ជំនួយ​ការសិក្សា
ព្រះ​គម្ពីរ​សញ្ញា​ថ្មី


ព្រះ​គម្ពីរ​សញ្ញា​ថ្មី

ការ​ប្រមូល​ផ្ដុំ​ការ​សរសេរ​ដ៏​ប្រកប​ដោយ​ការ​បំផុស​គំនិត (ប្រភព​ទឹក​ទឹក​ដើម​ជា​ភាសា​ក្រេក) អំពី​ព្រះ​ជន្ម និង​ការងារ​បម្រើ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អំពី​ពួក​សាវក និង​អំពី​ពួក​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្សេងៗ​ទៀត។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី តាម​ធម្មតា ចែក​ចេញ​ជា​ដំណឹង​ល្អ​ទាំង​ឡាយ កិច្ចការ​ពួក​សាវក សំបុត្រ​ទាំង​ឡាយ​របស់​ប៉ុល សំបុត្រ​ទូ​ទៅ និង​គម្ពីរ​វិវរណៈ។

ដំណឹង​ល្អ​បួន​ភាគ — គម្ពីរ​ម៉ាថាយ គម្ពីរ​ម៉ាកុស គម្ពីរ​លូកា និង​គម្ពីរ​យ៉ូហាន — គឺជា​ដំណើរ​រឿង​អំពី​ព្រះ​ជន្ម​របស់​ព្រះ​គ្រីស្ទ។ គម្ពីរ​កិច្ចការ​កត់​អំពី​ប្រវត្តិ​នៃ​សាសនាចក្រ និង​ពួក​សាវក ជា​ពិសេស អំពី​ប្រវត្តិ​នៃ​ដំណើរ​របស់​ប៉ុល​ទៅ​ផ្សាយ​សាសនា បន្ទាប់​ពី​ព្រះ​គ្រីស្ទ​បាន​សុគត​ទៅ។ សំបុត្រ​របស់​ប៉ុល​ផ្ដល់​នូវ​ការ​បង្គាប់​ដល់​ពួក​អ្នក​ដឹកនាំ​ក្នុង​សាសនាចក្រ និង​ដល់​សមាជិក​ទាំង​ឡាយ។ ឯ​សំបុត្រ​ឯ​ទៀត គឺ​បាន​សរសេរ​ដោយ​ពួក​សាវក​ផ្សេងៗ ហើយ​បាន​ផ្ដល់​នូវ​ពាក្យ​ទូន្មាន​បន្ថែម​ទៀត​ដល់​ពួក​បរិសុទ្ធ​ដំបូង។ គម្ពីរ​វិវរណៈ ដែល​បាន​សរសេរ​ដោយ​សាវក​យ៉ូហាន នោះ​ភាគ​ច្រើន​មាន​នូវ​ពាក្យ​ព្យាករណ៍ ដែល​ទាក់​ទង​ទៅ​នឹង​គ្រា​ចុង​ក្រាយ​បង្អស់។