ជំនួយ​ការសិក្សា
ណូអេ, អយ្យកោ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប


ណូអេ, អយ្យកោ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​កូន​ប្រុស​របស់​ឡាមេក ហើយ​ជា​អយ្យកោ​ទី១០ មក​ពី​លោក​អ័ដាម (លោកុ. ៥:២៩–៣២)។ លោក​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ ហើយ​បាន​ផ្សាយ​ពី​ការ​ប្រែ​ចិត្ត ដល់​តំណ​មនុស្ស​ទុច្ចរិត។ កាល​ប្រជាជន​មិន​ទទួល​ពាក្យ​របស់​លោក នោះ​ព្រះ​ទ្រង់​បញ្ជា​ឲ្យ​លោក​សង់​ទូក​ធំ​មួយ ដើម្បី​ធ្វើ​ជាទី​អាស្រ័យ​ដល់​គ្រួសារ​លោក និង​ដល់​អស់​ទាំង​សត្វ​គ្រប់​ប្រភេទ កាល​ផែនដី​ត្រូវ​ទឹក​លិច​ដើម្បី​បំផ្លាញ​ពួក​ទុច្ចរិត​ចោល (លោកុ. ៦:១៣–២២; ម៉ូសេ ៨:១៦–៣០)។ ព្យាការី​យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ណូអេ គឺជា​ទេវតា​កាព្រីយ៉ែល ហើយ​ឈរ​បន្ទាប់​ពី​លោក​អ័ដាម ក្នុង​ការ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​សេចក្ដី​សង្គ្រោះ។