណយុត្តិ​បាន​ដាក់​តាម​បទដ្ឋាន ។ 

  3. ជារឿយៗ ថ្នាក់​ដឹកនាំ​ជា​ស្ត្រី​នៅ​សតវត្សរ៍​ទី​ដប់​ប្រាំបួន​មាន​ងារ​ច្រើន ។ នៅក្នុង​ការកត់ចំណាំ​នៃ​ទីក្រុង ណៅវូ ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង​ស្វាមី​គាត់ អិមម៉ា ត្រូវបាន​ហៅ​ថា លោក​ប្រធាន​ស្រី, ប្រធាន អិមម៉ា ស្ម៊ីធ, លោកស្រី​ប្រធាន និង ប្រធាន ស្ម៊ីធ ។