ជំនួយ​ការសិក្សា
ពួក​សាសន៍​សាម៉ារី


ពួក​សាសន៍​សាម៉ារី

ជា​ប្រជាជន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​រស់នៅ​ក្រុង​សាម៉ារី បន្ទាប់​ពី​នគរ​អ៊ីស្រាអែល​ខាង​ជើង ត្រូវ​បាន​ចាប់​យក​ដោយ​ពួក​សាសន៍​អាសស៊ើរ។ ពួក​សាសន៍​សាម៉ារី ជា​មនុស្ស​មាន​សាច់ឈាម​ចម្រុះ​សាសន៍​អ៊ីស្រាអែល និង​ជា​សាសន៍​ដទៃ។ ឯ​សាសនា​របស់​គេ គឺជា​សាសនា​លាយឡំ​នឹង​ជំនឿ​កាន់​តាម​របស់​ពួក​សាសន៍​យូដា និង​របស់​សាសន៍​ដទៃ។ ពាក្យ​ប្រៀប​ប្រដូច​អំពី​សាសន៍​សាម៉ារី​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​គម្ពីរ​លូកា ១០:២៥–៣៧ បង្ហាញ​នូវ​ការ​ស្អប់​ដែល​ពួក​សាសន៍​យូដា​មាន​ឡើង​ចំពោះ​ពួក​សាសន៍​សាម៉ារី មក​ពី​ពួក​សាសន៍​សាម៉ារី បាន​ក្បត់​ពី​សាសនា​អ៊ីស្រាអែល។ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្គាប់​ឲ្យ​ពួក​សាវក​ទៅ​បង្រៀន​ដំណឹង​ល្អ​ដល់​ពួក​សាសន៍​សាម៉ារី (កិច្ចការ ១:៦–៨)។ ភីលីព​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ប្រកប​ដោយ​ជោគជ័យ​ដល់​ប្រជាជន​សាម៉ារី ហើយ​បាន​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ពួក​គេ (កិច្ចការ ៨:៥–៣៩)។