ជំនួយ​ការសិក្សា
យក​មក​ចិញ្ចឹម​ជា​កូន, ការ​យក​មក​ចិញ្ចឹម​ជា​កូន


យក​មក​ចិញ្ចឹម​ជា​កូន, ការ​យក​មក​ចិញ្ចឹម​ជា​កូន

គម្ពីរ​ពោល​ដល់​ការ​យក​មក​ចិញ្ចឹម​ជា​កូន​ពីរ​យ៉ាង។

១) ជន​ដែល​មិនមែន​ជា​ពូជ​អ៊ីស្រាអែល ក្លាយ​ទៅ​ជា​សមាជិក​ក្នុង​គ្រួសារ​របស់​អ័ប្រាហាំ និង​ក្នុង​វង្ស​អ៊ីស្រាអែល ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រែ​ចិត្ត ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច និង​ដោយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ (២ នីហ្វៃ ៣១:១៧–១៨; គ. និង ស. ៨៤:៧៣–៧៤; អ័ប្រា. ២:៦, ១១)។

២) អស់​អ្នក​ណា​ដែល​បាន​ទទួល​ពិធី​បរិសុទ្ធ​សម្រាប់​សង្គ្រោះ​នៃ​ដំណឹង​ល្អ ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​គោរព​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​រហូត​ត​ទៅ (រ៉ូម ៨:១៥–១៧; កាឡាទី ៣:២៤–២៩; ៤:៥–៧; ម៉ូសាយ ៥:៧–៨)។