ជំនួយ​ការសិក្សា
នាង​រស់


នាង​រស់

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ជា​កូន​ប្រសា​សាសន៍​ម៉ូអាប់​របស់​នាង​ន៉ាអូមី និង​អេលី​ម៉ា​លេច ដែល​ជា​សាសន៍​អ៊ីស្រាអែល។ បន្ទាប់​ពី​ប្ដី​នាង​ស្លាប់​ទៅ នាង​រស់​បាន​រៀបការ​នឹង​បូអូស ជា​សាច់ញាតិ​នឹង​នាង​ន៉ាអូមី។ អូបិឌ ជា​កូន​ប្រុស​របស់​គេ គឺជា​ដូនតា​នៃ​ហ្លួង​ដាវីឌ និង​ព្រះ​គ្រីស្ទ។ រឿង​នាង​រស់​អធិប្បាយ​ប្រាប់​យ៉ាង​ក្បោះក្បាយ អំពី​ការ​ប្រែ​ចិត្ត​ជឿ​នៃ​អ្នក​ក្រៅ​សាសន៍​អ៊ីស្រាអែល ចូល​ទៅ​ក្នុង​វង្ស​អ៊ីស្រាអែល។ នាង​រស់​បាន​បោះបង់​ចោល​ព្រះ​របស់​នាង​ពីមុន និង​ជីវភាព​ពី​ដើម ដើម្បី​ទៅ​រួបរួម​នឹង​វង្សា​នៃ​សេចក្ដី​ជំនឿ​ក្នុង​ការ​បម្រើ ព្រះ​នៃ​អ៊ីស្រាអែល (នាង​រស់ ១:១៦)។

គម្ពីរ​នាង​រស់ 

ជំពូក​ទី ១ រៀបរាប់​អំពី​ជីវិត​របស់​អេលី​ម៉ា​លេច និង​គ្រួសារ​គាត់ នៅ​ស្រុក​ម៉ូអាប់។ បន្ទាប់​ពី​ពួក​ប្ដីៗ​បាន​ស្លាប់​ទៅ នោះ​នាង​ន៉ាអូមី និង​នាង​រស់​បាន​ទៅ​ក្រុង​យេរូសាឡិម។ ជំពូក​ទី ២ ពន្យល់​ប្រាប់​អំពី​នាង​រស់​រើស​សន្សំ​ស្រូវ​នៅ​ស្រែ​បូអូស។ ជំពូក​ទី ៣ ប្រាប់​អំពី​របៀប​នាង​ន៉ាអូមី​បង្គាប់​នាង​រស់​ឲ្យ​ទៅ​ឯ​ទីលាន ហើយ​ចូល​ទៅ​ដេក​ខាង​ចុង​ជើង​បូអូស។ ជំពូក​ទី ៤ គឺជា​រឿង​នាង​រស់​រៀបការ​នឹង​បូអូស។ គេ​មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​អូបិឌ ជា​វង្សា​របស់​ហ្លួង​ដាវីឌ និង​ព្រះ​គ្រីស្ទ។