ឆ្នាំ ២០២៣
ពន្លឺ​នៃ​លោកិយ
ខែ មករា ឆ្នាំ ២០២៣


« ពន្លឺ​នៃ​លោកិយ » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ពន្លឺ​នៃ​លោកិយ

រូបភាព
រូបគំនូរ​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តី​លម្អិត​មកពី ការផ្តោត​លើ​អំណរ ដោយ ម៉ៃឃល ធី ម៉លម៍

កាល​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ជីវិត​នៅលើ​ផែនដី​នេះ យើង​ឆ្លងកាត់​ការសាកល្បង​នានា ដោយ​រួម​ទាំង​ស្ថានភាព​គ្រួសារ​ដ៏​លំបាក​ផងដែរ ។ ឧបសគ្គ​ទាំងនេះ​អាច​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់​ចោល ថប់បារម្ភ ឬ​ធ្លាក់​ទឹកចិត្ត ។ បើ​យើង​ងាក​ទៅរក​ប្រភព​នៃ​ពន្លឺ​ដ៏​ពិត ដែលជា​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​អាច​រកឃើញ​ផ្លូវ​ឆ្លងកាត់​ស្ថានភាព​លំបាក​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង ។

នៅ​ក្នុង​ច្បាប់​នេះ ប្រធាន អិម រ័សុល បាឡឺដ បាន​គូសបញ្ជាក់​ពី​របៀប​ជាច្រើន​ដែល​យើង​អាច​រក​ច្រកចេញពី​បញ្ហា​នានា​បាន ។ លោក​បាន​មាន​ប្រសាសន៍​ថា « ពន្លឺ​របស់ [ ព្រះគ្រីស្ទ ] … រុញច្រាន​ស្រមោល​នៃ​ពិភពលោក​ចេញពី​មុខ និង​គំនិត​របស់​យើង » ( ទំព័រ ៤ ) ។

ក្នុងនាម​ជា​អតីត​អ្នកព្យាបាល​ផ្នែក​អាពាហ៍ពិពាហ៍ និង​គ្រួសារ ខ្ញុំបាន​ធ្វើការ​ជាមួយ​ក្រុម​គ្រួសារ​ជាច្រើន​ដែល​ប្រឈមមុខ​នឹង​ការសាកល្បង​សំខាន់ៗ ។ ក្រុមគ្រួសារ​ដែល​បាន​ចំណាយ​ពេល​ជារៀងរាល់​ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​គង់នៅ​ក្នុង​ជីវិត​របស់​ពួកគេ​បាន​រកឃើញ​ភាពជា​ដៃគូ​នៃ​ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅពេល​ពួកគេ​ប្រឈម​នឹង​ការពុះពារ​របស់​ពួកគេ ។ ខ្ញុំ​សូម​ចែកចាយ​ដំណើររឿង​ទាំងនោះ​នៅក្នុង​អត្ថបទ​របស់​ខ្ញុំ​នៅ ទំព័រ ៨ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​ដ៏ពិសិដ្ឋ​ដែល​ខ្ញុំ​មាន តាមរយៈ​ការងារ​របស់ខ្ញុំ ដើម្បី​មើលឃើញ​ក្រុមគ្រួសារ និង​បុគ្គល​ម្នាក់ៗ​ចូលរួម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​នៅលើ​មាគ៌ា​ឆ្ពោះ​ទៅកាន់​ការក្លាយ​ជា​ប្រជារាស្រ្ត​ស៊ីយ៉ូន ( សូមមើល ម៉ូសាយ ៧:១៨ ) ។ ខ្ញុំ​មើលឃើញ​ស្ថានសួគ៌​បន្តិច​រាល់​ពេល​ដែល​ខ្ញុំ​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​នរណា​ម្នាក់ ។

ដោយ​អំណរគុណ

គ្រីស្ទី ម៉នសុន