ជំនួយ​ការសិក្សា
ស្ថាន​សួគ៌


ស្ថាន​សួគ៌

ពាក្យ​ថា ស្ថាន​សួគ៌ មាន​ន័យ​ពីរ​យ៉ាង​នៅ​ក្នុង​បទគម្ពីរ។ ទី ១ គឺជា​កន្លែង​ដែល​ព្រះ​ទ្រង់​គង់​នៅ ហើយ​ជាទី​លំនៅ​នៃ​ពួក​បរិសុទ្ធ​នៅ​អនាគត (លោកុ. ២៨:១២; ទំនុក. ១១:៤; ម៉ាថាយ ៦:៩)។ ទី ២ គឺជា​លំហ​នៅ​ជុំវិញ​ផែនដី (លោកុ. ១:១, ១៧; និក្ខ. ២៤:១០)។ ស្ថាន​សួគ៌​គឺ​ច្បាស់​ជា​មិនមែន​ជា ស្ថាន​បរមសុខ ទេ គឺជា​កន្លែង​បណ្ដោះ​អាសន្ន​សម្រាប់​វិញ្ញាណ​នៃ​ពួក​ស្មោះត្រង់ ដែល​បាន​រស់នៅ ហើយ​ស្លាប់​នៅ​លើ​ផែនដី​នេះ។ ព្រះ​យេស៊ូវ​ទ្រង់​បាន​យាង​ទៅ​ឯ​ស្ថាន​បរមសុខ​បន្ទាប់​ពី​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ​ដល់​ថ្ងៃ​ទី​បី នោះ​ទ្រង់​បាន​ប្រាប់​នាង​ម៉ារា​ថា ទ្រង់​មិនទាន់​បាន​យាង​ទៅ​ឯ​ព្រះ​វរបិតា​នៅ​ឡើយ​ទេ (លូកា ២៣:៣៩–៤៤; យ៉ូហាន ២០:១៧; គ. និង ស. ១៣៨:១១–៣៧)។