ជំនួយ​ការសិក្សា
ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ


ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ

ជា​ការ​តាំង​ឡើង​វិញ​របស់​ព្រះ​នូវ​សេចក្ដី​ពិត និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​លើ​ផែនដី។ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​បាត់បង់​ពី​ផែនដី តាម​រយៈ​សេចក្ដី​ក្បត់​សាសនា ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ការងារ​បម្រើ​នៃ​ពួក​សាវក​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី។ សេចក្ដី​ក្បត់​សាសនា​នោះ​ចាំ​បាច់​ធ្វើ​ឲ្យ​មាន​ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ។ តាម​រយៈ​ការ​និមិត្ត ការងារ​បម្រើ​នៃ​ពួក​ទេវតា និង​វិវរណៈ​ទាំង​ឡាយ​ដល់​មនុស្ស​លោក​នៅ​លើ​ផែនដី នោះ​ព្រះ​ទ្រង់​បាន​សាង​ដំណឹង​ល្អ​ឡើង​វិញ។ ការ​សាង​ឡើង​វិញ​បាន​ចាប់​ផ្ដើម​នឹង​ព្យាការី​យ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១:១–៧៥; គ. និង ស. ១២៨:២០–២១) ហើយ​បាន​បន្ត​មក​សព្វ​ថ្ងៃ​នេះ តាម​រយៈ​កិច្ចការ​នៃ​ពួក​ព្យាការី​ដែល​មាន​ជីវិត​នៅ​រស់​របស់​ព្រះ​អម្ចាស់។