ជំនួយ​ការសិក្សា
កូន​មនុស្ស


កូន​មនុស្ស

ជា​ព្រះ​នាម​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រើ នៅ​ពេល​មាន​ព្រះ​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់ (លូកា ៩:២២; លូកា ២១:៣៦)។ កូន​មនុស្ស​មាន​ន័យ​ថា កូន​មនុស្ស​នៃ​បរិ​សុទ្ធ​ភាព។ មនុស្ស​នៃ​បរិសុទ្ធ​ភាព គឺជា​ព្រះ​នាម​មួយ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា។ នៅ​ពេល​ព្រះ​យេស៊ូវ​ទ្រង់​ហៅ ព្រះ​អង្គ​ទ្រង់​ថា កូន​មនុស្ស នោះ​គឺជា​ការ​ថ្លែង​បើកមុខ​អំពី​ការ​ទាក់​ទង​ដ៏​ឧត្ដម​របស់​ទ្រង់​ជាមួយ​នឹង​ព្រះ​វរបិតា។ ព្រះ​នាម​នេះ​ប្រទះ​ឃើញ​ជា​ញឹកញាប់ នៅ​ក្នុង​ដំណឹង​ល្អ​ទាំង​ឡាយ។ វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ បញ្ជាក់​ប្រាប់​អំពី​ន័យ​ដ៏​ពិសេស និង​ពិសិដ្ឋ​ភាព​អំពី​ព្រះ​នាម នៃ​ព្រះ​អង្គ​សង្គ្រោះ​នេះ (គ. និង ស. ៤៥:៣៩; ៤៩:៦, ២២; ៥៨:៦៥; ម៉ូសេ ៦:៥៧)។