ជំនួយ​ការសិក្សា
លេវីវិន័យ


លេវីវិន័យ

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ប្រាប់​អំពី​ភារកិច្ច​របស់​ពួក​សង្ឃ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ គម្ពីរ​នេះ​បញ្ជាក់​ប្រាប់​អំពី​បរិសុទ្ធភាព​នៃ​ព្រះ និង​ក្បួន​ដើម្បី​ឲ្យ​រាស្ត្រ​ទ្រង់​អាច​រស់នៅ​ដើម្បី​ឲ្យ​បាន​បរិសុទ្ធ។ គោលបំណង​នៃ​គម្ពីរ​នេះ គឺ​ដើម្បី​បង្រៀន​នូវ​សិក្ខាបទ​ខាង​សីលធម៌ និង​សេចក្ដី​ពិត​ខាង​សាសនា​នៃ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ដោយ​ពិធី​ទាំង​ឡាយ។ លោក​ម៉ូសេ​បាន​សរសេរ​គម្ពីរ​លេវីវិន័យ។

ជំពូក​ទី ១–៧ ពន្យល់​ប្រាប់​អំពី​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​សម្រាប់​បូជា។ ជំពូក​ទី ៨–១០ អធិប្បាយ​ប្រាប់​អំពី​ពិធី​ដែល​គោរព​តាម​នៅ​ក្នុង​ការ​តែងតាំង​ពួក​សង្ឃ។ ជំពូក​ទី ១១ ពន្យល់​ប្រាប់​អំពី​អ្វីៗ​ដែល​អាច ឬ​មិន​អាច​បរិភោគ ហើយ​និង​អ្វី​ដែល​ស្អាត ឬ​មិន​ស្អាត។ ជំពូក​ទី ១២ ពិគ្រោះ​អំពី​ស្ត្រី ក្រោយ​ពី​បាន​សម្រាល​កូន។ ជំពូក​ទី ១៣–១៥ ជា​ក្រឹត្យ​វិន័យ​ទាក់​ទង​នឹង​ពិធី​នៃ​ការ​មិន​ស្អាត។ ជំពូក​ទី ១៦ មាន​នូវ​ពិធី​ដែល​ត្រូវ​គោរព​តាម​នៅ​ថ្ងៃ​នៃ​ដង្វាយ​ធួន។ ជំពូក​ទី ១៧–២៦ មាន​ក្បួន​នៃ​ច្បាប់​ដែល​ទាក់​ទង​នឹង​ការ​គោរព​តាម​ខាង​សាសនា និង​ខាង​សង្គម។ ជំពូក​ទី ២៧ ពន្យល់​ប្រាប់​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​អ៊ីស្រាអែល​ថ្វាយ​ដំណាំ ហ្វូង​ចៀម និង​ហ្វូង សត្វ​ដល់​ព្រះ​អម្ចាស់។