ជំនួយ​ការសិក្សា
កូនេលាស


កូនេលាស

ជា​មេទ័ព​ម្នាក់​ពី​សេ​សារា ដែល​ពេត្រុស​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ (កិច្ចការ ១០)។ លោក​ប្រហែលជា​សាសន៍​ដទៃ​ទី​មួយ ដែល​ចូល​សាសនាចក្រ ដោយ​មិន​ចាំ​បាច់​ប្រែ​ចូល​សាសនា​យូដា​ជា​មុន​សិន។ បុណ្យ​ជ្រមុជ​ទឹក​របស់​កូនេលាស និង​គ្រួសារ​លោក​បាន​ធ្វើ​ជា​សញ្ញា​បើក​ផ្លូវ​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ដល់​ពួក​សាសន៍​ដទៃ។ ពេត្រុស​ជា​មេសា​វក ដែល​កាន់​កូន​សោ​នៃ​នគរ​ព្រះ​នៅ​លើ​ផែនដី​នៅ​គ្រា​នោះ ក៏​បាន​ដឹកនាំ​ការ​ផ្សាយ​សាសនា​នេះ។