ដាម៉ាស
ជាទីក្រុងបុរាណមួយនៅស្រុកស៊ីរី។
ដាម៉ាសស្ថិតនៅលើវាលមួយដ៏មានជីជាតិនៅជាប់ព្រំដែនទីរហោស្ថាន ហើយបានទឹកស្រោចស្រប់ដោយទន្លេបារាដា។ គឺបានពោលដល់ជាញឹកញាប់នៅក្នុងគម្ពីរ (ចាប់ផ្ដើមពីគម្ពីរលោកុប្បត្តិ ១៥:២)។ ប៉ុលកំពុងតែធ្វើដំណើរទៅក្រុងដាម៉ាស កាលព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ បានលេចមកឯលោក (កិច្ចការ ៩:១–២៧; ២២:៥–១៦; ២៦:១២–២០; ២ កូរិន. ១១:៣២–៣៣)។